ភ្នំពេញ : លោក អ៊ាន សុឃីម ប្រធានរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានឲ្យដឹងថា ប្រាក់ចំណូលបាន ពីការលក់សំបុត្ររថយន្តក្រុងសព្វថ្ងៃបានពី១៧០លាន ទៅ១៨០លានរៀលក្នុងមួយខែ។ ប៉ុន្តែប្រាក់ចំណូលចំនួននេះ
សាលារាជធានីភ្នំពេញតែងបានបំពេញបន្ថែមលើការខាតជារៀងរាល់ខែផងដែរ។
លោកបន្តថា បច្ចុប្បន្នអង្គភាពរដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងមានអ្នកបើកបរ ចំនួន៩២នាក់ អ្នកលក់សំបុត្រ៩២នាក់ បូករួមទាំង បុគ្គលិក ការរិយាល័យនិងផ្នែកផ្សេងៗ រុបមានចំនួន២៣១នាក់,មានរថយន្តបឺសដឹកអ្នកដំណើរកំពុងដំណើរមានចំនួន៤៣ គ្រឿងលើ៥៧គ្រឿងដែលមានការខូចខាតខ្លះកំពុងជួសជុល។
លោកថា មានមុខសញ្ញា៤ប្រភេទដែលជិះរថយន្តក្រុងមិនត្រូវបានយកថ្លៃឈ្នួល រួមមាន៖ ជនពិការ ជនចាស់ជរា ព្រះសង្ឃ និងសិស្សសាលាផងដែរ ហើយមានតែមុខ សញ្ញា៤ប្រភេទនេះទេដែលជិះរថយន្តក្រុងច្រើនជាងគេ។ ការគិតគូលើការបន្ថែមប្រាក់ ឧបត្ថម្ភដល់អ្នកបើកបរ,អ្នកលក់សំបុត្រ និងបុគ្គលិកការរិយាល័យនៅអង្គភាពរដ្ឋករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង គឺជាការបំពេញបន្ថែមប្រាក់ឧបត្ថម្ភដល់បងប្អូនឲ្យមាន ការហ្នឹងនរចិត្តក្នុងការបំពេញភារកិច្ច។
ការបង្ហាញឲ្យដឹងខាងលើនេះគឺ តាមរយះកិច្ចប្រជុំកាលព្រឹកថ្ងៃទី២៦មេសា នៅសាលារាជធានៅភ្នំពេញ ក្រោមអធិបតីភាពអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្ស។
ជុំវិញកិច្ចប្រជុំនោះ លោកប៉ា សុជាតិវង្សបានមានប្រសាសន៍បញ្ជាក់ថា សាលារាជធានីភ្នំពេញ និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងនឹងរៀបចំតំឡើងប្រាក់ខែជូនអ្នកបើកបររថយន្តដឹកអ្នកដំណើរក្នុង ក្រុងពី១៨០ដុល្លារ ដល់២៥០ ដុល្លារ ចាប់ពីខែមិថុនា ឆ្នាំ២០១៦តទៅ។ តាមរយៈការឧបត្ថម្ភសំរាប់ថ្ងៃធ្វើការមួយថ្ងៃ៥ដុល្លារ និងអ្នកលក់សំបុត្របន្ថៃម ២ដុល្លារក្នុងមួយថ្ងៃស្មើនឹង១៦០ដុល្លារក្នុងមួយខែ។
លោកបន្តថា នេះជាការខិតខំស្វែងរកលទ្ធភាពសំរាប់ឧបត្ថម្ភពីលើប្រាក់ខែគោល ហើយជាមួយគ្នានេះអង្គភាពរដ្ឋករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុងត្រូវរៀបចំបទ បញ្ជាផ្ទៃក្នុងនិងទប់ស្កាត់អំពើបន្លែបន្លំផ្សេងៗពីការលក់សំបុត្ររថយន្តក្រុង ដើម្បីឲ្យមាន តម្លាភាពលើការគ្រប់គ្រងចំណូលឲ្យបានច្បាស់លាស់។
លោកអភិបាលមានប្រសាសន៍ទៀតថា ការតំឡើងប្រាក់ឧបត្ថម្ភនេះ ក៏ត្រូវគិតពីប្រភពចំណូលព្រោះយើងធ្វើនេះមិនមែនដើម្បី គោលដៅអាជីវកម្មទេ ហើយយើងចង់បញ្ចូលបងប្អូនទៅជាបុគ្គលិកជាប់កិច្ចសន្យា៕
មតិយោបល់