Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនបានមុខសញ្ញាចោរឆក់កាបូបពីជនបរទេសចំនួន៨នាក់ ក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខកាស៊ីណូ វិមានខ្សាច់ស ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបជនជាតិចិន ) មួយកើតឡើង បង្កដោយជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ឆក់កាបូបរបស់ជនជាតិចិន ដែលកំពុងដើរតាមផ្លូវ នៅចំណុចមុខកាស៊ីណូ វិមានខ្សាច់ស រួចជិះរត់គេចខ្លួនបាត់។

បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន​ បើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកចំនួន៨នាក់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២និង ៣០នាទីយប់ ។

ជនរងគ្រោះឈ្មោះ WANG TAO ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខ របរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ: EE០៥០២៥៩០ ស្នាក់នៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ក្នុងនោះដែរសម្ភារ:បាត់បង់រួមមាន៖ កាបូប ០១ ពណ៌កាហ្វេ ម៉ាក អិលវី ,លិខិតឆ្លងដែន ០១ច្បាប់ ,អត្តសញ្ញាណប័ណ្ណចិន ០១សន្លឹក ,កាតធនាគារ ០៤សន្លឹក , កាបូបលុយតូចម៉ាក អិលវី ពណ៌ខ្មៅ ចំនួន ០១ , កាក់កាស៊ីណូចំនួន ១០០,០០០យាន់ ( ដប់ម៉ឺនយាន់ )។

ចំណែកជនសង្ស័យ ០៨នាក់៖
១-ឈ្មោះ ឯក មាន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( អ្នកបើកម៉ូតូ ) ។
២-ឈ្មោះ ស៊ុត គឹមស្រេង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកឆក់ ) ។
៣-ឈ្មោះ យាន ច័ន្ទរក្សា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។
៤-ឈ្មោះ ចែម ភារម្យ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។
៥-ឈ្មោះ ដាវ វិចិត្រ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។
៦-ឈ្មោះ សេង សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុម១៦ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។
៧-ឈ្មោះ ស៊ូ ង៉ែត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ សន្តិសុខយាមកន្ទុយនាគ មានទីលំនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។
៨-ឈ្មោះ លី សេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ( បក្ខពួកសមគំនិត ) ។

ចំណែកវត្ថុតាងចាប់យកបាន៖
-កាក់កាស៊ីណូ ០៤ ( ផលនៃអំពើទុច្ចរិត )
-ទូរសព្ទដៃ ០១គ្រឿង ម៉ាក HUAWEI ពណ៌ខ្មៅ ( ផលនៃអំពើទុច្ចរិត )
-កាតធនាគារ ០១ ( ផលនៃអំពើទុច្ចរិត )
-ទូរសព្ទដៃ ០១គ្រឿង ម៉ាក IPHONE5 ពណ៌ខ្មៅ
-ទូរសព្ទដៃ ០១គ្រឿង ម៉ាក អិនចុចពិល ពណ៌ផ្ទៃមេឃ
-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា WINNER ពណ៌ស-ខៀវ គ្មានស្លាកលេខ មានលេខតួលេខម៉ាស៊ីន: ១០៧៧៩២៦ ( មធ្យោបាយធ្វើសកម្មភាព ) ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

Loading...