ប្រធានាធិបតីប្រទេសហ្វីលីពីន លោក Rodrigo Duterte បានគំរាមដាក់ពន្ធនាគារចំពោះមនុស្សទំាងឡាយណាដែលបដិសេធមិនព្រមចាក់វ់ាក់សាំងការពារវីរុសCovid-19 ខណៈប្រទេសហ្វីលីពីន ប្រយុទ្ធប្រឆាំងការផ្ទុះឡើងវីរុសដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសមួយនៅអាស៊ី ដែលមានករណីឆ្លងជាង1.3 លានករណី និងមានអ្នកស្លាប់ជាង23,000នាក់។
លោក Duterte និយាយក្នុងសន្ទរកថាតាមទូរទស្សន៍ បន្ទាប់ពីរបាយការណ៍នៃ ចំនួនអ្នកចាក់វ៉ាក់សាំងទាប នៅតាមទីតាំងចាក់វ់ាក់សាំង ក្នុងរដ្ឋធានីម៉ានីលថា អ្នកជ្រើសរើសទៅ ចាក់វ៉ាក់សាំង បើមិនដូច្នេះអ្នកនឹងជាប់ពន្ធនាគារ។
សន្ទរកាថា របស់លោក Duterte ផ្ទុយទៅនឹងមន្ត្រីសុខាភិបាលរបស់លោក ដែលបាននិយាយថា ប្រជាជនត្រូវបានជំរុញឲ្យចាក់វ់ាក់សាំងការពារវីរុសCovid-19 វាជាការស្ម័ក្រចិត្ត។
មតិយោបល់