សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីហិង្សាយកដាវកាប់បណ្តាលអោយជនរងគ្រោះដាច់កដៃរងរបួសធ្ងន់…

កំពង់ចាម:ប្រភពយោងតាមផេកកងរាជអាវុធហត្ថខេត្តកំពង់ចាមបានអោយដឹងថា នៅវេលាម៉ោង ៣:០០ នាទី រំលងអាទ្រាធ ថ្ងៃទី០៧ ខែ កុម្ភះ ឆ្នាំ២០២៤ នៅចំណុចក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំលាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានទទួលពត៍មានថា មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើដាវ មួយកើតឡើង…

អាសូរណាស់!ករណីក្រឡាប់រថយន្តបណ្តាលអោយមនុស្សស្លាប់៥នាក់និងរងរបួសធ្ងន់ តាមបណ្តោយផ្លូវល្បឿនលឿន…

. កំពង់ស្ពឺ:នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦និង ៤៤នាទីព្រឹក លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ (K២០+៣០០) ត្រង់ចំណុចភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿងម៉ាក ALPHAT ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2BD-6657…

ករណីបុរសម្នាក់រថយន្តបុកកិនបណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៤…

ភ្នំពេញ:នៅថ្ងៃទី05.02.2024វេលាម៉ោង07:30នាទី នៅចំនុចផ្លូវជាតិលេខ4 ភូមិអូឌឹម សង្កាត់ចោមចៅ3 មានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានមួយលើករវាងរថយន្តនឹងម៉ូតូបណ្តាលអោយមនុស្សស្លាប់ម្នាក់ នៅកន្លែងកើតហេតុ។ ជនរងគ្រោះឈ្មោះ ឆែម ឈុនលឹម ភេទប្រុសអាយុ 23ឆ្នាំស្រុកកំណើត ភូមិទន្លេបាទី ឃុំក្រាំងធ្នង ស្រុកបាទីខេត្តតាកែវ បើកបរម៉ូតូម៉ាកMSXពណ៌លឿងពាក់ផ្លាកលេខភ្នំពេញ1GS6641។ ចំនែករថយន្តម៉ាកDAEWOOពណ៌ខៀវខ្ចីពាក់ផ្លាលេខភ្នំពេញ3G0773រីឯអ្នកបើកបរក្រោយពីកើតហេតុបានគេចខ្លួនបាត់។ បច្ចុប្បន្នរថយន្តនឹងម៉ូតូត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ ចំនែកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

អាសូរណាស់!ករណីស្រ្តីម្នាក់ធ្វើការរោងចក្រក្រោយពីទំនេរការងារជិះកង់ទៅរើសអេតចាយត្រូវរថយន្តបុកស្លាប់…

ភ្នំពេញ:​នៅវេលាម៉ោង​០៨,៣០នាទី​ថ្ងៃ​ទី​២៨ខែមករា​ឆ្នាំ​២០២៤​ចំនុច​តាមបណ្តោយផ្លូវ​ជាតិ​លេខ​៣​ ភូមិ​ស្រែជម្រៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី​ គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅ​និង​កន្លែង​កេីត​ហេតុ​ រវាង​រថយន្ត​និង​កង់​ ​ភាគី​ខាងជិះកង់ ឈ្មោះ​ រេី​ ប៊ុន​រ៉េត​ ភេទ​ស្រី​ ឆ្នាំ​កំណើត​ ១០.០៥.១៩៧៧​ មុខ​របរ​កម្មការិនី​រោងចក្រ​ ​ ដំណើរ​រឿង​ហេតុ​ ​តាមប្រភព​ពត៌មាន​ពីប្រជា​ពលរដ្ឋ​នៅ​និង​កន្លែង​កេីត​ហេតុ​ខាងលើ​បានអោយដឹង​ថា​នៅ​មុន​ពេល​កេីតហេតុ​រថយន្ត​និង​កង់​…

ករណីក្រុមក្មេងទំនើង១ក្រុមមានគ្នាជាច្រើននាក់មកពីស្រុកបរសេដ្ឋមកបញ្ចេញកំហឹងជាមួយយុវជន២នាក់ត្រូវសមត្ថកិច្ចឃាត់…

តាកែវ:ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង មានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅយប់ថ្ងៃចន្ទ១២កើត ខែ បុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៤ វេលាម៉ោង២៣: ៣០នាទី មានកើតករណី…

ករណីអគ្គិភ័យឆេះរថយន្តបណ្តាលអោយរងការខូចខាត នៅក្រុងព្រះសីហនុ…

ព្រះសីហនុ:ប្រភពយោងតាមផេកHotline117បានអោយដឹងថាករណី “ឆេះរថយន្ត” រថយន្ត ០១គ្រឿង ត្រូវបានឆេះពេលកំពុងបើកបរតាមផ្លូវ មិនបណ្តាលឲ្យមានមនុស្សរងរបួសទេ ។ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទី ករណីខាងលើ ស្ថិតត្រង់ចំណុចក្រុម១ ភូមិ៦…

អាសូរណាស់!ករណីអ៊ុំស្រីម្នាក់ដើរឆ្លងផ្លូវមកវត្តទឹកថ្លាត្រូវរថយន្តបុកបណ្តាលអោយស្លាប់…

ភ្នំពេញ:នៅថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង ០៦និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និង​ អ្នកថ្មើរជើង ត្រង់ចំណុចមុខវត្តទឹកថ្លា ផ្លូវជាតិលេខ០៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្ដាលអោយមនុស្សស្រី ០១នាក់ស្លាប់នៅកន្លែងកើតហេតុ ។ ១/…

អាសូរណាស់!ករណីរវាងរថយន្តនិងម៉ូតូបណ្តាលអោយក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំជាសិស្សសាលាថ្នាក់ទី៧ស្លាប់…

ភ្នំពេញ(ពត័មានបឋម)អាសូរណាស់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធន់ធំនិងម៉ូតូបណ្តាលអោយក្មេងប្រុសអាយុ១៤ឆ្នាំជាសិស្សសាលាថ្នាក់ទី៧ស្លាប់ នាវេលាម៉ោង១១ព្រឹកថ្ងៃទី២៧.ធ្នូ.ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ!!!

ករណីឆ្លងចរន្តអគ្គិសនីហើយម្ចាស់ផ្ទះមិននៅបណ្តាលអោយឆេះផ្ទះអស់១ខ្នង…

បាត់ដំបង:ប្រភពយោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានអោយដឹងថា ថ្ងៃ​សុក្រ ១០កើត ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង​ ១៥:៣០ នាទីរសៀល​ ដែលស្ថិតក្នុងចំណុចក្រុមទី២ ភូមិសំរោងកោង ឃុំ អូរដំបង១…

ករណីរថយន្តនិងម៉ូតូកង់បីបណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួស៤នាក់ តាមផ្លូវជាតិលេខ៤…

ភ្នំពេញ:ប្រភពយោងតាមផេកHotline117បានអោយដឹងថា ករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូកង់បី បណ្តាលឲ្យបុរស ០១នាក់ ស្លាប់ និងមនុស្សប្រុស-ស្រីចំនួន ០៤នាក់ រងរបួស ។ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង…