កំពង់ឆ្នាំង:យោងតាមផេកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានអោយដឹងថា នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១៨ និង ២៥ នាទីនៅចំណុចមុខប៉ុស្ដិនគរបាលរដ្ឋបាលសែប ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៥- ៦៧ ភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡេីងរវាងរថយន្តម៉ាកHYUNDAI ពណ៌ ខៀវ ពាក់ផ្លាកលេខកំពង់ធំ 3A-0765 អ្នកបើកបរឈ្មោះហាន រ៉ា ភេទ ប្រុស អាយុ ៤៦ ឆ្នាំជនជាតិខ្មែរ(ឃាត់ខ្លួន)រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដឹកកម្មករចំនួន ៥៧ នាក់ស្រី ៥៥ នាក់ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ពីទិសខាងត្បូងឆ្ពោះទិសខាងជើង ។
ពេលមកដល់ចំណុចខាងលើ ក៏បុកជាមួយម៉ូតូម៉ាកហុងដាC125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1D-2290 អ្នកបើកបរឈ្មោះ មាស បូរិទ្ធ ភេទ ប្រុស អាយុ ៣៦ ឆ្នាំជនជាតិខ្មែររស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរតាមបណ្ដោយផ្លូវជាតិលេខ ៥ ពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងដំណើរស្របទិសគ្នាបណ្ដាលអោយស្លាប់មនុស្ស ០១នាក់ស្រី របួសមនុស្សចំនួន ៤២ នាក់ស្រី ៤០ នាក់ របួសធ្ងន់ ០១នាក់ស្រី ខូចម៉ូតូ០១គ្រឿងធ្ងន់ខូចរថយន្ត០១គ្រឿងស្រាល។
ក្រោយពេលកើតហេតុ
_ចំពោះអ្នករងរបួសក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
_រថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត។
សូមបងប្អូនទាំងអស់មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដេីម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចារចរណ៍
ព័ត៌មានជាតិ
មតិយោបល់