ព័ត៌មានជាតិ

ករណីបុរសម្នាក់រថយន្តបុកកិនបណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៤…

ភ្នំពេញ:នៅថ្ងៃទី05.02.2024វេលាម៉ោង07:30នាទី នៅចំនុចផ្លូវជាតិលេខ4 ភូមិអូឌឹម សង្កាត់ចោមចៅ3 មានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានមួយលើករវាងរថយន្តនឹងម៉ូតូបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នៅកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះ
ឆែម ឈុនលឹម ភេទប្រុសអាយុ 23ឆ្នាំស្រុកកំណើត ភូមិទន្លេបាទី ឃុំក្រាំងធ្នង ស្រុកបាទីខេត្តតាកែវ បើកបរម៉ូតូម៉ាកMSXពណ៌លឿងពាក់ផ្លាកលេខភ្នំពេញ1GS6641។
ចំនែករថយន្តម៉ាកDAEWOOពណ៌ខៀវខ្ចីពាក់ផ្លាលេខភ្នំពេញ3G0773រីឯអ្នកបើកបរក្រោយពីកើតហេតុបានគេចខ្លួនបាត់។
បច្ចុប្បន្នរថយន្តនឹងម៉ូតូត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ ចំនែកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់