យុវជនម្នាក់យកឧបករណ៍កៀរស៊ីម៉ង់ប៉ះពាល់ខ្សែភ្លើង ត្រូវឆក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ
បន្ទាយមានជ័យៈ តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឲ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ មានករណីឆក់ខ្សែភើ្លងមួយកើតឡើងនៅចំណុចភូមិកណ្តាលខាងកើត ឃុំស្រះជីកស្រុក ស្រុកភ្នំុស្រុក ខេត្តបន្ទាយមានជ័យ។ លោកវរ:សេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ សាមិត្ត ភេទប្រុសអាយុ៣៣ឆ្នាំ…