ករណីរថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅស្រុកបាទី…

តាកែវ:យោងតាមផេកHotline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលអោយស្លាប់ ០១នាក់ (ប្រុស) នៅវេលាម៉ោង ១៦:០០ នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិត ភូមិប្រហូត ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ៕

ករណីរថយន្តបុកម៉ូតូបណ្តាលអោយស្រ្តីម្នាក់ស្លាប់និងរងរបួសជាច្រើននាក់ តាមបណ្តោយផ្លូវជាតិលេខ៥…

កំពង់ឆ្នាំង:យោងតាមផេកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានអោយដឹងថា នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១៨ និង ២៥ នាទីនៅចំណុចមុខប៉ុស្ដិនគរបាលរដ្ឋបាលសែប ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៥- ៦៧ ភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡេីងរវាង​រថយន្តម៉ាកHYUNDAI…

ករណីរថយន្តកិនម៉ូតូបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់…

ភ្នំពេញ:(ពត័មានបឋម)ករណីរថយន្តកិនម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នាវេលាម៉ោង ០៩:០៨ នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

ករណីរថយន្តបុករត់បណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តព្រះសីហនុ…

ព្រះសីហនុ:យោងតាមផេកHotline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ ០១នាក់(ប្រុស)ជនជាតិខ្មែរ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ នៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ករណីខាងលើស្ថិតនៅ​ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហុនុ ៕

ករណីរថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេ៤៨

កោះកុង:នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ​ និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស០១ នាក់(ប្រុស) លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រ១៥.១៦ស្ថិតក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ។ ១/ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ស្លាកលេខ (គ្មាន) បើកបរដោយឈ្មោះលីវ ពៅ ភេទប្រុស អាយុ៣៤ឆ្មាំ…

ករណីរថយន្តបុកម៉ូតូឆ្លងផ្លូវបណ្តាលអោយបុរសម្នាក់ស្លាប់ នៅស្រុកភ្នំក្រវាញ…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃចន្ទ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០និង០៩នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្តបុកម៉ូតូបើកឆ្លងផ្លូវ)នៅលើផ្លូវជាតិលេខ៥៥ចន្លោះគីឡូម៉ែត្រលេខ១២–១៣ ចំណុចមុខផ្ទះឈ្មោះ ជួប ណែម ស្ថិតនៅភូមិដំណាក់អំពិលឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AL-3316 បើកបរដោយឈ្មោះ ជ​ សឿន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះធំ ឃុំស្តុកបរវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង នឹងអ្នករួមដំណើរ០១នាក់ ត្រូវជាប្រពន្ធឈ្មោះ ថន ម៉ាប់ អាយុ៥២ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា លុះមកដល់ចំណុចកើតហេតុខាងលើបានជិះចេញពីក្នុងភូមិ ហើយបានឆ្លងផ្លូវពីកើតទៅលិច ក៏ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកហ៊ីយិនដាយពណ៌ខៀវ សេរី២០០២ ពាក់ស្លាកលេខកំពង់ធំ 3A-1813 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ណឹប ប៉ុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិធ្លាម្អម ឃុំបឹងកន្តួត ស្រុកក្រគរខេត្តពោធិ៍សាត់បានបុកម៉ូតូចំពីចំហៀងខាងស្តាំម៉ូតូ បណ្តាលអោយជនរងគ្រោះឈ្មោះ ថន ម៉ាប់ រងរបួសធ្ងន់ សមត្ថកិច្ចនឹងក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពបាក់ចិញ្ចៀន ដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់នៅក្នុងមណ្ឌលសុខភាព ចំណែកអ្នកបើកបរម៉ូតូពុំមានរងរបួសអ្វីទេ។ លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថាបន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តា អ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តនឹងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីដោះស្រាយ​តាមនីតិវិធី៕

ករណី​យកកាំបិតប័ុងតោគំរាមកំហែង​អ្នកលក់ការ៉េមរថយន្ដតាមភូមិសមត្ថឃាត់ខ្លួនបានហើយ…

កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឈ្មោះ ស្រ៊ុន រាជ បានបើករថយន្ត ១គ្រឿង ម៉ាកកាំម៉ារី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឆ-6267​.ភព2 (រ​ថយន្តកែច្នៃ) មុខរបរ​លក់កា​រ៉េម​ តាមភូមិ ជាក់ស្ដែង​ពេលមកដល់ចំណុចខាងលិចភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង…

ករណីរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ…

កណ្តាល:យោងតាមផេកHotline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ឡានក្រឡាប់លើសួនទ្រូងផ្លូវ ត្រូវបាននគរបាលចុះអន្តរាគមន៍នៅវេលាម៉ោង ១៦:០២ នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៕

ករណីរថយន្តបុកទ្រូងផ្លូវបណ្តាលអោយរងការខូចខាត តាមបណ្តោយផ្លូវព្រះមុនីវង្ស…

ភ្នំពេញ:(ពត័មានបឋម)ករណីរថយន្តបុកទ្រូងផ្លូវបណ្តាលអោយរងការខូចខាត តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦.មិថុនា.ឆ្នាំ២០២៣!!!

ករណីរថយន្តក្រឡាប់ចូលប្រឡាយទឹកបណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៥…

កំពង់ឆ្នាំង:ករណីរថយន្តម៉ាកស្តារិចក្រឡាប់ចូលប្រឡាយទឹកបណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ នាវេលា ម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្នុងភូមិកណ្ដាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។