ព័ត៌មានជាតិ

ខេត្តព្រះសីហនុ នឹងមានការដាច់ភ្លើងដោយសារអគ្គិភ័យឆាបឆេះខ្សែកាបអុបទិចរាលដាល ដល់ខ្សែបណ្តាញ

ព្រះសីហនុៈ នៅវេលាម៉ោង ១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មានករណីអគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខS13 ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការពន្លត់អគ្គិភ័យដែលឆាបឆេះខ្សែកាបអុបទិចរាលដាល ដល់ខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនស្ថិតនៅ ភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕

មតិយោបល់