ពានថ្មីលីគកំពូលរដូវកាល២០១៧នេះ ទុកសម្រាប់ ក្រសួងការពារជាតិ ឫ បឹងកេត

គណៈកម្មការរៀបចំប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC បានបង្ហោះនូវរូបរាជថ្មីនៃពានលីគកំពូលកម្ពុជា រដូវកាល ២០១៧ ខណៈដែលក្រុម ក្រសួងការពារជាតិ នឹង បឹងកេត ត្រូវប្រកួតគ្នា ដើម្បីដណ្តើមពាននេះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាង បឹងកេត នឹង ក្រសួងការពារជាតិ ធ្វើឡើងនៅថ្ងៃសៅរ៍ ទី៣០ ខែធ្នូ…

សំបុត្រវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup ចាប់ផ្តើមដាក់លក់ពីថ្ងៃនេះទៅ ហើយអ្នកទស្សនាអាចឈ្នះម៉ូតូ

សំបុត្រសម្រាប់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០១៧ (Hun Sen Cup) ចាប់ផ្តើមដាក់លក់ ពីថ្ងៃនេះតទៅ ខណៈដែលអ្នកចូលរួមទស្សនាមានឱកាសឈ្នះរង្វាន់ម៉ូតូ នឹងរង្វាន់ផ្សេងៗទៀត។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី⁣២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយជំនួបលើកពានរវាង ណាហ្គាវើល ប៉ះ ព្រះខ័នរាជស្វាយរៀង…

ក្រសួងការពារជាតិ លុត ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ឡើងទៅជួប បឹងកេត វគ្គផ្តាច់ព្រ័ត្រ

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(Play off) ដោយក្រុម ក្រសួងការពារជាតី(ទ័ព) បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣ទល់១ កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ នាកីឡដ្ឋានខេត្តស្វាយរៀង ត្រូវឡើងទៅជួប បឹងកេត នាវគ្គផ្តាច់ព្រ័ត្រ។ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ ប្រាក់ មន្នីឧត្តម នៅនាទី ៦៩…

លីគកំពូល៖ គ្រូជំនួយ ទ័ព ព្រួយបារម្ភខ្លាំងលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាលក្នុងជំនួបជាមួយ ព្រះខ័នរាជស្វាយរៀង ល្ងាចនេះ

ការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(Play off) ដើម្បីលើកពាន ដោយក្រុម ក្រសួងការពារជាតី(ទ័ព) ត្រូវទៅស្វាគមន៍ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ០៦:០០ នាទីល្ងាចនេះ ខណៈដែលលោក ភា សុភ័ត្រា ព្រួយបារម្ភខ្លាំងលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ក្នុងជំនួបលើកីឡដ្ឋានខេត្តស្វាយរៀង។ បន្ទាប់ពីទទួលជ័យជម្នះយ៉ាងលំបាក ដោយការទាត់បាល់ ១១មែត្រ កាត់សេចក្តីលើ…

ណាហ្គាវើល ចាញ់ ក្រសួងការពារជាតិ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី

ក្រោយចំណាយពេលចំនួន ៩០នាទី នឹងពេលវេលាបន្ថែម ១៥នាទី ២ដង លទ្ធផលបានត្រឹមស្មើគ្នា ០ទល់០ ដូច្នេះ ណាហ្គាវើល នឹង ក្រសួងការពារជាតិ ត្រូវទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី ដើម្បីស្វែងរកក្រុមមួយឡើងទៅជួបព្រះខ័នរាជស្វាយរៀង ហើយបន្តទៅជួបបឹងកេត រកក្រុមដែលគ្រងជើងឯកលីគកំពូលកម្ពុជារដូវកាល ២០១៧។ ការទាត់បាល់កាត់សេចក្តីរវាងក្រុមទាំងពីរ កាលពីម្សិលមិញនេះ គឺ…

គ្រូបង្វឹកបឹងកេត ថាក្រសួងការពារជាតិ គឺជាក្រុមដែលអាចប្រជែងពានលីគកំពូលរដូវកាលនេះ

ក្នុងចំណោមក្រុមកំពូលតារាងទាំង ៤ ក្រោយបញ្ចប់វគ្គសន្សំពិន្ទុចំនួន ២២សប្តាហ៍ មាន បឹងកេត(១), ព្រះខ័នរាជស្វាយរៀង(២), ណាហ្គាវើល(៣) នឹងក្រសួងការពារជាតិ(៤) ខណៈដែលលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមលេខ១ គិតថា ក្រុមដែលនៅលេខ៤ អាចបង្កគ្រោះថ្នាក់ជាងគេ។ យោងតាមសម្តីគ្រូបង្វឹកបឹងកេត លោក ហៅ សុជាតិ…

ណាហ្គាវើល ឫ ក្រសួងការពារជាតិ តើក្រុមណាអាចឡើងទៅជួបព្រះខ័នរាជស្វាយរៀង?

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ឈានដល់វគ្គជម្រុះ ៤ក្រុមចុងក្រោយ ដោយក្រុម ណាហ្គាវើល ត្រូវជួបជាមួយ ក្រុមក្រសួងការពារជាតិ(ទ័ព) នាវេលាម៉ោង ០៦:០០ នាទីល្ងាចនេះ នៅលើទីលាននៃពហុកីឡដ្ឋានជាតិ ។ ប្រវត្តិជួបគ្នាក្នុងលីគ ៥ប្រកួតចុងក្រោយរបស់ណាហ្គាវើល នឹងទ័ព៖ – ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥…

ណាហ្គាវើល នឹង ព្រះខ័នរាជស្វាយរៀង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup

ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ បានបញ្ចប់ ដោយក្រុមបាល់ទាត់ បឹងកេត ត្រូវទទួលបរាជ័យជាថ្មីក្រោមថ្វីជើង ណាហ្គាវើល ដោយលទ្ធផល ៣ទល់២ ខណៈដែល អគ្គិសនីកម្ពុជា ចាញ់ ព្រះខ័នរាជស្វាយរៀង ២ទល់៤ កាលពីម្សិលមិញ ។ សរុបការប្រកួតទាំងពីរជើង…

Hun Sen Cup៖ តើ បឹងកេត អាចសងសឹក​ ណាហ្គាវើល បានទេល្ងាចនេះ?

ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ដោយក្រុមបាល់ទាត់ បឹងកេត ត្រូវទទួលស្វាគមន៍ ណាហ្គាវើល នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើទីលាននៃពហុកីឡដ្ឋានជាតិ។ មុនការប្រកួតមកដល់លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត នឹងប្រើទម្រង់លេងបែបប្រយុទ្ធច្រើន ជាងការរពារ ខណៈដែលគ្រូបង្វឹកណាហ្គាវើល…

ផ្លូវការ​! ចាន់ វឌ្ឍនាកា ចូលរួមជាមួយ​ក្លិប PAHANG FA របស់​ម៉ាឡេស៊ី

ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានចុះកិច្ចសន្យាជាមួយក្រុមនៃលីគកំពូលម៉ាឡេសុី PAHANG FA​ បើយោងតាមហ្វេសប៊ុកផ្លូវការណ៍របស់កីឡាកររូបនេះផ្ទាល់។ ក្នុងកិច្ចសន្យានេះ គឺក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្រុម បឹងកេត របស់កម្ពុជា រយៈពេល ១ឆ្នាំ។ ក្លិបថ្មីដែល វឌ្ឍនាកា ចូលរួមជាមួយនេះ គឺជាជើងឯករងកាលពីបញ្ចប់រដូវកាលនេះ៕