កម្ពុជានិងអង់គ្លេសគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាពនិងភាពជាដៃគូរវាងប្រទេសទាំងពីរ

រដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាពនិងភាពជាដៃគូជាមួយកម្ពុជា និងបាន អបអរសាទរចំពោះដំណើរការអភិវឌ្ឍដែលកម្ពុជាសម្រេចបាន និងលើកឡើងថាតើចក្រភពអង់គ្លេសអាចនឹងជួយអ្វីកម្ពុជាបន្ថែមទៀតដើម្បីធ្វើឱ្យកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខទៀត។ ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា។…

អ្នកជំនាញកំពូលលោក Anthony Fauci ថាកូវីដ-១៩ បម្លែងថ្មី Delta គំរាមកំហែងខ្លាំងដល់សហរដ្ឋអាមេរិក

  (វ៉ាស៉ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយថា វីរុស COVID-19 បម្លែងខ្លួនថ្មី Delta ឬ B16172 (ជាវីរុសបម្លែងខ្លួនថ្មីមានប្រភពដើមពីឥណ្ឌា) គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះការខិតខំរបស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងCOVID-19។ បើតាមលោក Fauci វីរុសបម្លែងខ្លួនថ្មី…

លោក Rodrigo Duterte បានគំរាមដាក់ពន្ធនាគារចំពោះមនុស្សទំាងឡាយណាដែលបដិសេធមិនព្រមចាក់វ់ាក់សាំងការពារវីរុសCovid-19

ប្រធានាធិបតីប្រទេសហ្វីលីពីន លោក Rodrigo Duterte បានគំរាមដាក់ពន្ធនាគារចំពោះមនុស្សទំាងឡាយណាដែលបដិសេធមិនព្រមចាក់វ់ាក់សាំងការពារវីរុសCovid-19 ខណៈប្រទេសហ្វីលីពីន ប្រយុទ្ធប្រឆាំងការផ្ទុះឡើងវីរុសដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសមួយនៅអាស៊ី ដែលមានករណីឆ្លងជាង1.3 លានករណី និងមានអ្នកស្លាប់ជាង23,000នាក់។ លោក Duterte និយាយក្នុងសន្ទរកថាតាមទូរទស្សន៍ បន្ទាប់ពីរបាយការណ៍នៃ ចំនួនអ្នកចាក់វ៉ាក់សាំងទាប នៅតាមទីតាំងចាក់វ់ាក់សាំង ក្នុងរដ្ឋធានីម៉ានីលថា អ្នកជ្រើសរើសទៅ ចាក់វ៉ាក់សាំង បើមិនដូច្នេះអ្នកនឹងជាប់ពន្ធនាគារ។…

ក្រសួងទេសចរណ៍ ប្រកាសរៀបចំប្រព័ន្ធចុះបញ្ជិការសាលាវិជ្ជាជីវៈទេសចរណ៍តាមប្រព័ន្ធអនឡាញ ដើម្បីសម្រួលដល់ការស្នើសុំចុះបញ្ជីសាលាវិជ្ជាជីវៈទេសចរណ៍

ក្រសួងទេសចរណ៍ ប្រកាសរៀបចំប្រព័ន្ធចុះបញ្ជិការសាលាវិជ្ជាជីវៈទេសចរណ៍តាមប្រព័ន្ធអនឡាញ ដើម្បីសម្រួលដល់ការស្នើសុំចុះបញ្ជីសាលាវិជ្ជាជីវៈទេសចរណ៍ និងក៏ដូចជាចូលរួមដល់ការអនុវត្តវិធានការ ៣ឮការពារ និង៣ កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩។    

វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ គិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជាជួបសំដែងការគួរសម ពិភាក្សាការងារ និងជម្រាបលា

នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា…

តាមការគ្រោងទុកវ៉ាក់សាំងការពារកូវីដ-១៩ សុីណូវ៉ាក់ចំនួន១លានដូសទៀត នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១

យោងតាមប្រសាសន៍របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូវ៉ាក់ របស់ចិនចំនួន១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។…

លោក គីម ជុងអ៊ុន ទទួលស្គាល់វិបត្តិស្បៀងអាហារបង្កឡើងដោយកូវីដ-១៩ និងព្យុះទីហ្វុង

  (សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា សេដ្ឋកិច្ចប្រទេសរបស់លោកមានភាពប្រសើរឡើងវិញហើយនៅឆ្នាំ២០២១នេះ តែលោក ទទួលស្គាល់ពីវិបត្តិស្បៀងអាហារ ដែលបណ្តាលមកពីការឆ្លងរាតត្បាតជំងឺ COVID-19 និងការវាយប្រហារដោយព្យុះទីហ្វុង កាលពីឆ្នាំ២០២០កន្លងទៅ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់ខាងលើ នា…

រដ្ឋអាជ្ញា ICC ចង់ឱ្យមានការស៊ើបអង្កេតពេញលេញលើសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូតើតេ នៅហ្វីលីពីន

  (ហូឡង់)៖ ប្រធានរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លោកស្រី Fatou Bensouda បានស្នើឱ្យមានការស៊ើបអង្កេតពេញលេញមួយលើ ការចោទប្រកាន់ជុំវិញការប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីន មុននឹងលោកស្រីផុតអាណត្តិ នៅក្នុងសប្ដាហ៍នេះ។ សំណើរបស់លោកស្រី Fatou Bensouda ធ្វើឡើងនៅមុនលោកស្រីត្រូវបញ្ចប់អាណត្តិជារដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយបើតាមលោកស្រីបើសិនជាមានការបើកស៊ើបអង្កេតពេញលេញណាមួយនៅលើហ្វីលីពីនពិតមែន នោះកាតព្វកិច្ចនេះនឹងធ្លាក់ទៅលើអ្នកបន្តវេនពី លោកស្រីគឺលោក Karim Khan…

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជូនថវិកាបន្ថែមជូនដល់បណ្តាខេត្តនានា សម្រាប់ត្រៀម ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ជូនថវិកាបន្ថែមជូនដល់បណ្តាខេត្តនានា សម្រាប់ត្រៀម ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។