ចិន គ្រោងវិនិយោគលើរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម និងប្រព័ន្ធផ្កាយរណប នៅកម្ពុជា

ប្រតិភូធុរជនមកពីខេត្តសៀងហៃ​ សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចេតនាវិនិយោគលើការដំឡើងរោងចក្រផលិតថាមអគ្គិសនីដើរដោយធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងចូលរួមអភិវឌ្ឍន៍វិស័យអគ្គិសនី និងទូរគមនាគមន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លាំង សាន (Liang Shan) អនុប្រធានក្រុមហ៊ុន…

អាមេរិក កំពុងព្រួយបារម្ភជុំវិញការផលិតអាវុធប្រឆាំងផ្កាយរណបខ្លួន ពីសំណាក់ចិន និងរុស្ស៊ី

អាមេរិកៈ មន្ទីរបញ្ចកោណ បានព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលចិន និងរុស្ស៊ី កំពុងផលិតមីស៊ីល បំពាក់​ឧបករណ៍​ប្រឆាំង​នឹង​ផ្កាយរណប​ (ASAT) ដោយវាមានសមត្ថភាព អាចបាញ់ផ្កាយរណបអាមេរិក ចេញពីគន្លងផ្កាយនៅលើភពផែនដី ក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។ នាយកភ្នាក់ងារចារកម្មនៃអគ្គសេនាធិការចម្រុះ បានប្រាប់សារព័ត៌មាន Washington…

កម្ពុជា គ្រោងប្រើប្រាស់ប្រព័ន្ធផ្កាយរណប សម្រាប់គ្រប់គ្រងគម្របព្រៃឈើ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីគ្រប់គ្រងគម្របព្រៃឈើ សម្រាប់ការពារ និងអភិរក្សព្រៃឈើ នៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។ នេះបើយោងតាមការឲ្យដឹងពី លោក ជា សំអាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ។ ការត្រួតពិនិត្យគម្របព្រៃឈើ តាមប្រព័ន្ធផ្កាយរណបនេះ នឹងជួយឲ្យកម្ពុជាមានលទ្ធផលទទួលបាននូវ ទិន្នន័យច្បាស់លាស់ ឈានដល់ការកាត់បន្ថយ ការរិចរិលព្រៃឈើ និងអាចគ្រប់គ្រងប្រកបដោយនិរន្តភាព។…

រថយន្តម៉ូដែលថ្មី Toyota C-HR ដាក់លក់តម្លៃចាប់ពី £20,995

រថយន្ត Toyota C-HR នឹងមកដល់ Showroom Toyota នាពេលឆាប់ៗនេះ ជាមួយនឹងតម្លៃនៅទីផ្សារអឺរ៉ុបប្រហែល ២៥៧៣៧,៧៧ ដុល្លារអាមរិក ក្នុងចក្រភពអង់គ្លេសដើមឆ្នាំក្រោយ ដើម្បីធ្វើការបង្អួតដៃគូ ប្រកួតប្រជែងរួមមានរថយន្ត Nissan Juke, Vauxhall Mokka និង Renault Captur។…

ចិនបាញ់បង្ហោះផ្កាយរណប ទូរគមនាគមន៍ចល័ត ជាលើកដំបូង

ចិនៈ នៅព្រឹកថ្ងៃសៅរ៍នេះចិនទទួលបានជោគជ័យក្នុងការចាប់ផ្តើមបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ចល័តជាលើកដំបូងរបស់ខ្លួន។នេះបើយោងតាមសារព័ត៌មានស៊ីនហួនចុះផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៦។ ផ្កាយរណប Tiantong-01 ត្រូវបានពាញ់បង្ហោះនៅទីក្រុងប៉េកាំងវេលាម៉ោង 00:២២ ព្រឹក នៅមជ្ឈមណ្ឌលបាញ់ផ្កាយរណបស៊ីចាង ភាគនិរតីរបស់ប្រទេសចិន ជាមួយនឹងគ្រាប់រ៉ុក្កែតទម្រ Long March-3B ។ វាគឺជាផ្កាយរណបដំបូងនៃប្រព័ន្ធផ្កាយរណបទូរគមនាគមន៍ចល័តផលិតនៅក្នុងប្រទេសចិន និងជាផ្នែក សំខាន់មួយ នៃហេដ្ឋារចនាសម្ព័ន្ធពអវកាសរបស់ប្រទេសមួយនេះ។…

ចិននឹងចាប់ផ្តើមបាញ់បង្ហោះផ្កាយរណបឧតុនិយមថ្មីចំនួន១៤ មុនឆ្នាំ២០២៥

ចិន: បើយោងតាមសន្និសីទនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសចិននឹងបាញ់បង្ហោះផ្កាយរណបឧតុនិយមចំនួន១៤ បន្ថែម ទៀតចូលទៅក្នុងគន្លងតារាវិថីនៅទសវត្សរ៍ក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៦នេះ។ លោក Wu Yanhua អនុប្រធានរដ្ឋបាលរដ្ឋនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងឧស្សាហកម្មសម្រាប់ការពារជាតិបានថ្លែង នៅក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍផ្កាយរណប Fengyun ថា នៅឆ្នាំ២០២៥ ប្រទេសចិនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបប្រភេទ Fengyun-II…