ស្ថានភាពទឹកភ្លៀងបណ្តាលអោយជន់លិចផ្លូវជាតិលេខ៤ នាថ្ងៃទី៣.សីហា.ឆ្នាំ២០២៣…
កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា ស្ថានភាពទឹកភ្លៀងធ្លាក់នៅថៃ្ងទី០៣ សីហា ២០២៣នេះបណ្ដាលឱ្យទឹកហូរធ្លាក់មកជន់លិចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ។ សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្ដកំពង់ស្ពឺ ផ្លូវជាតិលេខ៤ ជ្រាបនិងប្រុងប្រយ័ត្នខ្ពស់បំផុត ដោយបញ្រ្ចាសឡេីងទៅផ្លូវល្បឿនលឿន បណ្ដោះអាសន្ន .. សមត្ថកិច្ចនគរបាលចរាចរណ៍កំពុងសម្របសម្រួល