សៀមរាបៈ យោងតាមផេកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើមឈើមួយចំនួន បានដួលរលំក្នុងបរិវេណប្រាសាទតាព្រហ្ម និងទីកន្លែងមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ ដោយសារឥទ្ធិពលខ្យល់កន្រា្ដក់ កាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។
ការដួលរលំដើមឈើនេះ មិនបង្កគ្រោះថ្នាក់ដល់ប្រាសាទ ឬអាយុជីវិតណាមួយឡើយ។
បច្ចុប្បន្នក្រុមការងារកាត់ក្រីមែកឈើ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បាននិងកំពុងចុះកាត់ និងសម្អាតដកហូតដើមឈើទាំងនោះ ចេញពីបរិវេណជុំវិញប្រាសាទ។
កន្លងមកក្រុមការងារកាត់ក្រីមែកឈើ តែងចុះអនុវត្តន៍ការងារកាត់ក្រីជាប្រចាំ ដើម្បីរក្សាតុល្យភាពលំនឹងនៃដើមឈើ ធ្វើយ៉ាងណាទប់ស្កាត់ហានិភ័យ ខ្លាចមានករណីដួលរលំដូចនៅពេលនេះ៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ក្រុមការងារកាត់ក្រីមែកឈើ
មតិយោបល់