កាលពីម្សិលមិញនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងធនាគារឯកទេស វីង បានចុះហត្ថលេខាលើកិច្ចសន្យាស្តីពី ការរៀបចំបង្កើតប្រព័ន្ធទូទាត់តាមអេឡិចត្រូនិចសម្រាប់ សេវារថយន្តក្រុងសាធារណៈរួចរាល់ហើយ។
ការប្រើកាតឆូត នៅពេលប្រើប្រាស់រថយន្តក្រុងសាធារណៈ នឹងផ្លាស់ប្តូរពីការប្រើប្រាស់ថវិកាដោយផ្ទាល់ មកជាការប្រើប្រាស់កាតប្រចាំខែ ឬប្រចាំឆ្នាំ ដែលបង្កភាពងាយស្រួលដល់ ការគ្រប់គ្រងចំណូលឲ្យមានប្រសិទ្ធភាព។
សាលារាជធានីភ្នំពេញ បានសម្រេចឲ្យរៀបចំមន្រ្តីជំនាញបច្ចេកទេស រៀបចំសៀវភៅបន្ទុក និងកិច្ចសន្យាស្តីពីការវិនិយោគលើការសិក្សា និងការបំពាក់ឧបករណ៍ទូទាត់តាមអេឡិចត្រូនិច។
លើសពីនេះទៅទៀត ការប្រើប្រាស់កាតឆូត នឹងកាត់បន្ថយចំនួនបុគ្គលិក លុបបំបាត់ភាពមិនប្រក្រតីផ្សេងៗ នឹងបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរផងដែរ គឺចំនេញពេលវេលា។
គួរបញ្ជាក់ផងដែរថា សាលារាជធានីភ្នំពេញ ក៏គ្រោងនឹងពង្រីកខ្សែរថយន្តក្រុងសាធារណៈពីចំនួន ៣ខ្សែ ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន ឲ្យកើនដល់ ១០ខ្សែ៕
មតិយោបល់