ផ្ទះពលរដ្ឋជាច្រើនខ្នង រងការខូចខាត បណ្តាលមកពីខ្យល់កន្ត្រាក់

បាត់ដំបងៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នាពេលរសៀលម្សិលមិញ មានករណីខ្យល់កន្រ្តាក់បណ្តាលឲ្យប៉ពាល់ដល់ផ្ទះ ប្រជាពលរដ្ឋចំនួន ០២ស្រុកគឺ ស្រុកបាណន់ចំនួន ០២ខ្នង និងស្រុកបវេលចំនួន ១៥ខ្នង ខេត្តបាត់ដំបង ៕

ខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះពលរដ្ឋ ជាច្រើនខ្នង រងការខូចខាត នៅខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នារសៀលម្សិលមិញ មានករណីខ្យល់កន្រ្តាក់ បានបណ្តាលឲ្យរបើកដំបូលផ្ទះចំនួន៣៦ខ្នង និងរលំចំនួន០៩ខ្នង ស្ថិតក្នុង០២ស្រុក គឺស្រុកបាណន់ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ៕

គ្រោះធម្មជាតិ! បំផ្លាញផ្ទះពលរដ្ឋ២៧ខ្នង និងមនុស្សរបួសធ្ងន់៥នាក់ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នាពេលយប់ម្សិលមិញ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន២៧ខ្នង និងរបួសមនុស្ស០៥នាក់ ស្រី០៤ ករណីនេះស្ថិតនៅក្នុងភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ករណីនេះបណ្តាលឲ្យស្រ្តី២នាក់រងរបួសធ្ងន់និង៣នាក់ផ្សេងទៀតរបួសស្រាល ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ។ចំណែកសម្ភារៈខូចខាតរួមមាន៖…

ភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់ វាយប្រហារនៅឧត្តរមានជ័យ ធ្វើឲ្យខូចខាតផ្ទះពលរដ្ឋ និងរបួសមនុស្ស ៣នាក់

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ យប់ម្សិលមិញ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២០ខ្នង និងមានមនុស្សរងរបួសធ្ងន់ចំនួន ០៣នាក់ (ព័ត៌មានបឋម) ស្ថិតនៅភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

ភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យរបើកដំបូលសាលាប្រជុំវត្តស្រែល្អ ស្រុកត្រពាំងប្រាសាទ

ឧត្តរមានជ័យៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅថៃ្ងទី៦ ខែមេសា ឆ្នាំ២០២០ រសៀល មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យរបើកដំបូលសាលាប្រជុំវត្តស្រែល្អ ក្នុងឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕  

ករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋ ១១ខ្នង រលំរងការខូចខាត

ឧត្តរមានជ័យៈ នៅថៃ្ងទី៥ ខែមេសា ឆ្នាំ២០២០ យប់ម្សិលមិញ មានករណីខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១១ខ្នង ស្ថិតនៅភូមិបន្ទាយថ្មី ឈក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ ក្នុងនោះរួមមាន៖ -របើកដំបូលចំនួន ០៧ខ្នង -ធ្លាក់ពីជើងតាងចំនួន ០៣ខ្នង -រលំខូចខាតទាំងស្រុងចំនួន…

គ្រោះធម្មជាតិ! បណ្តាលឲ្យផ្ទះពលរដ្ឋ៧ខ្នង រងការខូចខាត នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កាលពីថៃ្ងទី២ ខែមេសា ឆ្នាំ២០២០ នាពេលយប់ម្សិលមិញ មានករណីខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន០៧ខ្នង ស្ថិតនៅក្នុងភូមិស្រែក្រសាំង អូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕

ផ្ទះពលរដ្ឋ ១៨ខ្នង រងការខូចខាត ក្នុងហេតុការណ៍ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់

បន្ទាយមានជ័យៈ នៅថៃ្ងទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៦និង១០នាទីល្ងាច មានភ្លៀងធ្លាក់លាយឡំជាមួយនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៨ខ្នង នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងនោះរួមមាន៖ ១-ឃុំស្លក្រាមចំនួន ០៨ខ្នង នៅចំណុចភូមិចក់ពួក ខូចទាំងស្រុងចំនួន ០៤ខ្នង និងរបើកដំបូលចំនួន ០៤ខ្នង ២-ឃុំស្វាយចេកចំនួន…

ផ្ទះ ៦៣ខ្នងត្រូវរងការខូចខាតករណីខ្យល់កន្រ្តាក់នៅខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅល្ងាចថៃ្ងទី២ ខែមេសា ឆ្នាំ២០២០ ស្រុកសំឡូត និងស្រុករុក្ខគីរី ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ០៦ឃុំ រួមមាន ៖ ១.ឃុំសំឡូត ប៉ះពាល់ចំនួន ០២ភូមិ គឺ ភូមិបឹងរុនចំនួន…

សង្វេគណាស់! ផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង ត្រូវភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ បោកបក់កម្ទេចគ្មានសល់

ឧត្តរមានជ័យៈ នៅថៃ្ងទី១ ខែមេសា ឆ្នាំ២០២០ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់កម្រិតខ្សោយ លាយឡំ និងខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង ស្ថិតនៅភូមិអូរអង្រែ ទួលប្រាសាទ ឃុំត្រពាំងតាវ និងភូមិអូរអំបិល ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕