សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ ករណីឆបោក រៀបគម្រោង និងអះអាងខ្លួនថា ជាឯកឧត្តម ឬឧកញ៉ា

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋានក្រុងសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ករណីឆបោក រៀបគម្រោង និងអះអាងខ្លួនថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់ កាលពីនៅថ្ងៃទី១១…

តៃវ៉ាន់ ថាមិនចង់បិទទ្វារទំនាក់ទំនងជាមួយចិន នោះឡើយ

(តៃប៉ិ)៖ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក ស៊ូ សេង ចាង (Su Tseng-chang) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ថា តៃវ៉ាន់មិនចង់បិទទ្វារទំនាក់ទំនងរបស់ខ្លួន ជាមួយចិនទេ ហើយចង់ចូលរួមក្នុងស្មារតីសុឆន្ទៈជាមួយប៉េកាំង។ ប៉ុន្តែ ត្រូវឈរលើមូលដ្ឋានស្មើភាព និងគ្មានលក្ខខណ្ឌនយោបាយ។ ការលើកឡើងខាងលើរបស់លោក ស៊ូ សេង ចាង ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចិន…

កងទ័ពអ៊ុយក្រែន ដកថយទៅកាន់ជាយទីក្រុង Sievierodonetsk ប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងពីរុស្ស៉ី

(កៀវ)៖ អភិបាលតំបន់លូហាន់របស់អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃពុធសប្ដាហ៍នេះថា កងទ័ពអ៊ុយក្រែនបានដកថយទៅកាន់តំបន់ជាយក្រុងនៃ ទីក្រុងស៊ីវីយេរ៉ូដូណេត (Sievierodonetsk) បន្ទាប់ពីប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់កងទ័ពរុស្ស៉ី ដែលកំពុងផ្ដោតលើ សមរភូមិតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក ស៊ែរហ៊ី ហ្កៃដៃ (Serhiy Gaidai) អភិបាលតំបន់លូហាន់កាលពីសប្ដាហ៍មុន បានអះអាងថាកងទ័ពអ៊ុយក្រែនបានវាយរុញច្រានកងទ័ពរុស្ស៉ី ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីសប្ដាហ៍មុន។ ប៉ុន្តែ លោកផ្ទាល់នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់ថាតំបន់ភាគច្រើននៃទីក្រុង…

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោង៨គ្រាប់ ក្រោយអាមេរិក និងកូរ៉េខាងត្បូង បិទបញ្ចប់សមយុទ្ធយោធា

(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ៨គ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២នេះ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរបស់ពួកគេដែលមាន ការចូលរួមពីនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងពិតជាបាញ់សាកល្បងមីស៊ីល នៅម៉ោងចន្លោះពី៩៖០៨នាទី…

លោក ពូទីន៖ កងកម្លាំងប្រឆាំងយន្ដហោះចម្បាំងរុស្ស៉ី កម្ទេចអាវុធសត្រូវ ដូចបំបែកសណ្ដែកដី

(កៀវ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថាកងកម្លាំងប្រឆាំងយន្ដហោះចម្បាំងរបស់រុស្ស៉ី បានបាញ់ទម្លាក់អាវុធរបស់អ៊ុយក្រែន ហើយកម្ទេចអាវុធទាំងនោះដូចជា «បំបែកសណ្ដែកដី»។ ការអះអាងខាងលើរបស់លោក ពូទីន ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការបញ្ជូនអាវុធរបស់សហរដ្ឋអាមេរិកឱ្យអ៊ុយក្រែន នៅក្នុង កិច្ចសម្ភាសន៍មួយដែលត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ បើតាមលោក ពូទីន រុស្ស៉ីបានកម្ទេចអាវុធទាំងនោះរាប់សិបគ្រឿងយ៉ាងងាយស្រួល ដោយសង្កត់ធ្ងន់យ៉ាងខ្លីដូច្នេះថា «ប្រព័ន្ធអាវុធប្រឆាំងយន្ដហោះចម្បាំងរបស់ពួកយើង…

ស្ទង់មតិ៖ ប្រជាជនជប៉ុន ៩០ភាគរយ ជឿថាជប៉ុនគួរតែត្រៀមខ្លួន សម្រាប់ការវាយប្រហាររបស់ចិន លើតៃវ៉ាន់

(តូក្យូ)៖ ការស្ទង់មតិមួយធ្វើឡើងដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថាប្រជាជនជប៉ុន ៩នាក់ ក្នុងចំណោម ១០នាក់ ឬ ៩១ភាគរយ ជឿជាក់ថាជប៉ុនគួរតែត្រៀមខ្លួន សម្រាប់ការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ ខណៈ៤១ភាគរយ គាំទ្រឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឱ្យប្រទេសរបស់ពួកគេអាចធ្វើអន្តរាគមន៍យោធា។ ការស្ទង់មតិខាងលើរបស់សារព័ត៌មានជប៉ុន Nikkei Asia ធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩…

លោក ចូ បៃដិន ប្រកាសបញ្ជូនអាវុធបន្ថែម ក្នុងទំហំទឹកប្រាក់ ៧០០លានដុល្លារ ឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់ជំនួយយោធាថ្មី មួយក្នុងទំហំទឹកប្រាក់ ៧០០លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដែលអាចវាយប្រហារ លើគោលដៅក្នុងចម្ងាយ៨០គីឡូម៉ែត្រ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ចូ បៃដិន បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកនឹងឈរជាមួយអ៊ុយក្រែនដៃគូរបស់យើង…

ចិន ធ្វើប្រតិបត្តិការល្បាតដើម្បីពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ ជុំវិញកោះតៃវ៉ាន់

(ប៉េកាំង)៖ យោធាចិនបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបាន «ធ្វើប្រតិបត្តិការល្បាតពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ» នៅក្នុងសមុទ្រ និងដែនអាកាស ជុំវិញ កោះតៃវ៉ាន់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាមួយការសង្កត់ធ្ងន់ថាវាចាំបាច់ត្រូវតែសកម្មភាពឆ្លើយតបទៅការគប់គិត រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ។ សេចក្តីថ្លែងការណ៍មួយ យោធាចិនបានបញ្ជាក់ថា ខ្លួនបាន និងកំពុងបន្តពង្រឹងការហ្វឹកហ្វឺន និងការត្រៀមលក្ខណៈសម្រាប់ប្រយុទ្ធ ហើយនឹងរារាំង ការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅណាមួយ ឬការស្វែងរកឯករាជ្យភាពតៃវ៉ាន់។ គួរបញ្ជាក់ថា…

កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៉ី ធ្វើសមយុទ្ធនៅក្នុងខេត្ត Ivanovo

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃពុធនេះថា កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី កំពុងធ្វើសមយុទ្ធប្រតិបត្តិការនៅក្នុងខេត្ត អ៉ីវ៉ាន់ណូវ៉ូ (Ivanovo) ដែលស្ថិតនៅភាគឦសាន នៃទីក្រុងមូស្គូ។ ទីភ្នាក់ងារសារព័ត៌មាន Interfax ដោយផ្អែកលើការស្រង់សម្ដីពីក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងទៀតថា ទាហានរុស្ស៉ីប្រហែល ១០០០នាក់ បានចូលរួមក្នុង សមយុទ្ធ ដោយប្រើយានយន្ដយោធាជាង ១០០គ្រឿង រួមទាំងប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីបយ៉ាស់…

យន្ដហោះចម្បាំងតៃវ៉ាន់ តាមប្រដេញព្រមាន យន្ដហោះចម្បាំងចិនឱ្យចេញពីដែនការពារអាកាសរបស់ខ្លួន

(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃចន្ទសប្តាហ៍នេះ បានរាយការណ៍អំពីការសកម្មភាពលុកលុយរបស់កងទ័ពអាកាសចិន ចូលក្នុងតំបន់ការពារដែនអាកាស របស់ខ្លួន ខណៈយន្តហោះចម្បាំងតៃវ៉ាន់បានហោះប្រដេញព្រមានយន្តហោះចិនទាំងនោះ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះចម្បាំងចិនដល់ទៅ៣០គ្រឿង បានហោះចូលក្នុងដែនកំណត់អត្តសញ្ញាណការពារដែនអាកាស ឬ ADIZ ហើយក្រសួងបានហៅសកម្មភាពយោធាដែលកើតមានឡើងជាដដែលៗរបស់ចិនថាជា «យុទ្ធសាស្ត្រសង្រ្គាមតំបន់ប្រផេះ» ដែលត្រូវបានរៀបចំ ឡើងដើម្បីធ្វើឱ្យកងកម្លាំងរបស់តៃវ៉ាន់នឿយហត់ តាមរយៈការធ្វើឱ្យពួកគេហោះប្រដេញ និងដើម្បីធ្វើតេស្ដលើសមត្ថភាពឆ្លើយតបពីសំណាក់ កោះតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់…