ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

ចិនបាញ់បង្ហោះផ្កាយរណប ទូរគមនាគមន៍ចល័ត ជាលើកដំបូង

ចិនៈ នៅព្រឹកថ្ងៃសៅរ៍នេះចិនទទួលបានជោគជ័យក្នុងការចាប់ផ្តើមបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ចល័តជាលើកដំបូងរបស់ខ្លួន។នេះបើយោងតាមសារព័ត៌មានស៊ីនហួនចុះផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៦។

ផ្កាយរណប Tiantong-01 ត្រូវបានពាញ់បង្ហោះនៅទីក្រុងប៉េកាំងវេលាម៉ោង 00:២២ ព្រឹក នៅមជ្ឈមណ្ឌលបាញ់ផ្កាយរណបស៊ីចាង ភាគនិរតីរបស់ប្រទេសចិន ជាមួយនឹងគ្រាប់រ៉ុក្កែតទម្រ Long March-3B ។

វាគឺជាផ្កាយរណបដំបូងនៃប្រព័ន្ធផ្កាយរណបទូរគមនាគមន៍ចល័តផលិតនៅក្នុងប្រទេសចិន និងជាផ្នែក សំខាន់មួយ នៃហេដ្ឋារចនាសម្ព័ន្ធពអវកាសរបស់ប្រទេសមួយនេះ។

ផ្កាយរណបជាច្រើនទៀតនឹងត្រូវបានបញ្ជូនចូលទៅក្នុងគន្លងរបស់ប្រព័ន្ធផ្កាយរណបមួយនេះ។

ផ្កាយរណប Tiantong-01 ត្រូវបានរចនាបង្កើតឡើងដោយបណ្ឌិតសភាបច្ចេកវិទ្យាអវកាសចិន ហើយសេវាកម្មរបស់វានឹងត្រូវបានដំណើរការ ដោយក្រុមហ៊ុន China Telecom ។
គេនឹងបង្កើតបណ្តាញចល័តមួយដែលមានមូលដ្ឋានសម្ភារៈនៅលើដី ដើម្បីផ្តល់សេវាកម្មសម្រាប់ប្រទេសចិន មជ្ឈិមប្រទេស អាហ្វ្រិក និងតំបន់ដទៃទៀតនៅលើពិភពលោក៕

020160806094053

មតិយោបល់