យន្ដហោះហ្វឹកហ្វឺនរបស់យោធាតៃវ៉ាន់ ធ្លាក់ផ្ដាច់ជីវិតពីឡុតម្នាក់ស្លាប់

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាយន្ដហោះហ្វឹកហ្វឺនមួយគ្រឿងរបស់ខ្លួនបានធ្លាក់នៅថ្ងៃអង្គារនេះ ដោយបណ្ដាលឱ្យពីឡុត ម្នាក់បាត់បង់ជីវិត ហើយនេះគឺជាសោកនាដកម្មលើកទី២ សម្រាប់កងទ័ពអាកាសតៃវ៉ាន់ក្នុងឆ្នាំ២០២២នេះ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះហ្វឹកហ្វឺនធុន AT-3 បានធ្លាក់កំលុងពេលចូលរួមក្នុងបេសកកម្មបណ្ដុះបណ្ដាលមួយ ហោះចេញពី មូលដ្ឋានទ័ពអាកាស កាងសាន់ (Gangshan) នៃទីក្រុងភាគខាងត្បូង កៅសឹង (Kaohsiung) ហើយសាកសពរបស់ពីឡុតក៏ត្រូវបានរកឃើញ ហើយដែរ។…

លោក ហ្សេលេនស្គី អះអាងថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់ ក្នុងទីក្រុង Sievierodonetsk ត្រូវបានបំផ្លាញ

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាការទម្លាក់គ្រាប់បែករបស់រុស្ស៉ី បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទាំងអស់នៅក្នុងទីក្រុង ស៊ីវីយ៉េរ៉ូដូណេត (Sievierodonetsk) ខណៈការកាន់កាប់ទីក្រុងមួយនេះគឺជាគោលដៅចម្បងរបស់ទាហានរុស្ស៉ី។ ថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ជាលទ្ធផលនៃ ការទម្លាក់គ្រាប់បែករបស់រុស្ស៉ីលើទីក្រុង Sievierodonetsk, ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់នៅក្នុងទីក្រុងទីមួយនេះត្រូវបានបំផ្លិចបំផ្លាញ…

ក្រុមប្រទេស Quad ប្តេជ្ញាធ្វើការរួមគ្នា ដើម្បីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ

(តូក្យូ)៖ មេដឹកនាំទាំង ៤ រូប នៃក្រុមប្រទេស ក្វាដ (Quad) នៅថ្ងៃអង្គារនេះ បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (free and open Indo-Pacific) កំលុងពេលចាប់ផ្តើមកិច្ចពិភាក្សា ហើយថែមទាំងប្តេជ្ញាលើការដោះស្រាយការប្រែប្រួលអាកាសធាតុផងដែរ។ ប្រធានាធិបតីអាមេរិក លោក ចូ…

ករណីហិង្សាដោយចេតនាទៅវិញទៅមក ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង ២ក្រុម

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាទៅវិញទៅមក នៅចំណុចផ្លូវបេតុភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យចំនួន២ក្រុម៖ ក្រុមទី១មានគ្នា៣នាក់៖ ១-ឈ្មោះ…

ដើមឈើបុស្សនាគ រលំសង្កត់លើរថយន្តស៊េរីទំនើបចំនួន ៣គ្រឿង

សៀមរាបៈ យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីរលំឈើសង្កត់រថយន្ដចំនួន ០៣គ្រឿង នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) បណ្តាលមកពី ឬស និងគល់ឈើមានសភាព ពុកផុយ ( មុនរលំមានភ្លៀងបន្តិច មិនមានខ្យល់ខ្លាំងទេ)…

ចិនថា ការបញ្ជូនអាវុធឱ្យអ៊ុយក្រែន មិនមែនជាការបោះជំហានទៅរកសន្តិភាពឡើយ

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានព្រមានថា ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន មិនមានជាដំណោះស្រាយ ឬជាការបោះ ជំហានឆ្ពោះទៅរកសន្តិភាពនោះទេ។ ការកត់សម្គាល់ខាងលើរបស់លោក វ៉ាង យី ធ្វើឡើងកំលុងពេលដែលលោកធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសប្រីជស៍ (BRICS) ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា…

សហរដ្ឋអាមេរិក គំាទ្រពេញទំហឹងឱ្យស៊ុយអែត និងហ្វាំងឡង់ ចូល NATO, នេះបើតាមលោក ចូ បៃដិន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាស៊ុយអែត និងហ្វាំងឡង់ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រដាក់ពាក្យសុំចូលជាសមាជិកណាតូ (NATO) របស់ប្រទេសទាំង២ ដែលធ្លាប់តែជាប្រទេសអព្យក្រឹត អស់រយៈពេល រាប់ទសវត្សរ៍មកនេះ។ ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលណាតូជាផ្លូវការ កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយការសម្រេចចិត្តបែបនេះត្រូវបានគេមើលឃើញថាជំរុញដោយ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ប៉ុន្តែ សមាជិកភាពរបស់ប្រទេសទាំង២…

អាមេរិក ព្រមានជាថ្មីថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដនុយក្លេអ៊ែរ កំលុងដំណើរទស្សនកិច្ចរបស់លោក បៃដិន មកកាន់តំបន់អាស៊ី

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហើបពីលទ្ធភាពនៃការធ្វើតេស្ដនុយក្លេអ៊ែរ ឬមីស៊ីលរបស់កូរ៉េខាងជើង ឬក៏អាចធ្វើតេស្ដទាំង២តែម្ដង កំលុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន មកកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ក្នុងសប្តាហ៍នេះ។ លោក ស៊ូលីវ៉ាន…

រុស្ស៉ី អះអាងថាប្រើអាវុធឡាស៊ែរស៊េរីថ្មី នៅក្នុងប្រទេសអ៊ុយក្រែន

(ឡុងដ៍)៖ រុស្ស៉ី នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា ខ្លួនបានប្រើប្រាប់អាវុធឡាស៊ែរជំនាន់ក្រោយស៊េរីថ្មីមួយ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បី កម្ទេចយន្ដហោះដ្រូន និងបានដាក់ពង្រាយអាវុធសម្ងាត់មួយចំនួន ក្នុងគោលបំណងទប់ទល់នឹងអាវុធដែលលោកខាងលិចបញ្ជូនឱ្យទីក្រុងកៀវ។ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីឆ្នាំ២០១៨ បានបញ្ចេញមីស៊ីលផ្លោងអន្តរទ្វីប, នាវាមុជទឹកគ្មានមនុស្សបើកបំពាក់អាវុធនុយក្លេអ៊ែរ មីស៊ីលល្បឿនលឿនជាងសំឡេង និងអាវុធឡាស៊ែរ។ ប៉ុន្តែ គេមានព័ត៌មានតិចតួចណាស់ពីអាវុធឡាស៊ែរស៊េរីរបស់រស្ស៉ី…

ស៊ុយអែត, ហ្វាំងឡង់ នឹងដាក់ពាក្យសុំចូល NATO ព្រមគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ

(ស្ដុកខុល)៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី ម៉ាកដាឡេណា អាន់ឌឺសសុន (Magdalena Andersson) បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ នឹងដាក់ពាក្យសុំចូលជាសមាជិកបក្សសម្ព័ន្ធយោធា NATO ព្រមគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ។ លោកស្រី Magdalena Andersson ធ្វើការកត់សម្គាល់ខាងលើនាឱកាសធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី…