ជាតិវិទ្យុសកម្មមានក្នុងផ្លែចេក?
បើយើងនិយាយពីជាតិវិទ្យុសកម្មនរណាក៏មានភាពភ័យខ្លាចដែរ ដោយសារវាអាចយកទៅផលិតជា គ្រាប់បែកនុយក្លេអ៊ែបាន និងមានផលប៉ះពាល់យ៉ាងខ្លាំងប្រសិនបើយើងនៅជិតសារជាតិនេះ ប៉ុន្តែលោកអ្នកមានដឹងថា សារជាតិនេះមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដែរ ឬទេ? គឺវាមាននៅក្នុងម្ហូបអាហារ ដែលជាផ្លែចេកដ៏សាមញ្ញ។ ពេលបានឮព័ត៌មាននេះ លោកអ្នកហ៊ានញុំចេកទៀតដែរ ឬទេ? យើងសូមបញ្ជាក់ថា សារជាតិវិទ្យុសកម្មនៅក្នុងផ្លែចេក វាមិនគ្រោះថ្នាក់ទេ គឺលោកអ្នកអាចទទួលទាន់ផ្លែចេកបានជាធម្មតា ហើយវាផ្តល់នូវសុខភាពដល់លោកអ្នកទៅវិញទេ។ សម្រាប់ជាតិវិទ្យុសកម្មនៅក្នុងផ្លែចេកគេហៅថា សារជាតិវិទ្យុសកម្មធម្មជាតិ ដែលវាជាសារជាតិវទ្យុសកម្មខ្សោយ…