បឹងចំនួនជាងមួយពាន់កើតថ្មី នៅក្នុងប្រទេសស្វីស ដោយហេតុតែការប្រែប្រួលអាកាសធាតុ
គិតចាប់តាំងពីឆ្នាំ១៨៥០មក មានបឹងចំនួនជិត១២០០ បានកើតថ្មី នៅតំបន់ជួរភ្នំអាល់ប៉ែកខាងស្វីស ដែលជាអតីតតំបន់ភ្នំទឹកកក។ ក្នុងចំណោមនោះ មានបឹងយ៉ាងហោច១ពាន់ មាននៅរហូតដល់សព្វថ្ងៃ។នេះបើតាមការសិក្សាចុះបញ្ជីបឹងរបស់វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទឹកនៃសកលវិទ្យាល័យZurich និងការិយាល័យបរិស្ថានសហព័ន្ធ។ បឹងដែលកើតថ្មីជាលទ្ធផលនៃផ្ទាំងទឹកកកដែលនៅពេលហួតរលាយអស់ទៅ ក្លាយជាទឹកដក់លើដីផតក្រហូង ដែលមានទំនប់ធម្មជាតិ។ តូចរាប់ជាថ្លុក ធំក្លាយជាបឹង។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះល្បឿននិងកំណើននៃចំនួនបឹងដ៏ច្រើន ក្នុងរយៈពេលដ៏ខ្លី។ មុនការសិក្សា ពួកគេគិតថា…