ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១នេះ

នៅយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួល វ៉ាក់សាំងវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនកម្ពុជា។ សូមជម្រាបជូនថា កាលពីថ្ងៃទី ១៣ ខែកក្កដា…

ក្រុមឧទ្ទាម Zapatista គឺជនជាតិដើមភាគតិច នៃរដ្ឋ Chiapas ប្រទេសម៉ិកស៊ិក បានចាប់កាន់អាវុធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម

(Reuters) – ដូចអ្វីដែលក្រុមឧទ្ទាម Zapatista បានធ្វើនាពេលកន្លងមក ជនជាតិដើមភាគតិច នៃរដ្ឋ Chiapas នៅភាគខាងត្បូងប្រទេសម៉ិកស៊ិកបានចាប់កាន់អាវុធ ទោះបីជាពេលនេះពួកគេនិយាយថា នេះគឺជាការប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋជនដែលមានការចាត់តាំង ដែលបានយាយីសហគមន៍របស់ពួកគេក៏ដោយ ។ កាលពីចុងសប្តាហ៍ ក្រុមប្រដាប់អាវុធដែលមានសមាជិករាប់សិបនាក់ដែលមានឈ្មោះថា “El Machete” បានដើរក្បួននៅតាមដងផ្លូវក្នុងទីប្រជុំជន Pantelho នៅលើភ្នំនៃរដ្ឋ…

វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជាហើយ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm Vaccine) របស់ចិន ចំនួន ១លានដូសបន្ថែមទៀត ដែល ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល បានដឹកមកដល់កម្ពុជាយើងទៀតហើយ។…

បើមិនមានការប្រែប្រួលទេ វ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ជំនួយរបស់រដ្ឋាភិបាលជប៉ុន និងដឹកមកដល់កម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១

បើមិនមានការប្រែប្រួលទេ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងដឹកមកដល់កម្ពុជា។ សូមជម្រាបជូនថា កាលពីថ្ងៃទី ១៣ ខែកក្កដា…

ប្រទេសចិន និងអេហ្ស៊ីប សម្រេចរួមគ្នាបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្រ្ទីប

ប្រទេសចិន និងអេហ្ស៊ីប បានសម្រេចរួមគ្នាបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៥០០ ០០០ដូសដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្រ្ទីប ដើម្បីដោះស្រាយនូវតម្រូវការបន្ទាន់របស់ប្រជាជនក្នុងតំបន់នោះ។ ការប្រកាសនេះធ្វើឡើងនៅពេលដែលសមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយសមភាគីអេហ្ស៊ីប លោក Sameh Shoukry ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង ទៅកាន់ទីក្រុង Alamein…

ដើម្បីអបអរក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគឿងញៀន បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀន បន្ទាប់ពីរឹបអូសបានពីក្រុមឧក្រិដ្ឋជន

ដើម្បីអបអរក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគឿងញៀន ថ្ងៃទី២៦មិថុនា ឆ្នាំ២០២១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី១៩កក្កដានេះ បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀន បន្ទាប់ពីរឹបអូសបានពីក្រុមឧក្រិដ្ឋជន។ ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្រ្តីជាន់ខ្ពស់អង្គភាពផ្សេងៗ និងតំណាងស្ថានទូតប្រចាំកម្ពុជាមួយចំនួនទៀតផងដែរ។   របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនោះរួមមាន៖ ហេរ៉ូអ៉ីន ២៩១គីឡូក្រាម, អឹមដេអឹមអា…

នៅព្រឹកនេះកម្ពុជា បានដឹកជញ្ជូនអំណោយតាមយន្តហោះពិសេសយកទៅផ្តល់ជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយដឹកជញ្ជូនតាមរយៈយន្តហោះពិសេស ផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩…

កូវីដ៖លោក Biden និយាយថាព័ត៌មានមិនពិតលើហ្វេសប៊ុកអាចសម្លាប់មនុស្សបាន

បរទេស៖ ទូរទស្សន៍ BBC នៅព្រឹកថ្ងៃសៅរ៍នេះបានឥ្យដឹងថាសាជាថ្មីប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការព្រមានទៅលើព័ត៌មានមិនពិតនៅលើបណ្តាញសង្គមយក្សហ្វេសប៊ុកពាក់ព័ន្ធទៅនឹងបញ្ហារីករាលដាលនៃកូវីដ។ លោក Biden បាននិយាយថាថាព័ត៌មានមិនពិតប្រាកដទាំងអស់ដែលមាននៅលើហ្វេសប៊ុកគឺអាចសម្លាប់មនុស្សបានយ៉ាងងាយ។ការលើកឡើងនេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរពីសំណាក់ក្រុមអ្នកកាសែតអំពីតួនាទីរបស់ហ្វេសប៊ុកសម្រាប់ការងារគាំទ្រទៅដល់យុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដលើលោក។ កន្លងមកសេតវិមានក៏ធ្លាប់បានបញ្ជាក់ហើយដែរថាកំពុងតែព្យាយាមបង្កើនសំពាធទៅលើបណ្តាញសង្គមទាំងអស់លើលោកដើម្បីឲ្យពួកគេចូលរួមនៅក្នុងកិច្ចការងារប្រឆាំងទៅនឹងព័ត៌មានមិនពិតទាំងឡាយ។ ជាការគាំទ្រក្រុមហ៊ុនហ្វេសប៊ុកក៏ធ្លាប់បានអះអាងដែរថាខ្លួនបានចាប់ផ្តើមអនុវត្តកិច្ចការងារដ៏តានតឹងដើម្បីជួយការពារទៅដល់សុខាមាលភាពសាធារណៈ៕

រដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា

ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសាកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។ ជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លើកម្រិតសាកល។ រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ…

ប្រទេសអឺរ៉ុបខាងលិច បាន​រងនូវគ្រោះ​មហន្តរាយ​​ជំនន់ទឹកភ្លៀង ធ្លាក់យ៉ាងគំហុក មានមនុស្ស​ ៤៨នាក់ បានស្លាប់ ព្រមទាំងបាត់ខ្លួនជាច្រើននាក់

ក្នុងយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ទឹកភ្លៀងធ្លាក់ជោគជាំ បានធ្វើឲ្យ​ជន់លិចតាមស្ទឹងតាមទន្លេ និងហូរបោក​បំបាក់​ដើមឈើ និងផ្ទះសម្បែងជាច្រើនខ្នង នៅភាគខាងលិចអឺរ៉ុប មានបារាំង អាល្លឺម៉ង់ លុចហ្សំបួរ ប៊ែលហ្ស៊ិក និងហូឡង់។ នៅប៊ែលហ្ស៊ិក មានស្លាប់យ៉ាងហោច ៦នាក់។ នៅក្រុងលីយ៉ែហ្ស ដែលជាទីក្រុងធំទី២របស់ប៊ែលហ្ស៊ិក អាជ្ញាធរ​បានជូន​ដំណឹង ឲ្យ​ប្រជាជនដែលរស់នៅទាំងសងខាង នៃដងទន្លេ…