ជនសង្ស័យ៤នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន៣នាក់

កណ្តាលៈ នៅវេលាម៉ោង១៤ និង ៤០នាទីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ មានករណីលួចមានស្ថានទម្ងន់ទោស ជនសង្ស័យ៤នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមដងផ្លូវបេតុង ក្នុងភូមិចម្ការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ រ៉េត អាលីហ្សា ភេទស្រី កើតថ្ងៃទី២៦…

មេដឹកនាំអាមេរិក និងអាល្លឺម៉ង់ ឯកភាពគ្នាថានឹងមិនទទួលស្គាល់ទឹកដី ដែលរុស្ស៉ី ដណ្ដើមពីអ៊ុយក្រែនឡើយ

(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលសិ៍ (Olaf Scholz) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឯកភាពគ្នាថានឹងមិនទទួលស្គាល់ ទឹកដីដែលរុស្ស៉ីវាយយកបាន ឬកាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែនជាដាច់ខាត។ ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ ខាងលើដដែល បានឱ្យដឹងទៀតថានៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ…

ប្រិសនបើអ្នកមានបញ្ហាលើការផ្តោតអារម្មណ៍ ចូលបរិភោគវីតាមីនទាំងនេះឲ្យបានច្រើន

(សុខភាព)៖ កង្វះវីតាមីនអាចជាកត្តាមួយ នៅពេលអ្នកមានបញ្ហាក្នុងការបំពេញកិច្ចការ ឬគម្រោងនៅផ្ទះ។ ជាមួយនឹងវីតាមីនជាច្រើនសម្រាប់ជ្រើសរើស តើអ្នកត្រូវការមួយណាដើម្បីជួយបង្កើនការផ្តោតអារម្មណ៍របស់អ្នក? យោងតាម Healthline កង្វះវីតាមីន D អាចនាំឱ្យមានអ័ព្ទក្នុងខួរក្បាល ការផ្តោតអារម្មណ៍មិនល្អ និងបញ្ហាការចងចាំ។ ម៉្យាងវិញទៀត ការសិក្សាបានបង្ហាញថា វីតាមីន D មានផលប៉ះពាល់យ៉ាងសំខាន់លើសុខភាពការយល់ដឹង ដែលវិទ្យាស្ថានជាតិស្តីពីភាពចាស់កំណត់ថា ជាសមត្ថភាពក្នុងការគិតឱ្យបានច្បាស់លាស់…

លោក ចូ បៃដិន នឹងពិភាក្សាពីសំណុំរឿងកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី ជេន សាគី (Jen Psaki ) បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងពិភាក្សាពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងជាមួយភាគីកូរ៉េខាងត្បូង និងជប៉ុន ក្នុងកំលុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ ប្រទេសទាំងពីរ នាចុងខែឧសភានេះ។ លោកស្រី Psaki…

បន្ថយភាពចាស់ ជាមួយការញ៉ាំស្រាក្រហម

គ្រប់គ្នាច្បាស់ជាធ្លាប់ដឹងអំពីអត្ថប្រយោជន៍ខ្លះៗនៃស្រាក្រហមរួចមកហើយក៏ប៉ុន្តែអ្នកប្រហែលជាមិនទាន់ដឹងពីពេលវេលា និងបរិមាណដែលត្រូវទទួលទានស្រាក្រហម ដើម្បីទទួលបានអត្ថប្រយោជន៍ខ្លាំងនៅឡើយទេ។ ការទទួលទានស្រាក្រហមបានត្រឹមត្រូវ អាចជួយថែរក្សាសុខភាពទូទៅ ក៏ដូចជាការពារពីជំងឺមួយចំនួនបានថែមទៀត។ ១៖ កាត់បន្ថយភាពចាស់ ក្រែមការពារស្បែក និងហ្វូមលាងសម្អាតស្បែកមិនមែនជាជម្រើសតែមួយគត់របស់អ្នកសម្រាប់បញ្ចៀសឥទ្ធិពលនៃភាពចាស់បានទាំងស្រុងនោះទេ។ ដោយឡែក ស្រាក្រហម ឬស្រាទំពាំងបាយជូរ បែរជាមានប្រសិទ្ធភាពក្នុងការជួយការពារ និងទប់ស្កាត់ភាពជ្រីវជ្រួញបាន។ យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យបាសេឡូណាបានបង្ហាញថា ការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរពណ៌សអាចជួយកាត់បន្ថយផលប៉ះពាល់កាំរស្មីយូវីពីពន្លឺព្រះអាទិត្យ និងការពារអ្នកពីជំងឺស្បែកដ៏កាចសាហាវ ពិសេសវាអាចការពារស្បែកពីការមានប្រតិកម្មដោយសារកម្តៅថ្ងៃបានផងដែរ។…

ភាពយន្ត Doctor Strange វគ្គថ្មីសម្ពោធបញ្ចាំងជាផ្លូវការ ផ្អើល! អស់ តំបន់ហូលីវូដ

(បរទេស)៖ នៅទីបំផុត ភាពយន្ត «Doctor Strange» វគ្គថ្មីមាន ចំណង ជើង ថា «Doctor Strange and the Multiverse of Madness» (ដុកទ័រស្ត្រេង អេន ដឺ ម៉ាល់ធីវើស…

ស៊ុយអែតថា ខ្លួនទទួលបានការធានាសន្តិសុខពីសហរដ្ឋអាមេរិក បើដាក់ពាក្យសុំចូល NATO

(ស្ដុកខុល)៖ ប្រទេសស៊ុយអែត នឹងទទួលបានការធានាសន្តិសុខពីសហរដ្ឋអាមេរិក នៅក្នុងករណីប្រគល់ ឬដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការ NATO ជាផ្លូវការ ចំពោះមុខការព្រមានចាត់វិធានការឆ្លើយតបពីសំណាក់រុស្ស៉ី។ ការកត់សម្គាល់ខាងលើរបស់រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី អាន លីនដ៍ (Ann Linde) ធ្វើឡើងប្រាប់ទូរទស្សន៍ស៊ុយអែតចេញពីទីក្រុង វ៉ាស៊ីនតោន បន្ទាប់ពីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីខិន…

ចំណេះដឹងខ្លះៗ ក្នុងការផឹកទឹកដោះគោ

នៅពេលធំឡើង អ្នកប្រហែលជាបានឃើញអត្ថប្រយោជន៍សុខភាពរបស់ទឹកដោះគោ ដែលត្រូវបានផ្សព្វផ្សាយគ្រប់ទីកន្លែងពីផ្ទាំងរូបភាព និងការផ្សាយពាណិជ្ជកម្មដ៏ល្បីៗផ្សេងៗ។ ទឹកដោះគោមានផ្ទុកទៅដោយជាតិកាល់ស្យូម វីតាមីន A វីតាមីន B12 ផូស្វ័រ ប៉ូតាស្យូម និងស័ង្កសី ក្នុងចំណោមសារធាតុចិញ្ចឹមផ្សេងទៀត (តាមរយៈ WebMD)។ មិនត្រឹមតែប៉ុណ្ណឹងទេ ទឹកដោះគោអាចផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើមដល់សុខភាព នៅពេលវាលូតលាស់។ យោងតាមគេហទំព័រ WebMD…

កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ ធ្លាក់ចូលសមុទ្រ, នេះបើតាមយោធាកូរ៉េខាងត្បូង

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលមិនទាន់ស្គាល់ប្រភេទមួយគ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរ សមុទ្រភាគខាងកើតរបស់ខ្លួន មួយសប្តាហ៍បន្ទាប់ពីលោក គីម ជុងអ៊ុនប្តេជ្ញាអភិវឌ្ឍកងកម្លាំងនុយក្លែអ៊ែររបស់ខ្លួនឲ្យបានឆាប់បំផុត។ នេះអាចជាការបាញ់សាកល្បងមីស៊ីលជាលើកទី១៤ របស់កូរ៉េខាងជើង ក្នុងឆ្នាំ២០២២នេះ ហើយវាកើតឡើងត្រឹមតែប៉ុន្មានថ្ងៃមុនពេល ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ចូលកាន់តំណែង…

សហរដ្ឋអាមេរិក ប្រាប់តៃវ៉ានពីការពន្យារពេលប្រគល់កាំភ្លើងធំ ខណៈជាប់ដៃជួយអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកសម្រេចចិត្តពន្យារពេលបញ្ជូនកាំភ្លើងធំ មកឲ្យ កោះតៃវ៉ាន់ រហូតដល់ក្រោយឆ្នាំ២០២៦។ បើតាមក្រុមមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់, ការពន្យាពេលនេះ គឺដោយសារតែមានបញ្ហាខាងខ្សែចង្វាក់ផលិតកម្ម តែប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់ មួយចំនួនបានរាយការណ៍ថាគឺដោយសារតែសមត្ថភាពផលិតអាវុធរបស់អាមេរិក បានរងផលប៉ះពាល់ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន ដ្បិត ទីក្រុងវ៉ាស៊ីនតោន កំពុងបញ្ជូនអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យទីក្រុងកៀវ ក្នុងនោះរួមមានទាំងកាំភ្លើងធំផងដែរ។ ក្រុមមន្ត្រីទាំងនេះដដែល បានបន្ថែមទៀតថាបច្ចុប្បន្ន តៃវ៉ាន់កំពុងពិចារណាលើផែនការទិញអាវុធផ្សេងជំនួស…