តៃវ៉ាន់ ថាមិនចង់បិទទ្វារទំនាក់ទំនងជាមួយចិន នោះឡើយ
(តៃប៉ិ)៖ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក ស៊ូ សេង ចាង (Su Tseng-chang) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ថា តៃវ៉ាន់មិនចង់បិទទ្វារទំនាក់ទំនងរបស់ខ្លួន ជាមួយចិនទេ ហើយចង់ចូលរួមក្នុងស្មារតីសុឆន្ទៈជាមួយប៉េកាំង។ ប៉ុន្តែ ត្រូវឈរលើមូលដ្ឋានស្មើភាព និងគ្មានលក្ខខណ្ឌនយោបាយ។ ការលើកឡើងខាងលើរបស់លោក ស៊ូ សេង ចាង ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចិន…