ករណីរថយន្តបុកម៉ូតូឆ្លងផ្លូវបណ្តាលអោយបុរសម្នាក់ស្លាប់ នៅស្រុកភ្នំក្រវាញ…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃចន្ទ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០និង០៩នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្តបុកម៉ូតូបើកឆ្លងផ្លូវ)នៅលើផ្លូវជាតិលេខ៥៥ចន្លោះគីឡូម៉ែត្រលេខ១២–១៣ ចំណុចមុខផ្ទះឈ្មោះ ជួប ណែម ស្ថិតនៅភូមិដំណាក់អំពិលឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AL-3316 បើកបរដោយឈ្មោះ ជ​ សឿន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះធំ ឃុំស្តុកបរវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង នឹងអ្នករួមដំណើរ០១នាក់ ត្រូវជាប្រពន្ធឈ្មោះ ថន ម៉ាប់ អាយុ៥២ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា លុះមកដល់ចំណុចកើតហេតុខាងលើបានជិះចេញពីក្នុងភូមិ ហើយបានឆ្លងផ្លូវពីកើតទៅលិច ក៏ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកហ៊ីយិនដាយពណ៌ខៀវ សេរី២០០២ ពាក់ស្លាកលេខកំពង់ធំ 3A-1813 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ណឹប ប៉ុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិធ្លាម្អម ឃុំបឹងកន្តួត ស្រុកក្រគរខេត្តពោធិ៍សាត់បានបុកម៉ូតូចំពីចំហៀងខាងស្តាំម៉ូតូ បណ្តាលអោយជនរងគ្រោះឈ្មោះ ថន ម៉ាប់ រងរបួសធ្ងន់ សមត្ថកិច្ចនឹងក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពបាក់ចិញ្ចៀន ដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់នៅក្នុងមណ្ឌលសុខភាព ចំណែកអ្នកបើកបរម៉ូតូពុំមានរងរបួសអ្វីទេ។ លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថាបន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តា អ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តនឹងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីដោះស្រាយ​តាមនីតិវិធី៕

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលចុះបង្ក្រាបបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ចាក់ភ្នាល់ឡូតូតាមប្រព័ន្ធអនឡាញឃាត់ខ្លួនស្រ្តីម្នាក់…

ភ្នំពេញ:យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឡូតូតាមប្រពន្ធ័អនឡាញ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៥១៤ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ…

ប្តីបានដឹកប្រពន្ធនិងកូនយកគោយន្តទៅលាងពេលមេឃកំពុងភ្លៀងស្រាប់តែរន្ទះបាញ់បណ្តាលអោយស្លាប់ប្រពន្ធកូនរងរបួសធ្ងន់…

បន្ទាយមានជ័យ:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថាស្ត្រី០១នាក់ បានបាត់បង់ជីវិត និងក្មេងប្រុស ស្រី០២នាក់រងរបួសធ្ង់ដោយសាររន្ទះបាញ់ ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃពុធ ៤ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្រះ អ៊ុំ មាំង ស្ថិតក្នុងភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក…

ករណី២នាក់ប្តីប្រពន្ធគាស់ផ្ទះលួចទ្រព្យសម្បត្តិរបស់ស្មៀនសង្កាត់ព្រៃសត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន…

ភ្នំពេញ:មានករណីដោយការគាស់ទំលុះទំលាយ (គាស់ចំរឹងបង្អួចចូលលួចទ្រព្យ សម្បត្តិ) កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង០០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវ បេតុងពេទ្យហ្លួងម៉ែ ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ច្រឹង ប៊ុនហេង ភេទប្រុស អាយុ៤៤ឆ្នាំ…

អនិច្ចាណាស់!ករណីប្តីប្រពន្ធជិះម៉ូតូឌុបគ្នាពីខេត្តតាកែវយកទាមកលក់នៅផ្សារដើមគរត្រូវរថយន្តបុកបណ្តាលអោយស្លាប់ទាំងពីរនាក់…

កណ្តាល:(ពត័មានបឋម)ករណី២នាក់ប្តីប្រពន្ធ ខណៈពេលកំពុងជិះម៉ូតូឌុបគ្នាពីខេត្តតាកែវ យកទាក្តាមមកលក់នៅផ្សារដើមគរ ត្រូវរថយន្តបុកបណ្តាលអោយស្លាប់ទាំង២នាក់នាវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ ២ ស្ថិតក្នុងភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

អាសូរណាស់!ករណីបុរសម្នាក់ជាសន្តិសុខដេកស្លាប់បន្សល់ទុក្ខប្រពន្ធនិងកូន…

ភ្នំពេញ:លេខ១៤០ផ្លូវ១៥៥ភូមិ០៤សង្កាត់ទួលទុំពូងទី០១ខណ្ឌចំការមន រាជធានីភ្នំពេញ -ជនរគ្រោះឈ្មោះ ស៊ុំ បញ្ញារិទ្ធ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរសន្តិសុខក្រុមហ៊ុនឯកជន ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជូលភូមិទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខ មានស្រុកកំណើតភូមិគោកសំពៅ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេចខេត្តព្រៃវែង ។ + ដំណើររឿងហេតុ: តាមការឆ្លើយបំភ្លឺរបស់សាក្សីឈ្មោះយ៉ាន យ៉តភេទប្រុស អាយុ៣៨ឆ្នាំមុខរសន្តិសុខក្រុមហ៊ុនជាមួយគ្នា មានស្រុកកំណើតភូមិស្វាយអណ្ដូងឃុំជីផុចស្រកមេសាងខេត្តព្រៃវែងបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៥.៣០នាទីព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៣ខ្លួនបានមកប្ដូរវេនជាមួយជនរងគ្រោះ(សព)ហើយបាននិយាយគ្នាលេង បន្ទាប់មកយ៉ាន យ៉តបានមកអូសម៉ូតូដើម្បីចូលក្នុង…

ករណីរថយន្តបុកម៉ូតូបណ្តាលអោយស្រ្តីម្នាក់ស្លាប់និងរងរបួសធ្ងន់…

សៀមរាប:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យមនុស្ស ០១នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ត្រង់ចំណុចលើផ្លូវជាតិលេខ៦ បន្លោះបង្គោលគីឡូម៉ែត្រ ២៤៣-២៥៤…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់ខ្សែកស្រាប់តែដឹងខ្លួនខុសផ្តាំសុំទោសប្រពន្ធថាឱ្យបងសុំទោស បងដើរផ្លូវខុសហើយអូន…

ភ្នំពេញ:ករណីលួចមានស្ថានទម្ងន់ទោសឆក់ខ្សែក កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៦និង ២៥នាទី ត្រង់ចំណុចផ្លូវលំ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ទូច ស៊ីណេ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះ…

ករណីជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលចូលក្រោមរថយន្តកិនបណ្តាលអោយបុរសម្នាក់ស្លាប់បន្សល់ទុកកូនប្រពន្ធកំពា្រ…

ភ្នំពេញ:(ព័ត៌មាមបឋម)​ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលចូលក្រោមរថយន្តធុនធំ​ ត្រូវរថយន្តកិនស្លាប់អូសជាង​ ២០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែន​ជ័យ​ ររាជធានីភ្នំពេញ ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២៣។ជនរងគ្រោះឈ្មោះប៉ែន ពិសិដ្ឋ អាយុ២៨ឆ្នាំ ភេទប្រុស ស្រុកកំណើត ខេត្តកំពង់ឆ្នាំង មុខរបរធ្វើការរោងចក្រ៕

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធធ្វើសកម្មភាពឆក់ទូរសព្ទចំនួន៦លើក…

សៀមរាប:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងសៀមរាបបានអោយដឹងថា លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប ដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌​ ស្រាវជ្រាវ​ និងឃាត់ខ្លួនជនសង្ស័យ​ (ប្រុស,ស្រី)​ ០២នាក់​ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆ,ក់កាបូប និងទូរស័ព្ទ ០៦លេីក )និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ។ (ក្រុងសៀមរាប)៖​ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង…