ចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូដំណោះស្រាយដាក់ទណ្ឌកម្មកូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក

(យូអិន)៖ ចិន និងរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតវ៉េតូលើសេចក្ដីព្រាងដំណោះស្រាយស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បី ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលផ្លោងឡើងវិញ ប៉ុន្មានខែកន្លងមកនេះ។ នៅក្នុងបោះឆ្នោត សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ១៣ បានបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងដំណោះស្រាយរបស់ សហរដ្ឋអាមេរិក ដោយមានគោលដៅហាមឃាត់ការនាំចេញថ្នាំជក់ និងប្រេង ទៅកាន់កូរ៉េខាងជើង ព្រមទាំងដាក់បញ្ចូលក្រុម Hacker ឈ្មោះឡាហ្សារុស…

លោក ពូទីនថា ត្រូវអរគុណព្រះជាម្ចាស់ទៅវិញទេ ដែលក្រុមហ៊ុនបរទេសមួយចំនួន ចាកចេញពីរុស្ស៉ី

(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាលោកពិតជាសប្បាយចិត្តដែលក្រុមហ៊ុនបរទេសមួយចំនួន ចាកចេញពីប្រទេសរុស្ស៉ី ពីព្រោះថាវានឹងទុកឱកាសឱ្យក្រុមហ៊ុននៅក្នុងស្រុកជំនួសកន្លែងរបស់ក្រុមហ៊ុនទាំងនោះ។ ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយមេដឹកនាំនៃរដ្ឋជាអតីតដែនដីសហភាពសូវៀត លោក ពូទីន បានលើកឡើងថា «តើវាមិនមែនជារឿង សប្បាយចិត្ត ឬអរគុណដល់ព្រះជាម្ចាស់ទេឬ នៅពេលដែលអ្នកសម្លឹងទៅកាន់អ្នកដែលបានចាកចេញ (ពីរុស្ស៉ី)។ ពីព្រោះថាយើងនឹងជំនួសកន្លែងរបស់…

កូរ៉េខាងជើង ធ្វើតេស្ដមីស៊ីលផ្លោងចំនួន ៣គ្រាប់ ជូនដំណើរលោក ចូ បៃដិន ចាកចេញពីតំបន់អាស៊ី

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៣គ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន តែប៉ុន្មាន ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្វើដំណើរចាកចេញពីតំបន់អាស៊ី ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន។ បើតាមនាយសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង, មីស៊ីលផ្លោងទាំង៣គ្រាប់ខាងលើ ត្រូវបានកូរ៉េខាងជើងបានចេញពីតំបន់ Sunan នៃភាគជើងរដ្ឋធានីព្យុងយ៉ាង។…

ក្រុមប្រទេស Quad ប្តេជ្ញាធ្វើការរួមគ្នា ដើម្បីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ

(តូក្យូ)៖ មេដឹកនាំទាំង ៤ រូប នៃក្រុមប្រទេស ក្វាដ (Quad) នៅថ្ងៃអង្គារនេះ បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (free and open Indo-Pacific) កំលុងពេលចាប់ផ្តើមកិច្ចពិភាក្សា ហើយថែមទាំងប្តេជ្ញាលើការដោះស្រាយការប្រែប្រួលអាកាសធាតុផងដែរ។ ប្រធានាធិបតីអាមេរិក លោក ចូ…

អ៊ុយក្រែនតែមួយគត់ ដែលមានសិទ្ធិសម្រេចពីអនាគតរបស់ខ្លួន, នេះបើតាមប្រធានាធិបតីប៉ូឡូញ

(កៀវ)៖ ប្រធានាធិបតីប៉ឡូញ លោក អាន់ហ្សិច ឌូដា (Andrzej Duda) បាននិយាយថាមានតែអ៊ុយក្រែនប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចចិត្តលើ អនាគតរបស់ខ្លួនឯង ខណៈសង្រ្គាមរបស់រុស្ស៉ី ដែលលោកខាងលិចចាត់ទុកថាជាការឈ្លានពានបានចូលដល់ខែទី៤ហើយ។ លោក Andrzej Duda ធ្វើការកត់សម្គាល់ខាងនៅលើក្នុងសុន្ទរកថាទៅកាន់សភាជាតិអ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះកន្លងនេះ នាឱកាស បំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន និងចំពេលទីក្រុងកៀវ…

សហរដ្ឋអាមេរិក គំាទ្រពេញទំហឹងឱ្យស៊ុយអែត និងហ្វាំងឡង់ ចូល NATO, នេះបើតាមលោក ចូ បៃដិន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាស៊ុយអែត និងហ្វាំងឡង់ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រដាក់ពាក្យសុំចូលជាសមាជិកណាតូ (NATO) របស់ប្រទេសទាំង២ ដែលធ្លាប់តែជាប្រទេសអព្យក្រឹត អស់រយៈពេល រាប់ទសវត្សរ៍មកនេះ។ ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលណាតូជាផ្លូវការ កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយការសម្រេចចិត្តបែបនេះត្រូវបានគេមើលឃើញថាជំរុញដោយ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ប៉ុន្តែ សមាជិកភាពរបស់ប្រទេសទាំង២…

អាមេរិក ព្រមានជាថ្មីថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដនុយក្លេអ៊ែរ កំលុងដំណើរទស្សនកិច្ចរបស់លោក បៃដិន មកកាន់តំបន់អាស៊ី

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហើបពីលទ្ធភាពនៃការធ្វើតេស្ដនុយក្លេអ៊ែរ ឬមីស៊ីលរបស់កូរ៉េខាងជើង ឬក៏អាចធ្វើតេស្ដទាំង២តែម្ដង កំលុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន មកកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ក្នុងសប្តាហ៍នេះ។ លោក ស៊ូលីវ៉ាន…

រុស្ស៉ី អះអាងថាប្រើអាវុធឡាស៊ែរស៊េរីថ្មី នៅក្នុងប្រទេសអ៊ុយក្រែន

(ឡុងដ៍)៖ រុស្ស៉ី នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា ខ្លួនបានប្រើប្រាប់អាវុធឡាស៊ែរជំនាន់ក្រោយស៊េរីថ្មីមួយ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បី កម្ទេចយន្ដហោះដ្រូន និងបានដាក់ពង្រាយអាវុធសម្ងាត់មួយចំនួន ក្នុងគោលបំណងទប់ទល់នឹងអាវុធដែលលោកខាងលិចបញ្ជូនឱ្យទីក្រុងកៀវ។ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីឆ្នាំ២០១៨ បានបញ្ចេញមីស៊ីលផ្លោងអន្តរទ្វីប, នាវាមុជទឹកគ្មានមនុស្សបើកបំពាក់អាវុធនុយក្លេអ៊ែរ មីស៊ីលល្បឿនលឿនជាងសំឡេង និងអាវុធឡាស៊ែរ។ ប៉ុន្តែ គេមានព័ត៌មានតិចតួចណាស់ពីអាវុធឡាស៊ែរស៊េរីរបស់រស្ស៉ី…

លោក ពូទីនថា ការដាក់ទណ្ឌកម្មលើរុស្ស៉ី ប្រៀបដូចជាអឺរ៉ុបកំពុងសម្លាប់សេដ្ឋកិច្ចខ្លួនឯង

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថាវិស័យប្រេងកំពុងស្ថិតក្រោមការប្រែប្រួលយ៉ាងខ្លាំង ហើយលោកបាន បន្ទោសអឺរ៉ុបថាកំពុងសម្លាប់សេដ្ឋកិច្ចខ្លួនឯង តាមរយៈការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញសង្រ្គាមអ៊ុយក្រែន។ ក្នុងកិច្ចប្រជុំនៃវិស័យថាមពល លោក ពូទីន បានថ្លែងថា អឺរុបនឹងមើលឃើញពីការឡើងថ្លៃថាមពល ជាមួយនឹងអតិផរណាខ្ពស់ ដែលជាលទ្ធផលនៃសកម្មភាព របស់ខ្លួន។ លោក ពូទីន…

ស៊ុយអែត, ហ្វាំងឡង់ នឹងដាក់ពាក្យសុំចូល NATO ព្រមគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ

(ស្ដុកខុល)៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី ម៉ាកដាឡេណា អាន់ឌឺសសុន (Magdalena Andersson) បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ នឹងដាក់ពាក្យសុំចូលជាសមាជិកបក្សសម្ព័ន្ធយោធា NATO ព្រមគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ។ លោកស្រី Magdalena Andersson ធ្វើការកត់សម្គាល់ខាងលើនាឱកាសធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី…