សួស្តី! គេហទំព័រ ដំណឹង ជាទីមេត្រី និងជាទីគោរពពីចម្ងាយ ដែលជាគេហទំព័រថ្មីដំបូងគេបង្អស់ដែលបើកនូវទំព័រថ្មីស្តី ពី ទុក្ខស្នេហ៍ ដែលជាជំនួយស្មារតីដល់មនុស្សទូទៅដែលជួបនូវទុក្ខ ក៏ដូចជារូបនាងខ្ញុំផងដែរ ។

នាង ខ្ញុំឈ្មោះ ដានីតា សព្វថ្ងៃមាន អាយុ 21 ឆ្នាំ ដែលជានិស្សិតមួយរូបស្ថិតក្នុងខេត្ត បាត់ដំបង នេះជាលើកទីមួយហើយ ដែលនាងខ្ញុំដាច់ចិត្តយករឿងរ៉ាវដែលកប់ទុកក្នុងចិត្តជាយូរណាស់មកហើយយកមកបង្ហាញគេហទំព័រ ដំណឹង ព្រោះតែរឿងរ៉ាវនៃក្តីស្នេហាមួយនេះកើតលើខ្លួនមិនអាចដោះស្រាយឲ្យស្រលះពីដើមទ្រូង វាដិតដាមនូវស្នាមខ្មៅជាប់នឹងក្រអៅដើមទ្រូងមិនអាចដោះស្រាយបាន ។
ខ្ញុំក៏គិតដែរថា ពេលដែលខ្ញុំលើកយកនូវហេតុផលទាំងប៉ុន្មានដែលធ្លាប់រ៉ាប់រងទុក្ខជាយូរមកហើយមកបកស្រាយមិនដឹងថា មានមហាជនប៉ុន្មាននាក់ទេ ដែលសើចចំអកនាងខ្ញុំនោះ? ហើយក៏មិនដឹងមានមនុស្សប៉ុន្មាននាក់ដែរ ដែលជួយរំលែកដោះស្រាយជាមួយនឹងទុក្ខនាងខ្ញុំនេះ?
កាលពី ៣ ឆ្នាំមុនក្នុងកំឡុងពេលដែលខ្ញុំរៀននៅវិទ្យាល័យមួយក្នុងក្រុង បាត់ដំបង មានបុរសម្នាក់ដែលជាមិត្តរួមថ្នាក់ គេជាមនុស្សម្នាក់ដែលចូលចិត្តសិក្សានឹងជាសិស្សដែលរៀនពូកែជាងគេក្នុងថ្នាក់ ។
ក្តីស្រលាញ់ ដែលផ្តើមឡើងនូវថ្ងៃបុណ្យ សង្សារ ឬបុណ្យនៃក្តីស្រលាញ់ ពេលនោះហើយដែលនាងខ្ញុំទទួលបាននូវ ផ្កាកុលាបក្រហមមួយទង និងកាដូមួយផងដែរ។ ក្តីស្រលាញ់នេះវាបានយោគយល់ចិត្តគ្នា ចេះអនុគ្រោះយោបល់ពីគ្នាទៅវិញទៅមកជានិច្ច ទៅណាមកណាជាមួយគ្នា បានអីញុំាជាមួយនឹងគ្នា ទោះបីជានាងខ្ញុំជួបនូវផលលំបាកអ្វីក៍មានគេចាំជួយដែរ តែពេលវេលានៃក្តីស្រលាញ់ឈានជើង២ ឆ្នាំ ក៍ជួបនូវភាពរកំរកួសជាបណ្តើរៗ ពីមនុស្សដែលនៅក្បែរគ្នា ទៅជាឃ្លាតគ្នា ពីមនុស្សដែលជួបគ្នា ប្រែទៅជាព្រាត់គ្នា មើលមុខគ្នា មិនចំ មិនដឹងថា អូននេះខុសអ្វីទេបានជាបង បោះបង់អូនចោល អូនខុសអ្វីទៅ? អាចជួយប្រាប់អូនបានទេ ? ព្រះអើយតើឲ្យខ្ញុំដោះស្រាយយ៉ាងណាទៅ ? ហេតុអ្វីអ្នកបង្កើតខ្ញុំឲ្យមានស្នេហាហើយ ឲ្យមានជីវិតហើយ ឲ្យខ្ញុំជួបនូវភាពរកំរកូសយ៉ាងនេះទៅវិញ?អ្នកមិនគិតទេឬ តើអ្នកធ្លាប់មានស្នេហាដែរឬទេ? ពេលដែលជួបទុក្ខថា វាឈឺប៉ុណ្ណា វេទនាប៉ុណ្ណា ។បងអាចប្រាប់អូនបានទេ ថាអូននេះ មិនសមនឹងគេក្រោយដែលបង ជ្រើសរើសនោះ បាត់ទៅណាហើយពាក្យពេជច៍សន្យា បាត់ទៅណាហើយ ភាសាផ្អែមល្អែម ភាសាដែលបងថា ស្រលាញ់អូនណាស់ក្នុងមួយជីវិតបង
គ្មានអូនបងស្លាប់ ឬពាក្យទាំងនោះបងគ្រាន់តែកុហកអូន ដើម្បីលោងលោមអូន យកនូវសេចក្តីស្នេហាពីអូនឬ ? ទឹកភ្នែករបស់អូន ហូរនឹកដល់ទីអនុស្សាដែលធ្លាប់សាងជាមួយនឹងគ្នា ទឹកភ្នែកអូនហូរដង្ហក់
ស្រែករកបង បងនៅទីណា វិលរកអូនវិញមកអូននឹងចាំបងជានិច្ច ។ តើបងភ្លេចវាអស់ហើយឬនៅ ?
រាល់រាត្រីអូនតែងតែជួបនូវទុក្ខព្រួយ ឃើញមុខបងជាប់នឹងមុខជានិច្ច ខ្នើយដែលអូនកើយវាក្លាយទៅជាសមុទ្រ ទៅហើយ ជោគជាំទៅដោយទុក្ខ ។តើឲ្យអូនដោះស្រាយរបៀបណាពេលដែលគ្មានបងបើក្នុងចិត្តអូន មានតែបងម្នាក់ប៉ុណ្ណោះ តើអាចប្រាប់អូនបានទេ អូនខុសអ្វីទៅ?
សូមគេហទំព័រដំណឹង ជួយដោះស្រាយផង តើនាងខ្ញុំគួរដោះស្រាយដោយវិធីណាទៅ សូម្បីតែដំណឹងប្រាប់ថា ឈប់ស្រលាញ់ក៍គ្មានដែរ ?ថែមទាំង មានស្រីនៅមុខខ្ញុំទៀតផង។
សូមទទួលនូវការគោរពពីចម្ងាយពីនាងខ្ញុំ ដានីតា ។
ដំណោះស្រាយគេហទំព័រ ដំណឹង ៖
ប្អូនស្រីជាទីស្រលាញ់ របស់គេហទំព័រ ដំណឹង ជាទីមេត្រី ក្តីទុក្ខវេទនាចេតនារម្មណ៍ស្នេហាសម្រាប់ក្តីស្នេហានេះ មនុស្សគ្រប់រូបតែងតែជូបប្រទះជានិច្ចទោះបីតិចក្តី ច្រើនក្តី ជីវិតគឺវាយ៉ាងនេះ ហើយ វដ្តនៃជីវិត គឺជាការតស៊ូ យកឈ្នះនូវជោគវាសនា រៀងៗខ្លួន ។
តើលើលោកនេះមានអាថ៌កំបាំងដែរបឬទេ ?គេហទំព័រដំណឹង សូមជម្រាប់ដល់ប្អូនស្រីថា គ្មានទេ រីឯបញ្ហាណាទៅដែលមិនអាចដោះស្រាយបានទៅនោះ ។ ចូរប្អូនព្យាយាមសម្រួមចិត្ត ហើយព្យាយាមសួរទៅបុរសដែលប្អូនស្រលាញ់ឲ្យខានតែពីបាន ដើម្បីឈ្លីកយកនូវដើមទងនូវមូលហេតុនៃការបែកនេះ
គួរគិតពិខ្លួនឯងច្រើនជាងគិតគេ បើប្អូនស្រលាញ់គេ សុខភាពជាមាគ៌ានៃការដោះស្រាយបញ្ហា ។
ដោយ៖ ដំណឹង
មតិយោបល់