ស្វែងយល់ថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ

ភ្នំពេញៈ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីដ៏ធំមួយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ តែងតែគោរព ប្រតិបត្តិធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសថ្វាយ និងរៀបចំចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះ វស្សានៅតាមទីវត្តអារ៉ាម និងវេនឧទ្ទិសថ្វាយដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋានទៅបរលោកខាងមុខ។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ មានលក្ខណៈជាពិធីបុណ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់បុព្វបុរសញាតិសន្ដាន ដែលបានចែកឋាន និងជាពិធីជួបជុំគ្នានៃញាតិសន្ដាន សាច់ញាតិទាំងអស់ ដែលនៅទីឆ្ងាយៗ។ ប្រវត្ដិនៃពិធីបុណ្យភ្ជុំបិណ្ឌ ៖…

ចៅសង្កាត់ភ្នំពេញថ្មី និងក្រុមការងារ នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សានៅវត្តតេជោឧកញ៉ាវាំង

ភ្នំពេញៈ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា២០១៦នេះ លោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញ និងភរិយា រួមទាំងក្រុមការងារថ្នាក់សង្កាត់ភ្នំពេញថ្មីបាននាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សានៅវត្តតេជោឧកញ៉ាវាំង ស្ថិតផ្លូវ១៩៥៨ក្រុម១ ភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ពិធីនេះប្រារព្វធ្វើទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនាចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទជារៀងរាល់ឆ្នាំលោកជុំ សារ៉ាយ មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិតិ្តបណ្ឌិត នៃប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ។ ទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ ចៅអធិការវត្ត…

ក្រុមហ៊ុនដឹកអ្នកដំណើរ៣ ត្រូវរដ្ឋមន្ត្រីព្រមាន

ភ្នំពេញៈ ក្រុមហ៊ុនដឹកជញ្ជូនចំនួន៣ ដែលរួមមាន ក្រុមហ៊ុនដឹកអ្នកដំណើរវីរៈប៊ុនថាំ ក្រុមហ៊ុនអ្នកដឹកដំណើររិទ្ធិមុនី និងក្រុមហ៊ុនដឹកអ្នកដំណើរ១៥SH ត្រូវបានរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការព្រមាន បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនទាំងបីនេះ បើកបរធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន និងមិនគ្រោរពច្បាប់ចរាចរណ៍។ ជាមួយគ្នានេះ ក្រសួងក៏ប្រកាសចាត់វិធានការតាមផ្លូវច្បាប់យ៉ាងសកម្ម ប្រឆាំងនឹងម្ចាស់រថយន្តដឹកទំនិញកែច្នៃខុសលក្ខណៈបច្ចេកទេសផងដែរ។ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក…

Beeline​ ​ផ្ដ​ល់​ជូ​ន​ក​ម្ម​វិ​ធី​ ​និ​យា​យ​ដោ​យ​​សេ​រី​ ​ដើ​ម្បី​អ​ប​អ​រ​សា​​ទ​​​រ​ ​ពិ​ធីបុ​ណ្យ​ភ្ជុំ​បិ​ណ្ឌ​

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ Beeline ជាបណ្ដាញទូរស័ព្ទល្អបំផុត មានសេវាគ្រប ដណ្ដប់ទូទាំងប្រទេសកម្ពុជា មិនត្រឹមតែនាំមុខគេ ក្នុងការផ្ដល់អត្ដប្រយោជន៍ និង ភាពងាយស្រួល សំរាប់អ្នកប្រើប្រាស់ ថែមទាំងតែងតែនៅជាមួយប្រជាជនកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យ ជាតិផ្សេងៗផងដែរ។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ជាមួយប្រជាជនកម្ពុជា Beeline បានផ្ដល់ជូននូវកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា…