អ៊ីរ៉ាក់​​៖មនុស្ស​​ជាង​ ៣០ ​នាក់​​ត្រូវ​បាន​​សម្លាប់​​​ដោយ​គ្រាប់​បែក​អត្ថ​ឃាត​នៅ​ក្រ​សួង​យុ​ត្តិ​ធម៌​​​

បា​ដា​ដ​:​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្ត​ធ​ម៍រ​បស់​អ៊ីរ៉ាក់​Hassanal-Shammari​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​គ្រាប់បែក​អត្តឃាត​និង​រថយន្ត​បំពាក់​ដោយ​គ្រាប់បែក​ដែល​បាន​បំផ្ទុះ​នៅ​ក្រសួង​យុត្ត​ធ​ម៍កាល​ពីថ្ងៃ​ព្រហស្បតិ៍​អាទិត្យ​មុន​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​30​នាក់​និង​របួស​ប្រមាណ​ជា​50​នាក់​។​ ​របាយការណ៍ដំ​បូង​ដែល​បាន​ចេញ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ភ្លាម​បាន​ប្រកាសថា​មាន​តែត្រឹម​21​នាក់​បាន​ស្លាប់​ហើយ​50​នាក់​របួស​ដែល​បណ្តាល​មក​ពី​ការ​បំផ្ទុះ​ចំ​កណ្តាល​នៃ​ទីក្រុង​បា​ដា​ដ​ហើយ​ដែល​មាន​មុខសញ្ញា​គឺ​ក្រសួង​យុត្ត​ធ​ម៍​តែម្តង​។​លោក​Sahammari​បាន​និយាយ​បន្ថែមទៀត​ថា​ការផ្ទុះ​ចាប់ផ្តើម​ដោយ​ការ​បំផ្ទុះ​ឡាន​ជាមុនសិន​ហើយ​នៅពេលដែល​មាន​ភាពច្របូកច្របល់​ភេរ​វករ​អត្តឃាត​ក៏​បាន​ឱ​​កាស​រត់​ចូលទៅ​ក្នុងរ​បាំង​ទី​មួយ​នៃ​ក្រសួង​ហើយ​បំផ្ទុះ​ខ្លួន​មួយ​លើក​ទៀត​ដែល​ធ្វើឲ្យ​ចំនួន​នៃ​អ្នកស្លាប់​កើនឡើង​ច្រើន​យ៉ាង​នេះ​។​ភ្លាម​ប៉ូលីស​បាន​ប្រញាប់​ទៅ​ប្រមូលគ្នា​នៅ​ត្រង់រ​បាំង​​ទី​ពីរ​ដើម្បី​រក្សា​ស្ថេរភាព​ឡើងវិញ​។​ ​ក្រុម​អាល់​កៃ​ដា​ជា​អ្នក​ស្ថិត​នៅ​ក្រោយ​រឿងនេះ​ដោយ​មាន​ខ្សែ​វិដេអូ​ដែល​ក្រុមខ្លួន​បាន​ថត​ផង​ហើយ​ការ​បំផ្ទុះ​នេះ​គឺ​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​ការ​សងសឹក​និង​កំហឹង​ទៅលើ​ស្ត្រី​កាន់​សាសនា​Sunnis​ម្នាក់​ជា​អ្នក​បោះបង់​សាសនា​និង​ដែល​កំពុង​រស់នៅ​ក្នុង​គុក​។​ ​អំពើ​អហិង្សា​ដែល​បាន​កើតឡើង​ជារឿយៗ​អស់​រយះពេល​ជិត​បួន​ខែ​នៅ​អ៊ីរ៉ាក់​ក្រោយ​តែ​ពី​មាន​ការបោះឆ្នោត​ព្រឹទ្ធសភា​រួច​មក​៕​

កូនធម៌​របស់​អ៊ូ​សា​ម៉ាប៊ីន​ឡា​ដែននិង​ជា​អ្នកនាំពាក្យ​របស់​ក្រុម​អាល់​កៃ​ដា​ត្រូវបាន​ចាប់ខ្លួន

វ៉ាស៊ីនតោន​៖តំណាង​ជាន់ខ្ពស់​នៃ​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា​កូនធម៌​របស់​អ៊ូ​សា​ម៉ាប៊ីន​ឡា​ដែននិង​ជា​អ្នកនាំពាក្យ​របស់​ក្រុម​អាល់​កៃ​ដា​ត្រូវបាន​ចាប់ខ្លួន​។​ ​លោក​Peter King អ្នកនាំពាក្យ​នៃ​បក្ស​សាធារណរដ្ឋ​និង​ជា​អតីត​ប្រធាន​គណះកម្មាធិ​ការ​សន្តិសុខ​ជាតិ​បាន​មាន​ប្រសា​ស​ថា​ការចាប់ខ្លួន​ធ្វើឡើង​នា​អាទិត្យ​មុន​នៅ​ប្រទេស​ហ្សក់​ដង់​ដែល​ជា​សញ្ញា​វិជ្ជមាន​បញ្ជាក់​ពី​ភាព​ជោគជ័យ​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​អាល់​កៃ​ដា​។​ King​បាន​បន្ត​និយាយថា​Sulaiman Abu Ghaith​ត្រូវជា​កូន​ធ​ម៍រ​ប់ស​Osama Bin Laden​ហើយ​ម្នាក់​នេះ​ក៏​មាន​ការពាក់ព័ន្ធ​នឹង​អត្តឃាត​បើ​យន្តហោះ​បុក​អគារ​ភ្លោះ​ពាណិជ្ជកម្ម​ផង​ដែរ​ដែល​បានសម្លាប់​​មនុស្ស​ដល់​ទៅ​2900​នាក់​កាលពី​ឆ្នាំ​2001​។​ ​លោក​Jay Carney​ជា​អ្នកនាំពាក្យ​នៃ​សេត​វិមាន​មិនបាន​ធ្វើ​​ការបកស្រាយ​ណាមួយ​ឡើយ​ពី​បញ្ហា​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅក្នុង​ស​ន្និសិទកាសែត​ប្រចាំថ្ងៃ​របស់​ខ្លួន​។​ប៉ុន្តែ​ក្នុង​របាយការណ៍​ដទៃទៀត​បានប្រកាសថា​បរុស​ម្នាក់​នេះ​Abu Ghaith​កំពុង​ឃុំឃាំង​នៅ​New York​ហើយ​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​សុក្រ​នេះ​ហើយ​៕​

មនុស្ស​​ ៤​០​​​​​នា​​ក់​​ ​បា​ន​​ស្លា​ប់​ និ​ង​ ​១៣​៥​ ​នា​ក់​​​រ​ង​រ​បួ​ស​ក្នុង​ហេតុ​ការណ៍​បំ​ផ្ទុះ​​គ្រា​ប់​បែ​ក​​​នៅ​​​ប៉ា​គី​​​​ស្ថា​ន​​

ស៊ីនហូរ៖យ៉ាងហោច​ណាស់​មនុស្ស​40​នាក់​បាន​សម្លាប់​​ហើយ​135​នាក់​ទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​តំបន់​មួយ​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ក្នុង​ខេត្ត​Karachi​កាលពី​យប់​ថ្ងៃ​សៅរ៍​។​ ​លោក​Aftab Khatri​រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសា​សន៍​​ថា​ចំនួន​អ្នកស្លាប់​នឹង​អាច​កើនឡើង​ពីព្រោះ​ថា​មួយចំនួនធំ​នៃ​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​សុទ្ធតែជា​ស្ត្រី​និង​កុមារ​។​​ប៉ូលីស​ជាន់ខ្ពស់​នៃ​ទីក្រុង​Karachi​បានបង្ហាញ​ថា​ការ​បំផ្ទុះ​គឺ​ត្រូវ​ធ្វើឡើង​ដោយ​ការប្រើប្រាស់​ឧបករណ៍​បញ្ជា​ដែល​បានដាក់​ទុកចោល​ក្នុង​រថយន្ត​មួយ​គ្រឿង​ដែល​ចត​ទុក​នៅ​ក្បែរ​តំបន់​ដែល​មនុស្ស​យ៉ាង​ច្រើន​។​ ​គ្រាប់បែក​ដែល​បាន​បំផ្ទុះ​ត្រូវបាន​ជឿជាក់ថា​មាន​ទំងន់​ទៅដល់​150​គីឡូក្រាម​ដែល​មាន​បន្ថែម​នូវ​សារធាតុ​គិមី​ម្យ៉ាង​ក្នុង​ការធ្វើឲ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ផ្ទុះ​។​នៅ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញ​មក​ទទួលខុសត្រូវ​លើ​ការផ្ទុះ​នេះ​នៅឡើយ​។​ ​ទាំង​លោក​ប្រធានាធិបតី​Asif Ali Zardari និង​លោក​នាយករដ្ឋមន្ត្រី​Raja Parvez Ashraf​បាន​អញ្ជើញ​ទៅដល់​មន្ទីរពេទ្យ​ដើម្បី​បញ្ចាក់​ពី​ការចូលរួម​សម្តែង​ការសោកស្តាយ​ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​ទូទាំង​ប្រទេស​ត្រូវ​បង្ហូតទង់​ពាក់កណ្តាល​ជាការ​កាន់​ទុក​ដល់​ជនរងគ្រោះ​ទាំងអស់​៕​

បំផ្ទុះ​គ្រាប់បែកបី​ផ្សេង​គ្នា​នៅប៉ា​គី​ស្ថាន​យ៉ាង​ហោច​ណាស់ ២០​នាក់​ជាង​បាន​ស្លាប់​

មនុស្ស​ជាច្រើន​ត្រូវបាន​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​កន្លែង​ផ្សេង​គ្នា​ក្នុង​ភាគ​ពាយព្យ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន នេះ​បើ​តាម​ការដកស្រង់​សម្តី​ពី​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​៕ ​ក្នុងនោះ​7​នាក់​ត្រូវបាន​សំលាប់​ដោយ​ការផ្ទុះ​នៅក្បែរ​ប៉ុស្តិ៍​​ត្រួតពិនិត្យ​ក្នុង​ស្រុក​Khyber​ខេត្ត​Pakhtunkhwa នៅពេលដែល​6​នាក់​ផ្សេង​ទៀត​ក៏​ត្រួវ​បានសំលាប់​ក្នុង​ហេតុ​ការណ៏​ស្រដៀង​គ្នា​នេះ​ដែរ​ស្ថិតក្នុង​តំបន់​Orakzai​។​ក៏​នៅ​មាន​ការ​ពូន​​​ធ្វើ​គ្រាប់បែក​អត្តឃាត​11​នាក់​ទៀត​ដែល​ស្លាប់​នៅ​តំបន់​ក្រុង​Bannu​ត្រង់​ស្ថានីយ​ប៉ូលីស​មួយ​ដែល​ពួកគេ​មាន​បំនង​ចូល​ទៅ​បំផ្ទុះ​តែ​ត្រូវ​ប៉ូលីស​ក្នុង​តំបន់​ដឹង​ហេតុ​ការណ៏​មុនក៍​ព្យាយាម​រារាំង​ពូកគេ​ដោយ​ការបាញ់ប្រហារ​។​មាន​5​នាក់​ក្នុងចំនោម​11​នាក់​ត្រូវ​បាញ់​ស្លាប់​ហើយ​6​នាក់​ទៀត​ទាល់ច្រក​ក៏​បំផ្ទុះ​ខ្លួន​ស្លាប់​តែម្តង​ដែល​ធ្វើឲ្យ​យ៉ាងហោច​ណាស់​ប៉ូលីស​តែ​ម្នាក់​ប៉ុណ្ណោះ​រងរបួស​៕​ ប្រែសម្រួលអត្ថបទដោយ៖Mr.News

Recep Tayyip Erdogan​៖​ក្រុ​ម​ប្រ​ឆាំ​ង​​ឆ្វេ​ង​និយ​ម​​​ជា​​អ្ន​ក​​ស្ថិ​ត​នៅ​​ពី​ក្រោ​យ​​នៃ​​កា​រ​​បំ​ផ្ទុះ​

លោកនាយករ​ដ្ដម​ន្រី្ត​ទួរគី​Recep Tayyip Erdogan​បានប្រកាសថា​ក្រុមប្រឆាំង​ឆ្វេងនិយម​ជា​អ្នក​ស្ថិតនៅ​ពីក្រោយ​នៃ​ការ​បំផ្ទុះ​ដែល​បាន​សម្លាប់​​មនុស្ស​ម្នាក់​និង​ជាច្រើន​នាក់​ទៀត​រង​គ្រោះ​នៅ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​ទួរគី​ក្នុង​ទីក្រុង​Ankara​។​ ​គ្រាប់បែក​បាន​ផ្ទុះឡើង​បន្ទាប់ពី​ជន​អត្តឃាត​ម្នាក់​ដើរ​ផុត​កន្លែង​ត្រួតពិនិត្យ​បាន​បន្តិច​។​គេ​បាន​កំណ​ត់​ស្គាល់​អត្តសញ្ញាណ​នៃ​បុរស​ម្នាក់​ហើយ​ដោយ​គ្រាន់តែ​រងចាំ​លទ្ធផល​DNA​ដើម្បី​បញ្ជាក់ឲ្យ​​កាន់តែច្បាស់​។​លោកនាយករ​ដ្ដម​ន្រី្ត​បានមាន​​ប្រសា​ស​បន្ថែមទៀតថា​គេ​មាន​អាយុ​30​ឆ្នាំ​ជា​សមាជិក​នៃ​ក្រុម​DHKP/C ។​ធ្លាប់​ជាប់គុក​រាប់សិប​ដង​និង​ក៏​មាន​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​ដង​ផងដែរ​។​ ​លោក​Erdogan​បាន​ទូរស័ព្ទ​ទៅ​អគ្គ​រដ្ដ​ទូត​អាមេរិក​Francis Riccardone​ដើម្បី​ចូលរួម​រំលែក​ទុក​ដល់​ជនជាតិ​អាមេរិក​ដែល​បាត់បង់​ជីវិត​និង​ជូនពរឲ្យ​អ្នកកាសែត​លោក​Didem Tuncay​ឆាប់​បាន​ជាសះស្បើយ​ខ​ណះ​រូបគេ​ជា​អ្នក​រងរបួស​ធ្ងន់​ជាងគេ​ក្នុង​ហេតុការណ៍​នោះ​។​ ​គួរបញ្ជាក់​ថា​ការ​បំផ្ទុះ​កើតឡើង​នៅ​ពេលឧក្រិដ្ដជន​ដើរចូ​ល​កាត់​ម៉ាស៊ីន​ត្រួតពិនិត្យ​ដែល​ប្រើប្រាស់​សម្រាប់​​សន្តិសុខ​ស្ថានទូត​ចំពោះ​ភ្ញៀវ​និង​បុគ្គលិក​ផងដែរ​។​នៅពេល​ម៉ាស៊ីន​កាំរស្មីអិច​ចាប់ផ្តើម​រោទ​សំលេង​ប្រកាសអាសន្នប​ន្ទា​ប់​ពី​ជនល្មើស​ឆ្លងកាត់​បាន​បន្តិច​គ្រាប់បែក​ក៏​ផ្ទុះឡើង​។​ជញ្ចាំង​អគារ​បែកខ្ចាយ​មនុស្ស​ខ្ទាត​ចេញ​បាចសាច​បន្ទាប់មក​ក៏​មាន​រថយន្ត​សង្គ្រោះ​រាប់​សិប​គ្រឿង​មក​ចាំ​យក​ជនរងគ្រោះ​ផងដែរ​៕​ Recep Tayyip Erdogan​៖​ក្រុ​ម​ប្រ​ឆាំ​ង​​ឆ្វេ​ង​និយ​ម​​​ជា​​អ្ន​ក​​ស្ថិ​ត​នៅ​​ពី​ក្រោ​យ​​នៃ​​កា​រ​​បំ​ផ្ទុះ​ Recep Tayyip Erdogan​៖​ក្រុ​ម​ប្រ​ឆាំ​ង​​ឆ្វេ​ង​និយ​ម​​​ជា​​អ្ន​ក​​ស្ថិ​ត​នៅ​​ពី​ក្រោ​យ​​នៃ​​កា​រ​​បំ​ផ្ទុះ​ ប្រែសម្រួល​អត្ថបទដោយ​៖Mr.News

យ៉ាងហោច​ណាស់​ ២៥​នាក់​បាន​ស្លាប់​ ដោយ​សារ​រថយន្ត​អត្តឃាត​នៅ​ចំ​កណ្ដាល​រដ្ឋ​ធានី​ នៃ​ស៊ីរី​

ហេតុ​ការ​ដ៏​គួរ​ឲ្យ​តក់ស្លុ​តមួយ​បាន​កើតឡើង​នៅ​ចំ​កណ្ដាល​នៃ​រដ្ឋធានី ប្រទេ​ស៊ីរី ដោយសារតែ​រថយន្ត​បំផ្ទុះ​អត្តឃាត​១​គ្រឿង​បាន​ផ្ទុះឡើង ដែល​បណ្ដាលឲ្យ​ស្លាប់​មនុស្ស ២៥​នាក់​។​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា សារព័ត៌មាន​ក្នុង​ប្រទេស​របស់​ស៊ី​រី បាន​រាយការណ៍​មក​ថា យ៉ាងហោច​ណាស់​មាន​មនុស្ស ២៥​នាក់​បាន​បាត់បង់​ជីវិត និង​មនុស្ស​ប្រហែលជា ៥០​នាក់​ផ្សេងទៀត​បាន​រងរបួស ដោយសារតែ​រថយន្ត​អត្តឃាត​១​គ្រឿង​ផ្ទុះឡើង​នៅ​ក្នុង​ចំណត​រថយន្ត​នៃ​ខេត្ត ហា​ម៉ា កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្បាយ​នេះ​។​ ​សារព័ត៌មាន​ស៊ី​រី…

យ៉ាង​តិច​មនុស្ស ​៤​នាក់​បាន​ស្លាប់ ​នៅ​ក្នុង​ហេតុការ​បំផ្ទុះ​គ្រាប់​បែក​ដោយ​រថយន្ត​អត្តឃាត

កា​ប៊ុល​៖ យ៉ាង​តិច​មាន​មនុស្ស ៤​នាក់​បាន​ស្លាប់​នៅនឹងកន្លែង ដោយសារ​មាន​ការ​បំផ្ទុះ​រថយន្ត​អត្តឃាត​មួយ ដែល​គោលដៅ​របស់​រថយន្ត​អត្តឃាត​នេះ​គឺ​ទីភ្នាក់ងារ​រក្សា​សន្ដិសុខ អន្តរជាតិ​ណា​តូ​។ ហេតុការណ៍​នេះ​បាន​កើង​ឡើង​នៅក្នុង​ទីក្រុង Khost ចំណាយ​ប្រមាណ​ជា ១៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​កា​ប៊ុល កាលពី​ថ្ងៃ​ពុធ កន្លងទៅនេះ​។​ ​មាន​រថយន្ត​មួយ​ផ្ទុក​ទៅដោយ​គ្រាប់រំសេវ បាន​បើក​សម្រុកចូល​តាម​ច្រកទ្វារ​ភាគ​ខាងកើត​នៃ​អាកាស​យាន្តដ្ឋាន Khost ដែល​ជា​មូលដ្ឋានទ័ព​ចម្រុះ ហើយ​រថយន្ត​បាន​ផ្ទុះឡើង​នៅ​ពេល​ដែល​ទា​ហារ​យាម​ច្រកទ្វារ​បញ្ជា​ឲ្យ​ឈប់ ដើម្បី​ត្រូតពិនិត្យ ដែល​បណ្ដាល​ឲ្យ​ទាហាន ៤​រូប​បាន​ស្លាប់​។…

ម​ន្ត្រី​​ទូ​ត​ ​Serbia​ ​ប្រ​ចាំ​កា​រ​ ​នៅ​​ណា​​តូ​ ​ធ្វើ​អ​ត្ត​ឃា​ត​​ពី​លើ​​អ​គា​រ​ ​១​០​​ម៉ែ​ត្រ​​

​នៅ​ថ្ងៃ ព្រហស្បតិ៍ ទី​៦ ខែ​ធ្នូ ឆ្នាំ ២០១២ នេះ គេហទំព័រ BBC បាន​ចុះផ្សាយ​ថា លោក Branislav Milinkovic ដែលជា​ឯកអគ្គរដ្ឋទូត Serbia បាន​ធ្វើ​អត្តឃាត​លោត​ពី លើ​អគារ​ទីលាន ចត​រថយន្ត កម្ពស់​១០​ម៉ែត្រ ស្លាប់​ភ្លាមៗ…

បំ​ផ្ទុះ​អត្ថ​ឃា​ត​​នៅ​ប៉ា​គី​ស្ថា​ន​ប​ង្ក​រ​ឲ្យ​ម​នុ​ស្ស​ ​៣​ ​នា​ក់​បា​ត់​ប​ង់​ជី​វិ​ត​

កាលពីថ្ងៃ ពុធម្សិមិញនេះ ក្នុងប្រទេសប៉ាគីស្ថានគ្រាប់បែកបានផ្ទុះឡើងចំនួនពីរលើកផ្ទួនៗគ្នានៅទីកន្លែងជួប ជុំក្រុមអ៊ីស្លាមនីកាយស៊ីអ៊ីតក្នុងទីក្រុងការ៉ាជី ។មន្ត្រីប៉ូលីសបានឲ្យដឹងថាក្នុងការវាយប្រហារចំនួនពីរលើកនេះ បណ្តាលឱ្យមនុស្សចំនួន ៣នាក់ បាត់បង់ជីវិតភ្លាមៗ និងជាង ១០នាក់ផ្សេងទៀតរងរបួស។ ប្រភព ព័ត៌មានបន្តថា ការវាយប្រហារនៅលើកទីមួយរបស់ក្រុមអត្តឃាត បានធ្វើឡើងតាមរយៈការជិៈទោចក្រយានយន្តមួយគ្រឿងហើយបុកចូលទៅក្នុង ចំណោមក្រុមអ្នកបើកបរ បណ្តាលឱ្យមនុស្សចំនួនពីរនាក់បាត់បង់ជីវិត និង ៧នាក់ផ្សេងទៀតរងរបួស។ ចំណែកការបំផ្ទុះលើកទីពីរ ត្រូវបានក្រុមអត្តឃាតលួចដាក់គ្រឿងបំផ្ទុះជាមួយសម្ភារៈនៅក្បែរ…

១២​ ​នា​ក់​ ​ក្នុង​​នោះ​​មាន​ទាំ​ង​អ្ន​ក​ទេ​ស​ច​រ​ណ៍​ ​៨​ ​នា​ក់​បា​ត់​ប​ង់​ជី​វិ​ត​ដោ​យ​សា​រ​​បំ​ផ្ទុះ​​អត្ត​ឃា​ត​

កាលពីថ្ងៃអង្គារម្សិលមិញមនុស្សចំនួន ១២ នាក់ក្នុងនោះមានទាំងក្រុមទេសចរណ៍ចំនួន ៨នាក់ផង បានបាត់បង់ជីវិត ក្នុងទីក្រុងកាប៊ុលរបស់ប្រទេសអាហ្វហ្កានិស្ថាន។ ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើករថយន្តដាក់គ្រឿងបំផ្ទុះអត្តឃាតបានបើករថយន្តរបស់ខ្លួន បុកទៅលើរថយន្តដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀត ដេលក្នុងរថយន្តនោះមានក្រុមទេសចរណ៍ជាច្រើនស្ថិតនៅលើរថយន្ត ហើយក៏បណ្តាលឲ្យអ្នកដែលធ្វើដំណើរនៅដងផ្លូវ ជាច្រើននាក់រងរបួសផងដេរ។ ក្នុងពេលជាមួយគ្នាភ្លាមៗនោះ កងកម្លាំងនគរបាលបានទៅដល់កន្លែងកើតហេតុអង្កេតករណីវាយប្រហារ និងដាក់បំរាមគោចរនៅជុំវិញតំបន់កើតហេតុ។ ប្រភពព័ត៌ មានបន្តថា ក្រោយការវាយប្រហារកើតឡើង ក្រុមអ៊ីស្លាម ហេសបេ…