ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ផ្គររន្ទះ បណ្ដាលឲ្យមនុស្សស្លាបម្នាក់ សាលារៀនមួយខ្នង និងផ្ទះ ៤ខ្នង

ឧត្ដរមានជ័យៈ យោងផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ ផ្គររន្ទះ បានបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ០១នាក់ និងប៉ះសាលារៀនចំនួន ០១ខ្នង ផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង ស្ថិតនៅភូមិរហាល់ ឃុំលំទង ភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង…

ករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យប៉ើងផ្ទះប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៦និង៤០នាទី មានករណីខ្យល់កន្រ្តាក់ចំនួន១លើក ស្ថិតនៅភូមិតាអាំ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ បណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងរួមមាន: -របើកដំបូលផ្ទះចំនួន ២ខ្នង -របើកជញ្ជាំងផ្ទះចំនួន…

ភ្លៀងធ្លាក់ លាយឡំខ្យល់កន្រ្តាក់ បំផ្លាញផ្ទះ និងភោជនីដ្ឋានមួយកន្លែង នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅរសៀលថៃ្ងទី២៧ ខែឧសភា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ០១ខ្នង និងភោជនីដ្ឋាន ០១កន្លែង ស្ថិតនៅភូមិគូរ និងភូមិកញ្រ្ជៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

ករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ រងការខូចខាត នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី មានករណីខ្យល់កន្រ្តាក់ចំនួន១លើក ស្ថិតនៅ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ករណីខាងលើនេះ បណ្តាលឱ្យរងផលប៉ះពាល់ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងរួមមាន៖…

សូមបងប្អូនប្រុងប្រយ័ត្ន ខ្យល់កន្រ្តាក់ បំផ្លាញផ្ទះពលរដ្ឋច្រើនខ្នង នៅខេត្តកំពង់ធំ

កំពង់ធំៈ កាលពីវេលាម៉ោង១៦ និង៤៥នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ មានករណីខ្យល់កន្រ្តាក់ចំនួន១លើក បណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង។ ក្នុងនោះរួមមាន៖ -របើកដំបូលផ្ទះចំនួន៥ខ្នង -រលំផ្ទះទាំងស្រុងចំនួន១ខ្នង៕

ខ្យល់កន្រ្តាក់ បណ្តាលឲ្យរបើកដំបូលផ្ទះ ប្រជាពលរដ្ឋចំនួន២ខ្នង នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង១៥នាទី មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ករណីគ្រោះធម្មជាតិខាងលើនេះ…

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ៦ភូមិ រងការខូចខាត អស់ជាច្រើនខ្នង

សៀមរាបៈ យោងតាមផេក ក្រសួងធនធានទឹក និង ឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ល្ងាចម្សិលមិញ វេលាម៉ោង១៨និង៣០នាទី មានភ្លៀងធ្លាក់មួយមេលាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន០១ ឃុំកណ្តែក០៦ភូមិ នៅខេត្តសៀមរាប ។ ក្នុងនោះ៖ -ភូមិ គោកធ្លករបើកដំបូល១០ខ្នង រលំ០១ខ្នង…

បាតុភូតធម្មជាតិ! ខ្យល់ន្ត្រាក់ បក់រំលំផ្ទះសង្កត់ស្លាប់ស្រ្តីវ័យចំណាស់ម្នាក់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ០៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចទ្រុងជ្រូក ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានករណី ខ្យល់កន្រ្តាក់១លើក បណ្តាលឲ្យផ្ទះពលរដ្ឋ១ខ្នង ធ្លាក់ពីលើជើងតាង កម្ពស់១,២ម៉ែត្រ សង្កត់សម្លាប់មនុស្សម្នាក់។ ជនរងគ្រោះឈ្មោះ វិត ភណ្ឌ័ ភេទស្រី…

ករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំផ្ទះពលរដ្ឋចំនួន ៨ខ្នង និងមនុស្សរងរបួស ២នាក់

កំពង់ធំៈ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង២០នាទី មានករណីខ្យល់កន្រ្តាក់ចំនួន១លើក បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២ឃុំស្មើនិង៨ខ្នងនិង បណ្តាលឲ្យរបួសមនុស្ស២នាក់ ស្ថិតក្នុងស្រុកបារាយណ៍។ ១.ឃុំចុងដូង ខូចខាត: ចំនួន ៧ខ្នង រលំផ្ទះទាំងស្រុងចំនួន ២ខ្នង និងរបើកដំបូលចំនួន ៥ខ្នង។ ២.ឃុំបារាយណ៍…

ខ្យល់កន្រ្តាក់បណ្តាលផ្ទះប្រជាពលរដ្ឋ២ខ្នងខូចខាត ស្ថិតនៅ ស្រុកបារាយណ៍

កំពង់ធំៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង៣និង២០នាទី មានករណីខ្យល់កន្រ្តាក់ចំនួន១លើកបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ស្ថិតនៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ១ម្ចាស់ឈ្មោះ ក្រូច ខឿន ភេទប្រុស អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះ ឡៃ លីម អាយុ៤៤ឆ្នាំនៅភូមិសិរីសុខុម ឃុំឈូកខ្សាច់…