រកឃើញ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី ៥លានហើយ

សម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរចំពោះបងប្រុសឈ្មោះណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ។ លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។ សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។ សូមកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕

រដ្ឋាភិបាលជប៉ុន ប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១នេះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះនៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។…

ករណីឆ្លងថ្មីនៃជំងឺ COVID-19 នៅកូរ៉េខាងត្បូងបានធ្លាក់ចុះពីចំនួនខ្ពស់បំផុត

  មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េបាននិយាយនៅថ្ងៃអាទិត្យនេះថា កូរ៉េខាងត្បូងបានរាយការណ៍ករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាចំនួន១.៣២៤នាក់ គិតត្រឹមរាតត្រីថ្ងៃសៅរ៍។ ចំនួននេះបានធ្លាក់ចុះពីចំនួនឆ្លងខ្ពស់បំផុត ១.៣៧៨នាក់ កាលពីមួយថ្ងៃមុន ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងដែលកំពុងហក់ឡើងខ្ពស់។ គិតត្រឹមថ្ងៃនេះ ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងជំងឺ COVID-19 ចំនួន១៦៨.០៤៦នាក់ និងស្លាប់ចំនួន២.០៤៣នាក់៕  

វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៤លាន ដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិន បានដឹកមកដល់កម្ពុជាហើយ

នៅព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ប្រទេសកម្ពុជា។ កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន…

ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីណែនាំ ចំនួន ៧ចំណុច ស្តីពីការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីណែនាំ ចំនួន ៧ចំណុច ស្តីពីការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕ លិខិត៖  

ប្រពៃណាស់! អាយដល ឈិន ឡុង បរិច្ចាគម៉ាស់ចំនួន១លាន៥ម៉ឺនម៉ាស ជូនដល់កម្ពុជា

  (ភ្នំពេញ)៖ គួរឲ្យសរសើរចំពោះទឹកចិត្ត របស់ លោក Jackie Chan ដែលខ្មែរតែងហៅ «ឈិន ឡុង» តារាសម្ដែងដ៏ល្បាញល្បីរបស់ហុងកុង បានបរិច្ចាគម៉ាស់ចំនួន១លាន៥ម៉ឺនម៉ាស ជូនដល់កម្ពុជា ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ម៉ាស់ទាំងនោះ បានមកដល់រាជធានីភ្នំពេញហើយ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា…

ព្រឹកស្អែកវ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៤លាន ដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិន នឹងដឹកមកដល់កម្ពុជា

នៅព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២១ ស្អែកនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកមកដល់ប្រទេសកម្ពុជា។ កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន…

លទ្ធផល​កិច្ចប្រតិបត្តិការ​បង្ក្រាប​ បានបទល្មើស​គ្រឿងញៀន​សរុប ៣៧៧ករណី ​នៅ​ទូ​ទាំ​ប្រទេស​ក្នុង​ខែមិថុនា ឆ្នាំ២០២១នេះ

ភ្នំពេញ៖ លទ្ធផល​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូ​ទាំ​ប្រទេស​ក្នុង​ខែមិថុនា ឆ្នាំ២០២១នេះ ហើយក៏​ជាការ​ចាប់ផ្តើម​ដើម្បី​ជម្រាបជូន​ដល់​បងប្អូន​ជនរួមជាតិ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចប្រតិបត្តិការ​របស់​កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​ចូល​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​នេះ ។ តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​របស់​កម្លាំង​អនុវត្ត​ច្បាប់ បានបង្ហាញ​ឱ្យឃើញថា មាន​សកម្មភាព ចរាចរណ៍ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅតែ​បន្ត​កើតមានឡើង​ក្នុងភូមិ​សាស្ត្រ​រាជធានី ខេត្ត គឺ​ក្នុង​ខែមិថុនា​នេះ យើង​បង្ក្រាបបាន បទល្មើស​គ្រឿងញៀន​សរុប ៣៧៧ករណី (ធៀប​នឹង​ខែឧសភា/២០២១,…

វ៉ាក់សាំងស៊ីណូហ្វាម របស់ចិនចំនួន ១លានដូសថ្មីទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមរបស់ចិនចំនួន ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីភាគីចិន ត្រូវបានដឹកតាមយន្តហោះមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងខែកក្កដានេះ វ៉ាក់សាំងពីប្រទេសចិន នឹងមកដល់កម្ពុជាចំនួន ៥លានដូស។ ក្នុងនោះនៅថ្ងៃទី៦ ខែកក្កដា ចំនួន ១លានដូស។ នៅថ្ងៃទី១០ ខែកក្កដា មកដល់ចំនួន…

ព្រឹកស្អែកវ៉ាក់សាំងការពារកូវីដ-១៩ សុីណូហ្វាមចំនួន១លាន ដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិននឹងដឹកមកដល់កម្ពុជា

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាថា នៅព្រឹកថ្ងៃទី ៦ខែ កក្កដា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិនចំនួន១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា។ កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង…