មុខសញ្ញាមុខស្រស់២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀនខុសច្បាប់!
កំពង់ស្ពឺៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា គ.ស ២០១៨ កម្លាំងជំនាញគ្រឿងញៀនក្រុងច្បារមនសហការជាមួយអាជ្ញាធរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ ធ្វើការល្បាតក្នុងភូមិសាស្រ្ដ លុះមកដល់ចំណុចមុខផ្ទះជួលមួយកន្លែងមានម្ចាស់ឈ្មោះយាយប៊ុតស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ឃើញមុខសញ្ញាសង្ស័យចំនួន២នាក់ ១.ឈ្មោះ ផន សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរលាំងចក…