អ្នកបើកបរក្នុងទីក្រុងត្រូវតែអនុវត្តច្បាប់ចរាចរផ្លូវគោក ស្របពេលពេលការកកស្ទះចរាចរកំពុងតែមាន និងស្មុកស្មាញ
ភ្នំពេញៈ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក ស្របពេលពេលដែលបញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ កំពុងកើតមាន និងស្មុកស្មាញនៅពេលការអនុវត្តន៍ច្បាប់នៅធូរលុង អ្នកបើកបរមួយចំនួន ហាក់មិនបានចាប់អារម្មណ៍ពីការគោរពច្បាប់នោះ។ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងថា ល្មមដល់ពេលត្រូវរៀបចំផែនការអនុវត្តតាមការណែនាំ ជៀសវាងការនិយាយដដែលៗ មិនឃើញចេញលទ្ធផល។…