​ស្រ្តីមានផ្ទៃពោះម្នាក់ ត្រូវចោរប្លន់យកម៉ូតូសម្រេច នៅក្រុងសៀមរាប!

​សៀមរាបៈ កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០១៨ មានករណីចោរប្លន់យកម៉ូតូស្រ្តីមានផ្ទៃពោះម្នាក់ បានសម្រេច ខណៈដែលជនរងគ្រោះជិះម្នាក់ឯង នៅតាមផ្លូវតាសាម ភូមិគោគត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជនរងគ្រោះមានឈ្មោះ សាន់ ស៊ុនធារី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជិះម៉ូតូម៉ាក…

​អ្នកបកប្រែភាសាចិននិងបក្ខពួក ឆក់កាបូបជនជាតិចិន រត់គេចមិនរួចជាប់ខ្នោះ!

ព្រះសីហនុៈ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៨ មានករណី​​អំពើលួចមានស្ថានទម្ងន់ទោស​(​ឆក់កាបូបជនជាតិចិន​)នៅ​ផ្លូវកែង​ប៉ុស្តិ៍នគរបាលទេសចរណ៍ អូរឈើទាល ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​។ ជនសង្ស័យចំនួន​២នាក់៖ ទី១​ឈ្មោះ កែវ វ៉ែន ភេទប្រុស អាយុ​១៩ឆ្នាំ មុខរបរ អ្នកបកប្រែភាសាចិន មានទីលំនៅ…

សូមជួយShare! ដំណឹងល្អអ្នកខេត្តកំពង់ស្ពឺ អញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណដោយមិនគិតថ្លៃ

កំពង់ស្ពឺៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានពីដំណឹងល្អអ្នកខេត្តកំពង់ស្ពឺ សូមអញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណដោយមិនគិតថ្លៃ៖

Update៖ សមត្ថកិច្ចខេត្តបាត់ដំបង ប្រើពេលតែជាង ២០ម៉ោង ឃាត់ខ្លួនជនសង្ស័យ លួច​យកទ្រព្យសម្បត្តិ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិសិង្ហបុរី បានសម្រេច

បាត់ដំបងៈ កាលពីវេលាម៉ោង​ ៤និង១០នាទីរសៀលថ្ងៃទី​១៤​ ខែ​ធ្នូ​ ឆ្នាំ២០ ១៨​ ​កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅ​ចំណុចភូមិរំចេក ៤សង្កាត់រតនៈ ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​។ ជនស័ង្សយឈ្មោះ សម្បត្តិ សុគាវណ្ណរាជ ហៅ ចិន…

មានទឹកចិត្តល្អហើយ នៅជួបក្រុមចោរទាំងនេះទៀត! គ្រូពេទ្យ​ស្ម័គ្រចិត្តជាជនបរទេស​ចំនួន៦​នាក់ ត្រូវចោរលួចសម្ភារៈ​ នៅ​មណ្ឌលកុមារ​កំព្រា​សន្តិភាព​២​

​បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​បន្ទប់​ស្នាក់​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​សន្តិភាព​២​ ភូមិ​អូរ​ដំបង​ ឃុំ​អូរ​ដំបង​២​ ស្រុក​សង្កែ​ មាន​ករណី​ចូល​លួច​សម្ភារៈ​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​កើតឡើង​។​ ករណីនេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៨ ​ដោយជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តជា​ជនជាតិ​សិង្ហ​បូ​រី​ចំនួន​៦​នាក់​ ដែល​មក​ស្នាក់​នៅ​មណ្ឌលកុមារ​កំព្រា​ភូមិ​.​ឃុំ​ខាងលើ​ ។​ សម្ភារៈ​ដែល​បាត់បង់​រួម​មាន​ ៖​ ទូរស័ព្ទ​អស់​ចំនួន​ ០៦​គ្រឿង​ (​ម៉ាក​អាយ​ហ្វូ​ន​ ០៤​គ្រឿង​…

ល្បិចថ្មីទៀតហើយ! យកវត្ថុកែច្នៃទៅបោកព្រះ​ចៅអធិការ​វត្ត​ពោធិ​កំបោ​ បានប្រាក់​៥០០០ដុល្លារ ចុងក្រោយជាប់ខ្នោះ

​កណ្តាលៈ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីយក​វត្ថុ​កែច្នៃ​ទៅ​ឆបោក​ព្រះ​សង្ឃជា​ចៅអធិការ​វត្តថា​ជា​វត្ថុ​ស​ក្ត័​សិទ្ធិ ​​អស់ប្រាក់​ចំនួន៥០០០ដុល្លារ ​​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិ​ពោធិ​កំបោ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល។ ​ ​ជនសង្ស័យ​ទាំង​៣​នាក់​ ទី១មាន​ឈ្មោះ រ៉ូ​ន រ៉​សេត ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិអ៊ី​ស្លា​ម…

បាញ់ទៀតហើយនៅខណ្ឌឬស្សីកែវ! មន្ត្រីនគរបាលម្នាក់ស្រវឹងជោកដកកាំភ្លើងបាញ់១គ្រាប់មិនដឹងមូលហេតុ សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវព្យាយាមបិទបាំងព័ត៌មាន បញ្ជូនជនដៃដល់គេចពីអ្នកណាតាមទ្វារក្រោយ!!!!!

ភ្នំពេញៈ បុរសជាមន្រ្តីនគរបាលម្នាក់ស្រវឹងស្រាជោក ជិះម៉ូតូមួយគ្រឿងរេពេញផ្លូវរួចបានឈប់ម៉ូតូដកកាំភ្លើងបាញ់១គ្រាប់ ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតវត្តទួលអស់លោក តាមបណ្ដោយផ្លូវ៩៩ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មន្រ្តីនគរបាលដែលដកកាំភ្លើងខ្លីបាញ់បោះសេរីរូបនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារមន្ត្រីនគរបាលរដ្ឋបាលសង្កាត់ឫស្សីកែវ មិនអនុញ្ញាតឲ្យសួរនាំឡើយ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ប្រជាពលរដ្ឋម្នាក់ បានឃើញមន្ត្រីនគរបាលម្នាក់ស្រវឹងស្រាជោក…

Update៖ កុំគិតថាគេចរួច! បក្ខពួកក្រុមចោរឆក់កាបូប២នាក់ មានទាំងស្រីស្អាតទៀត ជាប់ខ្នោះរបស់សមត្ថកិច្ច

តាកែវៈ បន្ទាប់ពីធ្វើការស្រាវជ្រាវជុំវិញករណីលួចមានស្ថានទម្ងន់(ឆក់ការបូប) កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១ កម្លាំងអធិការដ្ឋានគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ថែមទៀតក្នុងចំណោមបក្ខពួកសរុប៣នាក់ បន្ទាប់ពីគេចខ្លួនបាន១ថ្ងៃ។ ជនសង្ស័យទាំង២រួមមាន ទី១-ឈ្មោះ ម៉ក់ សុខណេង ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិនរាយណ៍…

មុខសញ្ញាប្រើអាវុធកណ្តៀវភ្ជង់.កនារីម្នាក់យកទ្រព្យសម្បត្តិ នៅក្រុងបាត់ដំបង ជាប់ខ្នោះរបស់សមត្ថកិច្ច!!!

បាត់ដំបងៈ លោកអធិការក្រុងបាត់ដំបង បានប្រាប់Post Newsថា កម្លាំងជំនាញអធិការក្រុង និងកម្លាំងជំនាញការិយាល័យកំរិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណី លួចមានស្ថានទម្ងន់ទោស (ប្រើអាវុធកណ្តៀវ) ភ្ជង់កជនរងគ្រោះយកទ្រព្យសម្បត្តិ។ ករណីនេះកើតឡើងនៅម៉ោង៥និង១០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុមទី០៦ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។…

ចោរលួចយ៉ាងសកម្មនៅក្រុងព្រះសីហនុ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ក្រោយយកទូរស័ព្ទIPhoneXរបស់ជនរងគ្រោះយកទៅលក់

ព្រះសីហនុៈ ជនសង្ស័យ២នាក់ដែលពាក់ពន្ធ័នឹងអំពើចោរកម្មលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបាននគរបាលស្រុកព្រៃនប់ ស្រាវជ្រាវរកឃើញនិងបង្ក្រាបបានហើយ កាលពីម៉ោងជិត៥ល្ងាច ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើងខាងក្រោយផ្សារវាលរេញ។ សមត្ថកិច្ចបានឲ្យដឹងថា កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចន្លោះវេលាម៉ោង១១យប់ ដល់ម៉ោង៥ព្រឹក នៅចំណុចភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានបទលួចមួយកើតឡើង…