រថយន្ត Toyota C-HR នឹងមកដល់ Showroom Toyota នាពេលឆាប់ៗនេះ ជាមួយនឹងតម្លៃនៅទីផ្សារអឺរ៉ុបប្រហែល ២៥៧៣៧,៧៧ ដុល្លារអាមរិក ក្នុងចក្រភពអង់គ្លេសដើមឆ្នាំក្រោយ ដើម្បីធ្វើការបង្អួតដៃគូ ប្រកួតប្រជែងរួមមានរថយន្ត Nissan Juke, Vauxhall Mokka និង Renault Captur។
រថយន្ត Toyota C-HR គឺជារថយន្តទាន់សម័យធុនកណ្តាល រួមជាមួយសោភ័ណ្ឌភាពបែបឡានប្រហារ ដែលមានកៅអីដូចពុម្ពជាមួយរថយន្ត Hybrid Toyota Prius ដែរ។
លក្ខណៈរចនាខាងក្រៅរបស់វាធំពិសេស មានផ្នត់ពីមុខ និងកាំបន្ទះលក្ខណៈជ្រុង។ ខាងមុខមានការរចនាទ្រង់ទ្រាយ ផុសហៀរទៅផ្នែកជំហៀង ។ ក្រុមហ៊ុន Toyota សង្ឃឹមថា រថយន្ត C-HR នេះនឹងក្លាយជាផ្នែកលក់ធំមួយ ហើយនឹងឈានទៅរកការវាយលុកទីផ្សាររថយន្តទំនើបធុនតូចក្នុងទ្វីបអឺរ៉ុប។ ក្រុមហ៊ុន Lexus ដែលមានទំនាក់ទំនង និងក្រុមហ៊ុន Toyota បានឈានចូលទីផ្សារនោះរួចហើយ ជាមួយនិងម៉ូដែល Lexus NX ។ ក្នុងចំណោមរថយន្ត C-HR ចំណុចនៃការលក់ជ្រៀតចូលក្នុងទីផ្សារនេះ គឺអំពីម៉ាស៊ីនប្រភេទ Hybrid ។
វាមាន២ជម្រើស នៃប្រភេទម៉ាស៊ីនដែលអាចរើសបាននៅចក្រភពអង់គ្លេស។
• ជម្រើសទី ១ គឺ ម៉ាស៊ីន 1.8-Litre
• ជម្រើសទី ២ គឺ ម៉ាស៊ីន 1.2-Litre
វាមានរង្វង់កង់ 17in ប្រព័ន្ធ Touchscreen កាមេរ៉ាថយក្រោយ និងអំពូលភ្លើង Automatic។ វាមានប្រព័ន្ធផ្កាយរណបស្វែងរកទីតាំង មិនមានការប្រើសោរ ប្រព័ន្ធចូលចំណតស្វ័យប្រវត្តិ។
មតិយោបល់