មិននឹកស្មានល្ខោនបាសាក់ ត្រូវបានផលិតកររឿង”ព្រឺ ឬ Fear” គាស់រំលើង
អាចចាត់ទុកថាជាលើកទី១ ក៏ថាបានដែរ ក្នុងពិធីរឿងត្រៀមដាក់បញ្ចាំងក្នុងរោង បែរជាជ្រើសយកសិល្បៈល្ខោនបាសាក់ យកមកសម្ដែង យ៉ាងកក្រើកមុនកាត់ខ្សែបូរ។ អ្នកចូលរួមមិនតិចនោះទេ សុទ្ធតែសរសើរពីជំហរផលិតករ ដែលនឹកឃើញ គាស់រំលើងល្ខោនបាសាក់យកមកបង្ហាញ។ ពិធីសម្ពោធរឿង”ព្រឺ ឬ Fear” របស់ផលិតកម្មខ្មែរមេគង្គ កាលពីល្ងាចពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩ នៅផ្សារទំនើបអុីអន១នោះ តួសម្ដែងល្ខោនបាសាក់២រូប គឺតួអង្គយក្ស…