កំពតៈ លោក ហ៊ន់ ប៊ុនស៊ីដេត អធិការនគរបាលស្រុកអង្គរជ័យ បានប្រាប់Post Newsថា មានករណីសិស្សស្រី នៃវិទ្យាល័យអង្គរស្តុក ប្រមាណជា៩នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ការដួលសន្លប់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចវិទ្យាល័យអង្គរស្តុក ភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមការបញ្ជាក់ពីលោកអធិការ ករណីនេះគឺបណ្តាលមកពីសិស្សទាំងនោះ ខ្វះជាតិស្ករ ហើយរហូតមកទល់ពេលនេះ បានធូរស្រាលឡើងវិញហើយ៕
មតិយោបល់