តារាល្បីៗចេញទៅសម្ដែងធំនៅប្រទេសកូរ៉េ ដើម្បីគន្ធបុប្ផា
កាលពីយប់ថ្ងៃទី១៨ មេសា តារាល្បីៗប្រមាណជាង១០រូបដែលរួមមាន កញ្ញា យូរី និងដៃគូគឺលោក Bmo លោក ចាន់ សម័យ លោក ប៉ែន ចំរ៉ុង កញ្ញា រ៉ឡាម៉ម និង លោក ចន ច័ន្ទតារាជាដើម បានចាកចេញទៅកាន់ប្រទេសកូរ៉េរួមគ្នា…
ព័ត៌មានក្នុងដៃអ្នក
កាលពីយប់ថ្ងៃទី១៨ មេសា តារាល្បីៗប្រមាណជាង១០រូបដែលរួមមាន កញ្ញា យូរី និងដៃគូគឺលោក Bmo លោក ចាន់ សម័យ លោក ប៉ែន ចំរ៉ុង កញ្ញា រ៉ឡាម៉ម និង លោក ចន ច័ន្ទតារាជាដើម បានចាកចេញទៅកាន់ប្រទេសកូរ៉េរួមគ្នា…
កាលពីយប់ទី៧ មេសា គេកត់សម្គាល់ថា តារាសិល្បៈចាស់ក្មេងយ៉ាងច្រើនកុះករមិនតិចជាង៦០នាក់ បានបង្ហាញខ្លួន ក្នុងពិធីបើកសម្ពោធក្រុមហ៊ុន អុីណារីតា ដែលជាក្រុមហ៑ុនចម្រុះសេវាកម្មធំមួយ ទើបបើកដំណើរការ ដោយក្នុងក្រុមហ៑ុនមួយនេះ រួមមានសេវាកម្មពុះដីឡូតិ៍លក់ សេវាកម្មផលិតទឹកសុទ្ធ និងសេវាផលិតស្ពតជាដើម ដែលនេះ គឺជាក្រុមហ៊ុនដំបូង ដែលមានសេវាកម្មច្រើនយ៉ាង មិនខុសផ្ដល់សេវាកម្មជាលក្ខណៈគ្រួសារ។ តារាសិល្បៈដែលបានបង្ហាញខ្លួនចូលរួម នៅក្នុងកម្មវិធីនោះត្រូវបានគេកត់សម្គាល់ថា មានការបែងចែកជា២ក្រុម…
ខណៈដែលគេគិតថា អតីតតារាចម្រៀង លោក ចាន់ សម័យ នឹងលែងត្រលប់មកកាន់វិស័យចម្រៀង ព្រោះតែរងការអាម៉ាស់រឿងធ្លាក់ខ្លួនមួយប្រាវមុននោះ ផលិតកម្ម Galaxy បែរជាធ្វើអោយអ្នកគាំទ្រ របស់តារារូបនេះស្រឡាំងកាំង ដោយសារតែលោក ស្រាប់តែមានបទចម្រៀងមួយ បទក្រោមចំណងជើងថា”បាត់អូនទៅណា” យ៉ាងពិរោះរណ្ដំចិត្ត ដោយក្រៅពីច្រៀង លោកក៏ជាអ្នកសម្ដែង ក្នុងបទចម្រៀងនោះដោយផ្ទាល់ខ្លួនផង។ លោក ម៉ានុត…
ក្នុងការបកស្រាយបទចម្រៀងបើកឆាកនៅប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធីបន្តផ្ទាល់”Carabao TV5 Spark Concert” កាលពីថ្ងៃទី១២ សីហា តារាចម្រៀង លោក បញ្ញា សិដ្ឋ បានបង្កើតឲ្យមានចម្ងល់យ៉ាងខ្លាំង ដោយសារតែពេលដែលលោកច្រៀងចប់ លោកបានប្រកាសផ្ញើបទចម្រៀងឲ្យលោក ចាន់ សម័យ ដែលត្រូវគេស្គាល់ថា ជាតារាធ្លាក់ខ្លួន និងទើបមានអ្នកដឹង ហើយផ្ដល់ដីឲ្យបានសង់ផ្ទះនៅនោះ។…
បន្ទាប់ពីបើកកកាយទំព័រជីវិតជុំវិញភាពកម្សត់ ក្រោយពីបាត់បង់អាជីពជាអ្នកចម្រៀង លោក ចាន់ សម័យ ដែលធ្លាប់ល្បីឈ្មោះក្នុងពិភពចម្រៀងត្រូវបានយកចិត្តទុកដាក់ភ្លាមៗ ក្នុងការជ្រោមជ្រែងទាំងពីសំណាក់ប្រមុខដឹកនាំ និងសប្បុសជននានា។ យ៉ាងណាមិញ ក្នុងចំណោមសប្បុរសជនទាំងអស់ គេឃើញមានតែ២ប៉ុណ្ណោះ ដែលត្រូវគេកត់សម្គាល់ថាកំពុងជួយអោយអតីតតារាចម្រៀងរូបនេះ អាចមានសង្ឃឹមឡើងវិញ នោះគឺសម្ដេចតេជោ ដែលបានបរិច្ចាគ១ម៉ឺនដុល្លារអោយសង់ផ្ទះបាននៅ ហើយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសផ្ដល់ដីមួយកន្លែង ដែលស្ថិតក្នុងគម្រោងពុះដីឡូលក់របស់ខ្លួន…