ថៃបញ្ជូនសពពលករខ្មែរ គ្រោះថ្នាក់ចរាចរណ៍មកឲ្យសាច់ញាតិ

បន្ទាយមានជ័យ: ជនរងគ្រោះស្លាប់របួស ដោយគ្រោះថ្នាក់ចរាចរណ៍ លើទឹកដីថៃកាលពីវេលាម៉ោងជាង២ទាបភ្លឺ ឈានចូលព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅស្រុកកាប៊ីនបូរី ខេត្តស្រះកែវ ប្រទេសថៃ ស្គាល់អត្តសញ្ញាណ និងភូមិស្រុកហើយៗទាំងសពទាំងអ្នករងរបួស ត្រូវបានភាគីថៃជួយបញ្ជូនត្រឡប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាបន្តបន្ទាប់។ គ្រោះថ្នាក់ខាងលើ បានកើតឡើងនៅពេលរថយន្តម៉ាក តូយ៉ូតាវីហ្គោ ពណ៌ទឹកមាស០១គ្រឿង របស់ថៃដឹកពលករចេញពីបន្ទាត់ព្រំដែន ក្នុងខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជាលឿនជ្រុលក្រឡាប់នៅស្រុកកាប៊ីនបូរី។ អ្នករងរបួសប្រុសស្រី៦នាក់…

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ៖បើអាជ្ញាធរខេត្ត-ក្រុងមិនអាចចាត់ការកាយដីលុបមុខទឹកនៅស្ពានទី១បានលោកនឹងមកកាយខ្លួនឯង

(បន្ទាយមានជ័យ)៖​ ថ្លែងនៅក្នុងពិធីសំណេះសំណាលនិងប្រគល់ផ្ទះ១៨៩ខ្នងជូនប្រជាពលរដ្ឋក្រីក្រនៅស្រុកភ្នំស្រុកកាលពីព្រឹកថ្ងៃទី២៩ខែមីនាម្ស៉ិលម៉ិញនេះ​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថាបើអាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ក្រុងសិរីសោភ័ណ​មិនអាចចាត់ការកាយដីលុបមុខទឹកនៅស្ពានទី១បានលោកនឹងមកកាយខ្លួនឯង។​លោកថ្លែងដូច្នេះបន្ទាប់ពីមើលឃើញថាមានការចាក់ដីលុបផ្លូវទឹក​ លុបប្រឡាយ​ បឹងបួរ​ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបង្កផលប៉ះពាល់ដល់ប្រយោជន៍សាធារណះហើយអាជ្ញាធរខេត្តក្រុងមិនមានវិធានការព្រមទាំងនៅពីក្រោយខ្នងការរំលោភកាន់កាប់ដោយខុសច្បាប់នេះ។       សូមបញ្ជាក់​ថា នៅក្នុងក្រុងសិរីសោភ័ណត្រូវបានគេមើលឃើញថាមាន​អ្នកមានលុយនិងមានអំណាចបានចាក់ដីលុបរំលោភយកដីចំណីស្ទឹង​ ដីផ្លូវ​ ដីបឹងនិងប្រឡាយទឹកសាធារណះរបស់រដ្ឋក្រោមការបើកភ្លើងខៀវរបស់អាជ្ញាធរក្រុង​ស្រុកនិងខេត្ត។  ជាក់ស្តែងដីចំណីស្ទឹងសែសិនត្រូវលោក​ប៉េង​ ឡុង​ មន្ត្រីអាវុធហត្ថនិងជាថៅកែខារ៉ាអូខេបឹងឈូកនិងលោក​ បូ​ គុណ​ អនុប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិនបាន​ចាក់ដីរំលោភយក​ធ្វើជាកម្មសិទ្ធិ។​ហើយដោយឡែកដីប្រឡាយទឹកសាធារណះដែលគ្រប់គ្រងដោយមន្ទីរធនធានទឹកស្ថិតនៅតាមបណ្តោយស្ពានតាផាន់ក្នុងភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក៏ត្រូវអតីតលោកអភិបាលខេត្តចាក់ដីរំលោភយកផងដែរ។​ហើយថ្មីៗនេះ​នៅ​ចំនុចស្ពានទី១ក៏ត្រូវលោក​…

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រគល់ផ្ទះ១៨៩ខ្នងជូនប្រជាពលរដ្ឋក្នុងស្រុកភ្នំស្រុក

(បន្ទាយមានជ័យ)៖​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយទ្ធប្រឆាំងគ្រឿងញៀន​ នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦នេះបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ​និងប្រគល់ផ្ទះចំនួន១៨៩ខ្នងជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងឃុំចំនួន៦ក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។​ពិធីនោះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តណាំតៅ​ ស្ថិតក្នុងភូមិ-ឃុំណាំតៅ​ ស្រុកភ្នំស្រុក។​    សូមបញ្ជាក់ថា​ចំពោះគ្រួសារក្រីក្រដែលទទួលបានលំនៅដ្ឋានថ្មីនាពេលនោះគឺក្នុងមួយខ្នងផ្ទះទទួលបានបន្ថែមនូវកន្ទេលមួយ​ មុងមួយ​ ​ឆ្នាំងមួយចានបាយ៦​ ចានសម្ល៦​ស្លាបព្រា១២ទឹកស៊ីទឹកត្រី២យួរ​ អំបិលអ៉ីយ៉ូតមួយកញ្ចប់​ ប៊ីចេងមួយកញ្ចប់​ នំធុងមួយធុងថវិកា២ម៉ឺនរៀល។​ ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​…