ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិននឹងចាប់ផ្តើមបាញ់បង្ហោះផ្កាយរណបឧតុនិយមថ្មីចំនួន១៤ មុនឆ្នាំ២០២៥

ចិន: បើយោងតាមសន្និសីទនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសចិននឹងបាញ់បង្ហោះផ្កាយរណបឧតុនិយមចំនួន១៤ បន្ថែម ទៀតចូលទៅក្នុងគន្លងតារាវិថីនៅទសវត្សរ៍ក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៦នេះ។

លោក Wu Yanhua អនុប្រធានរដ្ឋបាលរដ្ឋនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងឧស្សាហកម្មសម្រាប់ការពារជាតិបានថ្លែង នៅក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍផ្កាយរណប Fengyun ថា នៅឆ្នាំ២០២៥ ប្រទេសចិនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបប្រភេទ Fengyun-II ចំនួន១, ផ្កាយរណប Fengyun-IIIs ចំនួន៤, ផ្កាយរណប Fengyun-IVs ចំនួន៣ និងមានគោលបំណងបាញ់ផ្កាយរណបឧតុនិយមថ្មីចំនួន៦។

ផ្កាយរណប Fengyun មានផ្កាយរណបឧតុនិយមជាបន្តបន្ទាប់ពីចម្ងាយវិញ្ញាណដែលបង្កើតឡើងដោយប្រទេសចិន។ ស៊េរីផ្កាយរណប Fengyun គឺជាផ្នែកសំខាន់មួយនៃប្រព័ន្ធផ្កាយរណបសង្កេតមើលផែនដី។

សូមបញ្ជាក់ថា ចិនបានចាប់ផ្តើមបាញ់បង្ហោះផ្កាយរណប Fengyun ចំនួន១៤ តាំងពីឆ្នាំ ១៩៨៨ ដោយមានចំនួនប្រាំពីរស្ថិតនៅក្នុងគន្លងតារាវិថីជាផ្នែកមួយនៃបណ្តាញអង្គការឧតុនិយមពិភពលោក៕

china-russia-japan-india-launchers

មតិយោបល់