សិស្សវិទ្យាល័យអង្គរស្តុក ដែលដួលសន្លប់កាលពីព្រឹកមិញ ពេលនេះធូរស្រាលហើយ!

កំពតៈ លោក ហ៊ន់ ប៊ុនស៊ីដេត អធិការនគរបាលស្រុកអង្គរជ័យ បានប្រាប់Post Newsថា មានករណីសិស្សស្រី នៃវិទ្យាល័យអង្គរស្តុក ប្រមាណជា៩នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ការដួលសន្លប់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចវិទ្យាល័យអង្គរស្តុក ភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត…

(មានវីដេអូ) សិស្សវិទ្យាល័យភូមិថ្មី ដែលដួលសន្លប់ជាច្រើននាក់កាលពីព្រឹកមិញ ពេលនេះបានធូរស្បើយហើយ!

រតនគិរីៈ មានករណីសិស្សវិទ្យាល័យភូមិថ្មីជាង៣០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចវិទ្យាល័យភូមិថ្មី ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះសិស្សដែលដួលសន្លប់នោះភាគច្រើនជាមនុស្សស្រី មានអាយុចាប់ពី១៣ ទៅ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៧ ហើយបន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន…

សិស្សវិទ្យាល័យឈូកវ៉ា២នាក់ ឆក់កាបូបបានហើយ ជិះរត់គេចមកជួបសមត្ថកិច្ច…

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ជិះម៉ូតូស៊េរីថ្មី២០១៨ មកធ្វើសកម្មភាពឆក់កាបូបនារីម្នាក់អង្គុយក្នុងរថយន្តបានហើយ បានបន្ថែមល្បឿនរត់មកដល់ក្រោយសួនកុមារពោធិ៍ចិត្ត ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះជាមួយក្រុមសមត្ថកិច្ចប៉ុស្តិ៍កាកាបទី១ល្បាត ឃាត់ខ្លួនបានម្នាក់និងកាបូបលុយតែម្តង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ វេលាម៉ោង២រសៀល ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុងវត្តតាំងកសាង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។…

រូបមន្តគណិតវិទ្យាដែលសិស្សវិទ្យាល័យទាំងអស់គួរចេះដើម្បីស្រួលក្នុងគណនា និងដោះស្រាយលំហាត់

រូបមន្តគណិតវិទ្យាដែលសិស្សវិទ្យាល័យទាំងអស់គួរចេះដើម្បីស្រួលក្នុងគណនា និងដោះស្រាយលំហាត់ ដើម្បីងាយស្រួលក្នុងការសិក្សា នៅវិទ្យាល័យ សិស្សានុសិស្សទាំងអស់គួរចេះរូបមន្តទាំងនេះ ព្រោះវាជួយឲ្យយើងយល់នូវមេរៀនគណិតវិទ្យាកាន់តែច្បាស់។

ជួយShare រកក្មេងស្រីម្នាក់នេះផង! សិស្សវិទ្យាល័យ ឧដុង្គ ម្នាក់បាត់ខ្លួន!..

នាងខ្ញុំឈ្មោះ សំអឿង ចាន់ណាវី ត្រូវជាម្តាយសូមប្រកាសស្វែងរកកូនស្រីឈ្មោះ អឿង ស្រីនិច អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ឧដុង្គ រស់នៅភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ កូនស្រីនាងខ្ញុំបានបាត់ពីផ្ទះកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ នៅពេលដែលចេញពីផ្ទះទៅសាលារៀន។…

ដូចកុនហុងកុង! សិស្សវិទ្យាល័យព្រះបាទសុរាម្រឹត បើកឆាកប្រយុទ្ធផ្អើលពេញសាលា!

កំពង់ឆ្នាំងៈ លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់Post Newsថា មានករណីហិង្សាមួយបានកើតឡើង រវាងសិស្សវិទ្យាល័យព្រះបាទសុរាម្រឹតថ្នាក់ទី១២ បានព្រួតគ្នាវាយទៅលើសិស្សថ្នាក់ទី១១ បណ្តាលឲ្យរបួស និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ព្រះបាទសុរាម្រឹត ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថា យុវជនបង្កទាំង២នាក់ដែលត្រូវឃាត់ខ្លួន​ទី១ឈ្មោះ ផេង ស៊ីណា ភេទប្រុស…

ស្អាតណាស់ មិនគួរសោះ! សិស្សវិទ្យាល័យមិត្តភាពម្នាក់ ដួលម៉ូតូស្លាប់យ៉ាងរន្ធត់!

ព្រះសីហនុៈ លោកឧត្តមសេនីយ៍ត្រី អ៉ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនចរាចរណ៍បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានក្មេងស្រីជាសិស្សវិទ្យាល័យមិត្តភាពម្នាក់ បានដួលម៉ូតូបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១៥នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខ​ផ្លូវ​ទៅ​វត្ត​លើ​ ​ក្នុង​ភូមិ​៣ សង្កាត់​លេខ​១​ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង…

សិស្សវិទ្យាល័យវាលរេញ ជិះម៉ូតូលឿនខ្លាំងពេក ធ្លាក់ផ្លូវស្លាប់ម្នាក់!

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ដោយមានយុវជនជាសិស្សវិទ្យាល័យវាលរេញ បានជិះម៉ូតូម៉ាក Zoomer-X ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នាក្នុងល្បឿនលឿនដល់ផ្លូវកោងក៏ជ្រុលចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ​ជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​ ១៨៨-១៨៩​ ​ភូមិ​កំពង់ចិន​ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។ អ្នកដែលស្លាប់មាន​ឈ្មោះ​…

សិស្សវិទ្យាល័យស្តុកជាច្រើននាក់ ដួលសន្លប់ជាបន្តបន្ទាប់ ព្រោះតែ..

កំពតៈ លោក ហ៊ន់ ប៊ុនស៊ីដេត អធិការនគរបាលស្រុកអង្គរជ័យ បានប្រាប់Post News ថា មានករណីសិស្សស្រីជាច្រើននាក់ ដែលនៅវិទ្យាល័យស្តុក បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ ចំពោះសិស្សស្រីដែលដួលសន្លប់នេះ​មានចំនួន១១នាក់…

រូបមន្តគណិតវិទ្យាដែលសិស្សវិទ្យាល័យទាំងអស់គួរចេះដើម្បីស្រួលក្នុងគណនានិងដោះស្រាយលំហាត់

រូបមន្តគណិតវិទ្យាដែលសិស្សវិទ្យាល័យទាំងអស់គួរចេះដើម្បីស្រួលក្នុងគណនា និងដោះស្រាយលំហាត់ ដើម្បីងាយស្រួលក្នុងការសិក្សា នៅវិទ្យាល័យ សិស្សានុសិស្សទាំងអស់គួរចេះរូបមន្តទាំងនេះ ព្រោះវាជួយឲ្យយើងយល់នូវមេរៀនគណិតវិទ្យាកាន់តែច្បាស់។