ស្វែងយល់ពីបញ្ហាដែលកើត ឡើងចំពោះកែវភ្នែក
បច្ចុប្បន្នបញ្ហាសុខភាពភ្នែកបានកើតឡើងចំពោះអ្នកដោយធ្វើឲ្យកែវភ្នែកមិនបានល្អដូចមុនប៉ុន្តែអ្នកមិនអាចសួរអ្នកណាបាន។ចូរជ្រើសរើសនូវសំណួរ និង ចម្លើយសម្រាប់អ្នកដូចខាងក្រោមតាមប្រសាសន៍ វេជ្ជបណ្ឌិត រូស្សីគឺលោក Fur Monika និង Alecseerna Rjabsera ។ -ខ្ញុំមានមុខរបរជាអ្នករចនាដូច្នេះកុំព្យូទ័រគឺជាឧបករណ៍សម្រាប់ធ្វើការរបស់ខ្ញុំ។ដល់ពេល ចេញពីធ្វើការខ្ញុំមើលទៅរបស់ដែលនៅឆ្ងាយគឺឃើញមានរូបពីរភ្នែកក្រហមនិងផ្សាៗ។តើវាបណ្ដាលមកពីមូលហេតុអ្វី? + អាការនេះគឺជាប្រតិកម្មការពាររបស់ភ្នែកជាសញ្ញាដែលប្រាប់ថាភ្នែកត្រូវការពេលសម្រាក។ពន្លឺរបស់កុំព្យូទ័របានប៉ះពាល់ដល់ភ្នែកដោយសារតែកាំរស្មីរបស់វាបានបង្កើតជាបញ្ហាគ្រោះថ្នាក់ដូចជាបណ្ដាលឱ្យរចនាសម្ព័ន្ធភ្នែកទាំងស្រុងត្រូវទទួលរងគ្រោះជាពិសេសគឺស្រទាប់ការពារភ្នែកនិងប្រស្រីភ្នែក។ ការជះកាំរស្មីផ្ទាល់ពីកញ្ចក់កុំព្យូទ័រអាចបណ្ដាលឱ្យកោសិកានៃចក្ខុវិញ្ញាណនៅត្រង់ស្រទាប់ការពារខាងក្រៅត្រូវ រងរបួស។ប្រសិនបើពេលនេះអ្នកមិនធ្វើការការពារភ្នែកពេលអនាគតដ៏ខ្លីភ្នែកនឹងកាន់តែមានបញ្ហាធ្ងន់ជាងនេះ។ -ខ្ញុំធ្វើការជាអ្នកកែអត្ថបទ។ខ្ញុំតែងតែអានក្នុងរយៈពេលយូរជារៀងរាល់ថ្ងៃ។ដូច្នេះតើធ្វើបែបណាដើម្បីរក្សាបាននូវថាមពលរបស់ភ្នែក? + ការ”ហាត់ប្រាណ”សម្រាប់ភ្នែករបស់អ្នកគឺពិតជាតម្រូវការធំមួយព្រោះវាជួយកែសម្រួលប្រព័ន្ធសសៃភ្នែកនិងប្រព័ន្ធសម្របសម្រួលរបស់ភ្នែកផងដែរ។ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នោះទេការងាររបស់អ្នកទាមទារឱ្យមានការការពារភ្នែកយ៉ាងត្រឹមត្រូវដូចជាការពារស្រទាប់ប្រស្រីភ្នែកនិងប្រព័ន្ធសសៃឈាមភ្នែក។ផលិតផលវីតាមីនជាតិរ៉ែសម្រាប់ភ្នែកដែលមានផ្ទុក…