ខ្មាន់កាំភ្លើងដែលបាញ់លោក អាបេ គឺជាអតីតកងកម្លាំងស្វ័យការពារជប៉ុន, បើតាមសារព័ត៌មានជប៉ុន NHK

(តូក្យូ)៖ សារព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដានេះរាយការណ៍ថាជនសង្ស័យជាខ្មាន់កាំភ្លើងដែលបាញ់ប្រហារលើលោកអតីតនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ គឺជាអតីតកងកម្លាំងជើងទឹកនៃកងស្វ័យការពារជប៉ុន ហើយរូបគេគឺមានបំណងសម្លាប់លោក អាបេ។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធាជប៉ុន សារព័ត៌មាន NHK បានឱ្យដឹងទៀតថាជនសង្ស័យខាងលើមានឈ្មោះថា Yamagami Tetsuya មាន អាយុ ៤១ឆ្នាំ…

កូរ៉េខាងត្បូង ព្រមានសងសឹក ក្នុងករណីមានការបង្កហេតុពីសំណាក់កូរ៉េខាងជើង

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃពុធនេះ បានបញ្ជាឱ្យយោធារបស់លោកត្រៀមលក្ខណៈធ្វើការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ភ្លាមៗ ក្នុងករណីមានការបង្កហេតុណាមួយពីសំណាក់កូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញ។ នេះជាការដាក់បទបញ្ជាលើកដំបូងរបស់លោក យូន ចាប់ពីឡើងកាន់តំណែងកាលពីខែឧសភា កំលុងពេលជួបប្រជុំជាមួយមេបញ្ជាការយោធាកំពូលរបស់ប្រទេស ហើយលោកក៏បានអំពាវនាវដល់យោធាឲ្យបង្កើនសមត្ថភាពក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើងផងដែរ។…

លោក ហ្សេលេនស្គី សម្ដែងក្ដីបារម្ភ ក្រោយបេឡារុស បង្ហាញសញ្ញាចង់ចូលជួយរុស្ស៉ី

(ឡុងដ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថាប្រទេសរបស់លោកបានឈរនៅ ពីក្រោយគាំទ្រុរស្ស៉ី យ៉ាងពេញទំហឹងនៅក្នុងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាការឈ្លានពាន ចំពោះមុខ ការបារម្ភថាទីក្រុងមីនស្កិ៍ អាចនឹងលូកដៃដោយផ្ទាល់ក្នុងសង្រ្គាម។ ការកត់សម្គាល់ខាងលើរបស់លោក លូកាសិនកូ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយរំឮកខួបនៃការរំដោះទីក្រុងមីនស្កិ៍ដោយកងទ័ពសូវៀត អំឡុងសង្រ្គាម លោកលើកទី២។ ថ្លែងនាឱកាសនោះ…

អាមេរិកសន្យាបង្កើនវត្តមានយោធានៅអឺរ៉ុប ខណៈណាតូ ឯកភាពគ្នាពង្រឹងវត្តមានយោធា នៅក្នុងតំបន់អឺរ៉ុបខាងកើត

(ម៉ាឌ្រីដ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថានឹងបង្កើនចំនួនកងទ័ពអាមេរិក យន្ដហោះចម្បាំង រួមទាំងនាវាចម្បាំងនៅក្នុងតំបន់ អឺរ៉ុប ខណៈបក្សសម្ព័ន្ធយោធាណាតូ (NATO) ឯកភាពគ្នាក្នុងការពង្រឹងវត្តមានយោធាដ៏ធំមិនធ្លាប់មាននៅតំបន់អឺរ៉ុបខាងកើត ចាប់តាំងពីសម័យ សង្រ្គាមត្រជាក់មក ជាការឆ្លើយតបទៅនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ការប្ដេជ្ញាចិត្តរបស់លោក ចូ បៃដិន ធ្វើឡើងនាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលណាតូ នៅឯទីក្រុងម៉ាឌ្រីដ…

លោក ពូទីន ព្រមានចាត់វិធានការឆ្លើយតប បើណាតូ ដាក់ពង្រាយកងទ័ព និងសព្វាវុធលើទឹកដីហ្វាំងឡង់ និងស៊ុយអែត

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះបានព្រមានថារុស្ស៉ីនឹងចាត់វិធានការឆ្លើយតបយ៉ាងសមាមាត្រ ប្រសិនបើ ណាតូ (NATO) ដាក់ពង្រាយកងទ័ព និងសព្វាវុធ ឬក៏ហេដ្ឋារចនាសម្ព័ន្ធយោធា នៅលើទឹកដីហ្វាំងឡង់ និងស៊ុយអែត បន្ទាប់ពីប្រទេសទាំង២ ត្រូវបានអនុញ្ញាតឱ្យចូលបក្សសម្ព័ន្ធយោធាមួយនេះ។ លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើប្រាប់ទូរទស្សន៍រដ្ឋរុស្ស៉ី ក្រោយកិច្ចពិភាក្សាជាមួយមេដឹកនាំនៃអតីតរដ្ឋសហភាពសូវៀត…

អតីតប្រធានាធិបតីរុស្ស៉ី៖ ការឈ្លានពានណាមួយដោយ NATO លើតំបន់គ្រីមៀ នឹងនាំឱ្យផ្ទុះសង្រ្គាមលោកលើកទី៣

(ឡុងដ៍)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) នៅថ្ងៃចន្ទសប្ដាហ៍នេះបានគំរាមថា ការឈ្លានពានមកលើតំបន់គ្រីមៀ (Crimea) ដោយប្រទេសជាសមាជិកណាតូ (NATO) ណាមួយ នឹងត្រូវបានចាត់ទុកថាជាការប្រកាសសង្រ្គាមលើរុស្ស៉ី ដែលនេះនឹងនាំឱ្យផ្ទុះសង្រ្គាមលោក លើកទី៣។ លោក ម៉េដវេដេវ តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយគេហទំព័រព័ត៌មាន អាហ្គុយមិនធី…

អ៊ុយក្រែន៖ មនុស្ស ១៦នាក់ស្លាប់ ក្នុងការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ី ចំផ្សារទំនើប

(កៀវ)៖ អាជ្ញាធរនៅក្នុងប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ការបាញ់ផ្លោងមីស៉ីលពីរគ្រាប់របស់រុស្ស៉ី ចំផ្សារទំនើបដ៏មមាញឹកមួយកន្លែង នៅកណ្តាលទីក្រុង ក្រេមេនឈុក (Kremenchuk) របស់អ៊ុយក្រែន នៅថ្ងៃចន្ទសប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោច ១៦នាក់ និងរបួសចំនួន ៥៩នាក់។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy)…

នាយករដ្ឋមន្ត្រីអេស្ដូនី៖ អេស្ដូនី អាចនឹងរលាយបាត់ចេញពីផែនទីពិភពលោក

(តាលិន)៖ អេស្ដូនី អាចនឹងរលាយបាត់ចេញពីផែនទីពិភពលោក ហើយរដ្ឋធានីតាលិនអាចនឹងខ្ទេចខ្ទីរាបដល់ដី នៅក្រោមផែនការរបស់ បក្សសម្ព័ន្ធយោធា NATO ដែលមានស្រាប់នាពេលបច្ចុប្បន្ន ដើម្បីការពារប្រទេសក្នុងតំបន់បាល់ទិកពីការវាយប្រហារណាមួយពីសំណាក់ រុស្ស៉ី។ នាយករដ្ឋមន្ត្រីអេស្ដូនី លោកស្រី កាចា កាឡាស់ (Kaja Kallas) ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយការរិះគន់ថាផែនការការពាររដ្ឋទាំង៣ ក្នុងតំបន់បាល់ទិក…

លោក ពូទីន៖ រុស្ស៉ីនឹងដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីប Sarmat នៅមុនដំណាច់ឆ្នាំ២០២២

(ប៉េកាំង)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងពង្រឹង ក៏ដូចជាធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ក្នុងនោះ រួមមានទាំងការដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីប (ICBM) សាម៉ាត (Sarmat) ដែលទើបតែត្រូវបានធ្វើតេស្ដដោយជោគជ័យថ្មីនេះ នៅមុនដំណាច់ ឆ្នាំ២០២២។ លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងជំនួបតាមប្រព័ន្ធវីដេអូមួយ…

សង្រ្គាមនៅតៃវ៉ាន់ អាចនឹងបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរជាងសង្រ្គាមអ៊ុយក្រែន, នេះបើតាមមន្ត្រីតៃវ៉ាន់

(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាការវាយប្រហាររបស់យោធាចិនលើតៃវ៉ាន់ នឹងបង្កផលប៉ះពាល់ដល់ ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរជាងសង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃនេះទៅទៀត ពីព្រោះវាអាចនឹងបង្កឱ្យមានការខ្វះខាតបន្ទះឈីប។ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលបណ្ដាប្រទេសលោកខាងលិចហៅថាជាការឈ្លានពាន និងដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក បាន និងកំពុងបង្កឱ្យទំនិញឡើងថ្លៃ ជាពិសេសឧស្ម័ន និងប្រេងឥន្ធនៈ ព្រមទាំងការព្រួយបារម្ភពីគ្រោះទុរភិក្សនៅតាមបណ្ដាប្រទេសក្រីក្រផងដែរ។ ក៏ប៉ុន្តែ លោក ចន…