ករណីរថយន្តមិនស្គាល់ម៉ាកបុកអ្នកថ្មើរជើងបណ្តាលអោយបុរសម្នាក់ស្លាប់…
បាត់ដំបង:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃចន្ទ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២០នឹង០០នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥៩ ស្ថិតក្នុងក្រុមទី០២ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងអ្នកថ្មើរជើងបណ្តាលអោយមនុស្សស្លាប់ម្នាក់។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកថ្មើរជើងម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ជនរងគ្រោះឈ្មោះ ឆាំ អឿន ហៅ ឡង់ ភេទប្រុសអាយុ៥២ឆ្នាំ រស់នៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង គ្មានសាច់ញាតិ (រស់នៅម្នាក់ឯង) រវាងនឹងរថយន្តមិនស្គាល់ម៉ាក បានបើករត់គេចខ្លួន។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ជនរងគ្រោះបានធ្វើដំណើរឆ្លងផ្លូវពីលិចទៅកើតខណៈពេលកំពុងឆ្លងក៏មានរថយន្តមិនស្គាល់ម៉ាកបើកមកបុកពេញមួយទំហឹងតែម្ដង។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកបើករថយន្ត ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះយកទៅតម្កល់នៅវត្ត ដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់