អាជ្ញាធរឈីលីកាលពីថ្ងៃពុធ បានវាយតម្លៃខូចខាតដោយការរញ្ជួយដី៨.២រ៉ិចទ័រ ថាមិនលើសពី ៣០ពាន់លានដុល្លារនោះឡើយ។ ការរញ្ជួយដីនៅភាគខាងជើងឈីលីកាលពីថ្ងៃអង្គារបានសម្លាប់មនុស្ស ៦នាក់ និងបង្កឲ្យមានរលកយក្សស៊ូណាមី ទ្រង់ទ្រាយតូចកម្ពស់២ម៉ែត្រ។ ក្រោយស្ងប់ស្ងាត់ពីការរញ្ជួយដី ទឹករលកនៅផ្ទៃសមុទ្រស្រកចុះ ពលរដ្ឋដែលភៀសខ្លួនពីតំបន់ឈូងសមុទ្រក្រោមប្រមាណ៩០០. ០០០នាក់ បានវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិតដូចធម្មតា។ លំនៅឋានពលរដ្ឋ ២៦០០ខ្នង ក៏ដូចទូកនេសាទជាច្រើនគ្រឿងស្ថិតនៅឈូងសមុទ្រច្រើនបានរងការបំផ្លិចបំផ្លាញដោយការរញ្ជួយដី បង្កឲ្យមាន រលកយក្សស៊ូណាមីនេះផងដែរ ។…
មតិយោបល់