សហរដ្ឋអាមេរិក មិនជឿឡើយពីការគំរាមកំហែងនៃការប្រើអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី នៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការពារជាតិអាមេរិក បាននិយាយថាសហរដ្ឋអាមេរិកមិនជឿឡើយលើការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៉ី បើទោះជាទីក្រុងមូស្គូបានព្រមានជាបន្តបន្ទាប់ពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរក៏ដោយ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើដដែល បានបញ្ជាក់ដូច្នេះថា «យើងកំពុងបន្តតាមដានពីសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេជារៀងរាល់ថ្ងៃ…ហើយយើងមិនបានវាយតម្លៃឃើញពីការគំរាមកំហែង នៃការប្រើអាវុធនុយក្លេអ៊ែរ និងការគំរាមកំហែងលើទឹកដី NATO នោះទេ»។ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក ស៊ែរហ្គៃ ឡារ៉ូវ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ…

យោធាអាមេរិក អាចនឹងប្រឈមមុខការដាច់ស្ដុកមីស៊ីល ប្រឆាំងយន្ដហោះចម្បាំង Stinger

(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតអាវុធ Raytheon បានព្រមាននៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុននឹងមិនអាចបំពេញតម្រូវការស្ដុក របស់មន្ទីរបញ្ចកោណបាននោះទេ យ៉ាងហោចណាស់ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយសារតែការខ្វះខាតគ្រឿងអេឡិចត្រូនិច។ ខណៈមីស៊ីលប្រឆាំងរថក្រោះ និងយន្តហោះដែលអាមេរិកផ្តល់ដល់ទីក្រុងកៀវ កំពុងត្រូវបានប្រើប្រាស់ដើម្បីទប់ទល់ជាមួយកងកម្លាំងរុស្ស៉ី, នាយកប្រតិបត្តិក្រុមហ៊ុន Raytheon លោក ហ្ក្រេច ហាយយេស (Greg Hayes) បានបញ្ជាក់ថា «ការផលិតមីស៊ីល…

សហរដ្ឋអាមេរិក នឹងជួយតៃវ៉ាន់ឱ្យមានសមត្ថភាពការពារខ្លួន ពីការវាយប្រហាររបស់ចិន

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ កោះតៃវ៉ាន់ ក្នុងការពង្រឹងសមត្ថភាពយោធា ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីសំណាក់យោធាចិន។ ការលើកឡើងរបស់លោក Antony Blinken ធ្វើឡើងជាការឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងពេលផ្ដល់សក្ខីកម្មនៅចំពោះមុខ គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Blinken បានសង្កត់ធ្ងន់ដូច្នេះថា «រដ្ឋបាលលោកប្រធានាធិបតី…

សហរដ្ឋអាមេរិក បញ្ជូនកាំភ្លើងធំឱ្យអ៊ុយក្រែន ដើម្បីបំផ្លាញសមត្ថភាពប្រយុទ្ធរបស់កងទ័ពរុស្ស៉ី

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បាននិយាយថាជំរុញដោយសហរដ្ឋអាមេរិក ក្នុងការចង់បញ្ជូន កាំភ្លើងធំទៅឱ្យអ៊ុយក្រែន គឺធ្វើឡើងក្នុងគោលបំណងធ្វើឱ្យកងទ័ពរុស្ស៊ីចុះខ្សោយ មិនត្រឹមតែនៅលើសមរភូមិចំពោះមុខនេះនោះទេ ប៉ុន្តែគឺ ក្នុងរយៈពេលវែង។ លោក Austin បានប្រាប់អ្នកកាសែតក្នុងប្រទេសប៉ូឡូញ នៅថ្ងៃចន្ទសប្តាហ៍នេះថា «គោលបំណងរបស់ទីក្រុងវ៉ាស៊ីនតោន គឺធំជាងអ្វីដែលយើងបានផ្តល់ដល់អ៊ុយក្រែន។…

តុលាការចិន ផ្ដន្ទាទោសប្រហារជីវិតពលរដ្ឋអាមេរិកម្នាក់ ពីបទឃាតកម្ម

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថាតុលាការចិនបានសម្រេចប្រកាស ផ្តន្ទាទោសប្រហារជីវិតពលរដ្ឋអាមេរិកម្នាក់ឈ្មោះ សាអ៉ីដ អាប់ឌុលម៉ាទីន (Shadeed Abdulmateen) ពីបទមនុស្សឃាតដោយចេតនា លើស្ត្រីអាយុ២១ឆ្នាំម្នាក់ ដែលជាអតីតមិត្តស្រីរបស់ខ្លួន។ នៅក្នុងការប្រកាសសាលក្រម តុលាការទីក្រុងនីងបូ (Ningbo) ខេត្តស៉ីជាំង (Zhejiang) បានរកឃើញថាបន្ទាប់ពីបានបែកបាក់គ្នាកាលពី ខែមិថុនា…

មន្ត្រីជាន់ខ្ពស់អាមេរិកថា សង្រ្គាម ៤សប្ដាហ៍ខាងមុខ នឹងកំណត់ជោគជ័យនៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជឿជាក់ថាក្នុងរយៈពេល ៤សប្ដាហ៍ខាងមុខ នឹងកំណត់ជោគជ័យនៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ព្រមទាំងផែនទីអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ។ បើតាមក្រុមមន្ត្រីអាមេរិកជាន់ខ្ពស់ខាងលើ បច្ចុប្បន្ន គឺជាពេលដ៏សំខាន់ដែលត្រូវប្រញាប់បញ្ជូនអាវុធបន្ថែមដល់អ៊ុយក្រែន ឱ្យបានកាន់តែ ច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសគឺប្រភេទអាវុធធុនធ្ងន់ ដូចជាកាំភ្លើងបាញ់រយៈចម្ងាយឆ្ងាយ និងប្រព័ន្ធរ៉ាដាប្រឆាំងកាំភ្លើងធំ។ ដោយឡែក ពាក់ព័ន្ធនឹងការបញ្ជូនអាវុធនេះដែរ,…

សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា សន្យាផ្ដល់កាំភ្លើងធំឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដាបានសន្យាថានឹងបញ្ជូនកាំភ្លើងធំបន្ថែមទៅឱ្យអ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងការវាយលុកសាជាថី្មពីសំណាក់កងទ័ពរុស្ស៉ី នៅឯតំបន់ភាគខាងកើតនៃប្រទេស។ រុស្ស៉ីក៏ធ្លាប់បានផ្ញើកំណត់ទូតផ្លូវការទៅកាន់សហរដ្ឋអាមេរិកផងដែរ ដើម្បីបង្ហាញការជំទាស់ទៅនឹងការផ្ដល់អាវុធឱ្យ អ៊ុយក្រែន ជាមួយការព្រមានពីផលវិបាកធ្ងន់ធ្ងរមិនអាចស្មានបាន បើវ៉ាស៊ីនតោន និង NATO នៅតែបន្តបញ្ជូនអាវុធឱ្យទីក្រុងកៀវ។ ការសន្យាខាងលើធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្ត្រីអង់គ្លេស…

យោធាអាមេរិក នឹងបង្រៀនកងទ័ពអ៊ុយក្រែន ពីរបៀបប្រើកាំភ្លើងធំ Howitzer នៅប៉ុន្មានថ្ងៃខាងមុខនេះ

(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់មួយរូប មកពីក្រសួងការពារជាតិអាមេរិក បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា អ្នកជំនាញយោធាអាមេរិកអាចនឹង ចាប់ផ្តើមបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែន ឱ្យចេះពីរបៀបប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ ហាវវីតសឺ (Howitzer) នាប៉ុន្មានថ្ងៃខាងមុខនេះ។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតីអាមេរិក ចូ បៃដិនបានប្រកាសផ្តល់ជំនួយយោធា ក្នុងទំហំទឹកប្រាក់ ៨០០លានដុល្លារបន្ថែម ដល់អ៊ុយក្រែនដែលកញ្ចប់ជំនួយយោធានេះ រួមបញ្ចូលទាំងកាំភ្លើងធំធុនធ្ងន់។ បើតាមមន្ត្រីអាមេរិកខាងលើ ការហ្វឹកហាត់នេះនឹងត្រូវធ្វើឡើង…

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ចំពេលតានតឹងជាមួយកូរ៉េខាងជើង

(សេអ៊ូល)៖ អគ្គសេនាធិការចម្រុះ (JCS) នៃយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កងកម្លាំងយោធាចម្រុះនៃកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធានិទាឃរដូវដ៏សំខាន់ នៅថ្ងៃចន្ទនេះ ដោយមិនមានការធ្វើសមយុទ្ធជាក់ស្ដែងនៅតាមទីវាលឡើយ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។ សមយុទ្ធយោធា CCPT គឺជាការធ្វើសមយុទ្ធតាមប្រព័ន្ធកុំព្យូទ័ររបស់ កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក…

សហរដ្ឋអាមេរិកថា អ៊ុយក្រែនប្រើមីស៊ីល ២គ្រាប់ បាញ់ពន្លិចនាវាចម្បាំងរុស្ស៉ី Moskva នៅសមុទ្រខ្មៅ

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណម្នាក់ បាននិយាយថានាវាចម្បាំងរុស្ស៉ី ម៉ូស្វា (Moskva) បានទទួលរងការវាយប្រហារដោយ មីស៊ីល ២គ្រាប់របស់អ៊ុយក្រែន មុននឹងវាលិចចូលសមុទ្រខ្មៅ ហើយបានហៅថានេះជាការបាត់បង់ធំបំផុតសម្រាប់មូស្គូ។ មន្ត្រីអាមេរិកខាងលើ បានទទួលស្គាល់ថាអ៊ុយក្រែនគឺជាអ្នកវាយប្រហារលើនាវាចម្បាំងរុស្ស៉ី ដែលអះអាងថានាវាចម្បាំង Moskva ត្រូវបាន អគ្គីភ័យឆាបឆេះដោយសារការផ្ទុះគ្រាប់នៅលើនោះ ហើយក្រោយមក បានលិចដោយសារព្យុះភ្លៀង ខណៈកំពុងត្រូវបានអូសទៅកាន់ផែ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ,…