អ៊ី​រ៉ាក់​៖​ ​២​ ​លើក​នៃ​ការ​វាយ​ប្រ​ហា​រ​ប​ណ្តា​ល​ឲ្យ​ម​នុ​ស្ស​ ​១៦​ ​នាក់​បាត់​បង់​ជី​វិ​ត​

គ្រឿងបំផ្ទុះចំនួនពីរលើកបានកើតឡើងផ្ទួនៗកាលពី ពេលកន្លងទៅថ្មីៗនេះ នៅតំបន់អាម៉ារ៉ា ជាជាយទីក្រុងបាដាត់របស់ប្រទេសអ៊ីរ៉ាក់។ ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា ការបំផ្ទុះទាំងពីរលើកនេះបានបណ្តាលឲ្យមនុស្សចំនួន ១៦ នាក់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួស។អាជ្ញា ធរក្នុងតំបន់កើតហេតុឲ្យដឹងថា ការបំផ្ទុះលើកទីមួយត្រូវបានធ្វើឡើងដោយការដាក់គ្រឿងបំផ្ទុះ បង្កប់តាមរថយន្តតូចមួយគ្រឿង និងត្រូវបានគេបញ្ជាបំផ្ទុះពីចម្ងាយនៅពេលក្រុមអ្នកដង្ហែរធម្ម យាត្រារបស់ពួកនីកាយអ៊ីស្លាមស៊ីអ៊ីតជួបជុំគ្នា។ រីឯការ បំផ្ទុះលើកទីពីរ ក៏ត្រូវបានក្រុមវាយប្រហារដាក់គ្រឿងបំផ្ទុះតាមរថយន្តតូចមួយ គ្រឿងដូចគ្នានេះដែរ ដែលធ្វើឡើងនៅក្នុងទីផ្សារមួយកន្លែង នៃតំបន់នោះ។…

អ្នក​ដឹក​នាំ​រឿង​របស់​ហូ​លី​វ៉ូត​វ័យ​ ​៦៨​ ​ឆ្នាំ​ ​លោត​ស​ម្លាប់​ខ្លួន​ពី​លើ​ស្ពាន​

អ្នកដឹកនាំរឿង លោក Tony Scott បានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីគាត់បានលោតសម្លាប់ខ្លួនពីលើស្ពាន មួយកន្លែងនៅក្នុងរដ្ឋឡូអេនជើឡេស សហរដ្ឋអាមរិក។ Tony Scott វ័យ ៦៨ឆ្នាំ បានសម្រេចចិត្តធ្វើអត្តឃាតដោយលោតពីលើស្ពាន Vincent Thomas Bridge ក្នុងការធ្វើអត្តឃាតនេះប៉ូលីសដែលនៅក្នុងហេតុការណ៍នេះ មិនអាចហាមឃាតបានទេ ត្រឹមតែបានមើលការធ្វើអត្តឃាតនេះតែប៉ុណ្ណោះ។…

មនុស្ស ១២ នាក់​បាន​ស្លាប់​ និង​ ៣០​នាក់​រងរបួស​នៅអាហ្គានីស្ថាន

យោង​តាម​គេហទំព័រ ស៊ិន​ហួរ​ បាន​ឲ្យ​ដឹងថា កាលពីថ្ងៃទី ១០ ម្សិល​មិញ​នេះ នៅ​ប្រទេសអាហ្គានីស្ថាន​មានបន្ទុះ​ធ្វើ​អត្តឃាតមួយនៅក្នុងខេត្ត Heart នៃ​ភាគ​ខាង​លិច​នៃ ទីក្រុងកាប៊ុល(Kabul) ។ក្នុងបន្ទុះ​គ្រាប់បែក​នេះ​ដែរ​យ៉ាង​ហោច​ណាស់​មានមនុស្ស ១២ នាក់ត្រូវ​បានស្លាប់​ក្នុងហេតុការណ៍ និង ៣០​នាក់​ទៀត​របួលយ៉ាង​ធ្ងន់​ធ្ងរ ​នេះ​បើ​យោង​តាម​សម្តី​របស់មន្ត្រី​ប៉ូលីស​បាន​ប្រាប់​ដល់សារព័ត៌មាន ស៊ិន​ហួរ ៕ ប្រែសម្រួលដោយ៖ បុរ​ស​ដំណឹង