មានដឹងមូលហេតុនៃការដាច់ភ្លើង ក្នុងខណ្ឌដង្កោហើយឫនៅ?

ភ្នំពេញៈ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៥៥នាទីថ្ងៃត្រង់ មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខP421-F1 មូលហេតុបណ្តាលមកពីរថយន្តអេស្កាវ៉ាទ័រលើកដងសន្ទូចប៉ះខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលមានទីតាំងស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមអំពីការដាច់ចរន្តអគ្គិសនីនេះ យើងខ្ញុំនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត ។ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

មូលហេតុដែលនាំឲ្យដាច់ភ្លើង នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ យោងតាមផេកអគ្គិសនីមណ្ឌលគិរី បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីចំណុច Auto recloser (ច្រកដាក់ដាំ) មូលហេតុដោយសារឆេះខូច Basbar ក្នុងទូបញ្ជារ(ផ្សារសែនមនោរម្យ) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ក្រុងសែនមនោរម្យ និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ក្រុមការងារបច្ចេកទេស បានភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង ១៣និង៤៥នាទីរសៀល៕

ខេត្តព្រះសីហនុ នឹងមានការដាច់ភ្លើងដោយសារអគ្គិភ័យឆាបឆេះខ្សែកាបអុបទិចរាលដាល ដល់ខ្សែបណ្តាញ

ព្រះសីហនុៈ នៅវេលាម៉ោង ១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មានករណីអគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខS13 ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការពន្លត់អគ្គិភ័យដែលឆាបឆេះខ្សែកាបអុបទិចរាលដាល ដល់ខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនស្ថិតនៅ ភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ…