៣ថ្ងៃទៀត រថយន្តក្រុង ១០០គ្រឿង នឹងមកដល់កម្ពុជាហើយ

រថយន្តក្រុងចំនួន ១០០គ្រឿង ដែលជាជំនួយរបស់រាជរដ្ឋាភិបាលចិន បានចាកចេញពីកំពង់ផែប្រទេសចិនហើយ កាលពីម្សិលមិញនេះ គ្រោងនឹងមកដល់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី ២៥ ខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ។ បច្ចុប្បន្ន រថយន្តក្រុង កំពុងរត់លើខ្សែរត់ចំនួន ៣ ជារៀងរាល់ថ្ងៃ…

ភ្នំពេញ នឹងបន្ថែមរថយន្តក្រុង ១០០គ្រឿង បើកខ្សែរត់ថ្មី ៥ខ្សែ នៅខែកក្កដា

សាលារាជធានីភ្នំពេញ នឹងបើកបន្ថែមខ្សែរត់រថយន្តក្រុងចំនួន ៥ខ្សែបន្ថែមទៀត បន្ទាប់ពីទទួលបានរថយន្តក្រុង ១០០គ្រឿងបន្ថែម​ ក្នុងខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ។ បច្ចុប្បន្ន រថយន្តក្រុង កំពុងរត់លើខ្សែរត់ចំនួន ៣ ជារៀងរាល់ថ្ងៃ ហើយកំពុងសិក្សាសាកល្បងលើ ៥ខ្សែបន្ថែមទៀតរួមមាន៖ ១.គីឡូម៉ែត្រលេខ…

នាពេលដ៏ខ្លីខាងមុខ ជិះរថយន្តក្រុងសាធារណៈ គឺគិតលុយតាម វីង

កាលពីម្សិលមិញនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងធនាគារឯកទេស វីង បានចុះហត្ថលេខាលើកិច្ចសន្យាស្តីពី ការរៀបចំបង្កើតប្រព័ន្ធទូទាត់តាមអេឡិចត្រូនិចសម្រាប់ សេវារថយន្តក្រុងសាធារណៈរួចរាល់ហើយ។ ការប្រើកាតឆូត នៅពេលប្រើប្រាស់រថយន្តក្រុងសាធារណៈ នឹងផ្លាស់ប្តូរពីការប្រើប្រាស់ថវិកាដោយផ្ទាល់ មកជាការប្រើប្រាស់កាតប្រចាំខែ ឬប្រចាំឆ្នាំ ដែលបង្កភាពងាយស្រួលដល់ ការគ្រប់គ្រងចំណូលឲ្យមានប្រសិទ្ធភាព។ សាលារាជធានីភ្នំពេញ បានសម្រេចឲ្យរៀបចំមន្រ្តីជំនាញបច្ចេកទេស រៀបចំសៀវភៅបន្ទុក និងកិច្ចសន្យាស្តីពីការវិនិយោគលើការសិក្សា និងការបំពាក់ឧបករណ៍ទូទាត់តាមអេឡិចត្រូនិច។ លើសពីនេះទៅទៀត…

ក្នុងមួយថ្ងៃ រថយន្តក្រុង លក់សំបុត្របានជិត ២០០លានរៀល

ភ្នំពេញ : លោក អ៊ាន សុឃីម ប្រធានរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានឲ្យដឹងថា ប្រាក់ចំណូលបាន ពីការលក់សំបុត្ររថយន្តក្រុងសព្វថ្ងៃបានពី១៧០លាន ទៅ១៨០លានរៀលក្នុងមួយខែ។ ប៉ុន្តែប្រាក់ចំណូលចំនួននេះ សាលារាជធានីភ្នំពេញតែងបានបំពេញបន្ថែមលើការខាតជារៀងរាល់ខែផងដែរ។ លោកបន្តថា បច្ចុប្បន្នអង្គភាពរដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងមានអ្នកបើកបរ ចំនួន៩២នាក់ អ្នកលក់សំបុត្រ៩២នាក់ បូករួមទាំង បុគ្គលិក ការរិយាល័យនិងផ្នែកផ្សេងៗ រុបមានចំនួន២៣១នាក់,មានរថយន្តបឺសដឹកអ្នកដំណើរកំពុងដំណើរមានចំនួន៤៣ គ្រឿងលើ៥៧គ្រឿងដែលមានការខូចខាតខ្លះកំពុងជួសជុល។…