ករណីក្រឡាប់រថយន្តបណ្តាលអោយស្លាប់១នាក់និងរងរបួសធ្ងន់២នាក់ នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង : (ពត័មានបឋម) នាវេលាម៉ោង12.30នាទីថ្ងៃត្រង់ ថ្ងៃទី៣.មេសា.ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវជាតិលេខ78 ចន្លោះគីឡូ 52_53 ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បណ្តាលអោយស្លាប់ 01នាក់ (ប្រុស)និងរបួសធ្ងន់02នាក់ (ប្រុស) ករណីគ្រោះថ្នាក់ខាងលើកើតឡើងដោយខ្លួនឯង ល្បឿនលឿន បណ្តាលអោយក្រឡាប់៕  …

អាសូរណាស់!បុរសម្នាក់ជិះម៉ូតូវ៉ារថយន្តជ្រុលទៅបុកនិងគោខ្ទាតចូលក្រោមកង់រថយន្តបណ្តាលអោយកិនស្លាប់…

ព្រៃវែង:យោងតាមផេកHoline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ជិះម៉ូតូវ៉ារថយន្តមិនប្រយ័ត្នជ្រុលទៅបុកនឹងគោខ្ទាតចូលក្រោមកង់រថយន្តបណ្តាលអោយកិនស្លាប់ នាវេលាម៉ោង18.30នាទី ថ្ងៃទី២៨.មីនា.ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណ

ករណីបុរសម្នាក់បើករថយន្តលឿនខុសផ្លូវជ្រុលទៅបុកដើមត្នោតបណ្តាលអោយក្រឡាប់ម្ចាស់រងរបួសធ្ងន់…

ខេត្តកែប:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកែបបានអោយដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៣:៤៣ នាទី ទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីកើតឡើង ដោយបើកបររថយន្តលឿនក្នុងស្ថានភាពខុសផ្លូវជ្រុលទៅបុកដើមត្នោតក្រឡាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯង។ ករណីនេះកើតឡើងលើផ្លូវជាតិលេខ ៣៣ ចំណុចខាងកើតស្ថានីយ៍ប្រេងឥន្ធនៈ ហែម រតនា ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប បើកបរទិសដៅពីលិចទៅកើត…

សមត្ថកិច្ចឃាត់រថយន្តកែច្នៃបំពងសម្លេងនិងសុីមំាងប្រែនរំខានដល់ពលរដ្ឋរាល់យប់បានជាច្រើនគ្រឿង…

្នំពេញ:យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាមានការរាយការណ៍ និងប្តឹងពីបងប្អូនប្រជាពលរដ្ឋអំពីរថយន្តកែច្នៃបំពង សម្លេងខុសបច្ចេកទេស (ស៉ីមាំង ប្រែន) ដែលបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋជារៀងរាល់យប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់ចំនួន ១៦គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ នៅយប់ថ្ងៃទី១៦…

ករណីរថយន្តដឹកថ្មបណ្តាលអោយបាក់ស្ពានដែកអូរសោមវែងជាងគេ…

ពោធិ៍សាត់:(ពត័មានបឋម)ករណីរថយន្តដឹកថ្មបណ្តាលអោយបាក់ស្ពានដែកវែងជាងគេ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃ១៧.មីនា.ឆ្នាំ២០២៣។ប៉ុន្តែមិនមានមនុស្សរងរបួសទេ

រថយន្តបុកអ្នកជិះកង់បណ្តាលអោយស្លាប់បុរសម្នាក់ តាមផ្លូវជាតិលេខ៣ សូមជួយស៊ែររកសាច់ញាតិគាត់ផង…

ភ្នំពេញ:នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២:១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និង អ្នកជិះកង់ ត្រង់ចំណុចលើស្ពានកំពង់ទួលផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយម្ចាស់កង់ស្លាប់នៅកន្លែងកើតហេតុ ។ 1/ ភាគីកង់មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២០ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ)ស្លៀកខោក្រណាត់ជើងវែង ពាក់អាវយឺតដៃវែងពណ៍ខៀវ+ក្រហម មធ្យោបាយធ្វើដំណើរកងពណ័ទឹកប្រាក់+ផ្កាឈូកចំនួន០១គ្រឿង…

អាសូរណាស់!ថ្ងៃស្អែកការប្អូនប្រុសផងស្រ្តីម្នាក់ជិះម៉ូតូចេញពីផ្ទះទៅកន្លែងធ្វើការត្រូវរថយន្តបុកស្លាប់ តាមផ្លូវជាតិលេខ១

ភ្នំពេញ(ពត័មានបឋម)ករណីរថយន្តកិនម៉ូតូបណ្តាលអោយស្រ្តីម្នាក់អាយុ២៤ឆ្នាំស្លាប់ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាម៉ោង១០.២០នាទីព្រឹក ថ្ងៃទី១៦.មីនា.ឆ្នាំ២០២៣។ តាមដំណើររឿង:ជិះម៉ូតូចេញពីផ្ទះទៅកន្លែងធ្វើការមិនទាន់ដល់ផងត្រូវរថយន្តបុកកិនបណ្តាលអោយស្លាប់ ហើយថ្ងៃស្អែកការប្អូនប្រុសផង ជនរងគ្រោះមានស្រុកកំណើត ស្រុកកៀនស្វាយ ខេត្តកណ្កាល។ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះទៅទីតាំងខាងលើធ្វើការវាស់វែងរួច ប្រគល់សាកសពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕  

ករណីក្រុមក្មេងទំនើងធ្វើសកម្មភាពបាញ់គ្រាប់ជំពាមទៅលើរថយន្តអ្នកដំណើរតាមផ្លូវលេខ៤៤ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ…

កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា:អនុវត្ត តាម បញ្ជា លោកឧត្ដមសេនីយ៍ ទោ សម សាមួន ស្នងការ នគរបាលខេត្ដ កំពង់ស្ពឺ ដាច់ខាត សន្ដិសុខ មូលដ្ឋាន ត្រូវតែធានា ពិសេស ក្មេង ទំនើង ម៉ោង ២២.១០នាទី យប់…

អាសូរណាស់!ករណីបុរសម្នាក់បានបព្ជាដងសន្ទួចបូបខ្លាញ់រថយន្តបូបចំណីសត្វប៉ះខ្សែភ្លើងឆក់បណ្តាលអោយស្លាប់…

កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា គួរឱ្យខ្លាចបំផុត បុរស ម្នាក់ បានរបួសស្លាប់ភ្លាមៗបន្ទា ប់ពីបានបញ្ជាដ ងសន្ទួចបូបខ្លាញ់នៃរថយន្ដបូប ចំណីសត្វ CP ប៉ះខ្សែភ្លេីងតង់ស្យុងមធ្យម នៅចំណុច ក្បែរ ស្ពានអូរក្រាំងអំបិល ផ្លូវជាតិ លេខ ៤ ចន្លោះបង្គោលគីឡូ ម៉ែត្រលេ ខ ៣៨-៣៩…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបណ្តាលអោយរងរបួស នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ:(ពត័មានបឋម)ករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យរបួសស្រាល ០២នាក់ (ប្រុស) ត្រូវបាននគរបាលចុះអន្តរាគមន៍ជួយសម្រួលចរាចរណ៍ នៅវេលាម៉ោង ១៣:៥៦ នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕